សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ត្រូវ​ប្តី​ទះ​៥​កំផ្លៀង​ទ្រហោយំ​បង្ក​ការភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​បាន​ស្រែក​ទ្រហោយំ​នៅលើ​សួន​សូ​គី​មិច បន្ទាប់ពី​ត្រូវ​បុរស​ជា​ប្តី​ប្រច័ណ្ឌ​ទះ​៥​កំផ្លៀង ដណ្តើម​យក​កូន បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចំណុច​លើ​សួន​សូ​គីមិក ក្នុងភូមិ​ ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ​។​

​បុរស​ជា​ប្តី​មាន ឈ្មោះ សុន សុគន្ធា ហៅ​មាស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ អ៊ឹម រី អាយុ​២៤​ឆ្នាំ មុខរបរ​រកស៊ី​ផ្លូវភេទ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា​។

​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ឲ្យដឹងថា រូបនាង និង​ប្តី​ស្រលាញ់ និង​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​ព្រមទាំង​បង្កើត​បាន​កូនប្រុស​ពីរ​នាក់​ដោយ​មិន​បាន​រៀបការ​នោះទេ​។​

​ស្ត្រី​រូប​នោះ​បន្តថា តាំង​ពី​រូប​នាង​បាន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​មក ប្តី​របស់​នាង​មិន​ដែល​ជួយ​រកស៊ី​អ្វី​នោះទេ គឺ​ដើរ​តែ​លេង​ជក់​ថ្នាំ​ជាមួយ​មិត្តភក្តិ ចំណែក​នាង​បាន​ទៅ​រក​ប្រាក់​ដោយ​រកស៊ី​ផ្លូវភេទ នៅពេល​យប់​នៅ​សួន​ម្តុំ​ក្បែរ​វត្ត​ភ្នំ​ក្នុង​ខណ្ឌ​ដូនពេញ ខណៈពេល​ត្រឡប់​មក​ដល់​ផ្ទះ​ម្តងៗ​បុរស​ជា​ប្តី​តែងតែ​សួរ​រក​លុយ​ពេល​មាន​លុយ​លោក​ប្តី​ក៏​យក​លុយ​នោះ​ទៅ​ជក់​ថ្នាំ​ជាមួយ​មិត្តភក្តិ និង​តែងតែ​រករឿង​ប្រច័ណ្ឌ​នាង និង​វាយ​នាង​ជា​ញឹកញាប់​។ ក្រោយពី​កើត​ជម្លោះ​ជាមួយ​ប្តី​ហើយ ប្តី​នាង​បាន​ឡើង​ជិះ​រថយន្តឈ្នួល​ចេញទៅ​បាត់ ស្ត្រី​ខាងលើ​ក៏​វិលត្រឡប់​ទៅ​បន្ទប់​ជួល​វិញ​ដោយ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះទេ​៕

 

Filed in: ព័ត៌មានជាតិ