រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តកំពតជំនួសលោក ចាន់ ចេស្តា។
ព្រះរាជក្រឹត្យរបស់ព្រះករុណា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ បានត្រាស់បង្គាប់៖ មាត្រា១៖ «ផ្ទេរភារកិច្ចឯកឧត្តម ចាន់ ចេស្តា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីអភិបាល នៃគណៈអភិបាលខេត្តកំពត ឲ្យទៅបម្រើការងារនៅក្របខ័ណ្ឌដើមវិញ»។ មាត្រា២៖ តែងតាំងឯកឧត្តម ជាវ តាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្តកំពត»៕