រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក សេរី កុសល និងជំនួសមកដោយលោ លី ធុជ នៅអាជ្ញាធរមីនកម្ពុជា។
យោងតាមព្រះរាជក្រឹត្យបានបញ្ជាក់ថា លោក សេរី កុសល ត្រូវបានបញ្ចប់មុខងារ ពីទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ពីអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ហើយត្រូវទទួលភារកិច្ចថ្មី, បញ្ចប់មុខងារ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ពីអនុប្រធានទី២ និងពីអគ្គលេខាធិការ អាជ្ញាធរមីនកម្ពុជា ហើយត្រូវតែងតាំងជាអនុប្រធានទី១ នៃស្ថាប័ននេះវិញ៕
សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រខាងក្រោមនេះ ៖