សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង​៖ ទិវា​បុណ្យជាតិ​៧​មករា ឆ្នាំ​ធ្វើ ធំ​ជាង​ឆ្នាំ​ណាៗ​ទាំងអស់ ព្រោះ​ប្រជាពលរដ្ឋ​យល់ ជា​ថ្ងៃ​ផ្ដល់កំណើត​ទី​២ ដល់​ពួក​គាត

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ  បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ អ្នក​សា​ព័ត៌មាន ស្ដីពី​ការរៀបចំ​ពិធី​អបអរសាទរ ទិវា​បុណ្យជាតិ ៧​មករា ខួប​លើក​ទី​៣៩ ដែល​រៀបចំឡើង នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ  ដោយ​គ្រោង​មាន​មហាជន​ចូលរួម​៤៥០០០​នាក់  ។  មូលហេតុ​ដែល​ធ្វើឱ្យ​ការរៀបចំ​ពិធី​រំឭក​ខួប​លើក​ទី​៣៩ នៃ​ទិវា​ជាតិ​៧​មករា ឆ្នាំ​២០១៨​នេះ កាន់តែ​មាន​លក្ខណៈ​ធំ​ជាង​មុន ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង បាន​យល់ដឹង​អំពី តម្លៃ ថ្ងៃ​៧ មករា កាន់តែ​ច្រើន​ជាង​មុន ហើយ​ពួក​គាត់​យល់ថា ថ្ងៃ​៧ មករា គឺជា​ថ្ងៃ​ផ្តល់កំណើត​ទី​២ ដល់​ពួកគាត់​។​

​លោក ឃួ​ង ស្រេង ផ្ដល់​បទ​សម្ភាស​ជា​សាធារណៈ បែបនេះ កាលពី​ល្ងាច​ថ្ងៃ​អង្គា ១​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ០២ ធ្នូ ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​ថា ៖ ទិវា​ជាតិ​៧​មករា គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ជា​ពិសេស​អ្នក​ដែល​ត្រូវបាន រំដោះ​ពី​ក្រ​ញ៉ាំ​បិសាច​ប៉ុលពត​។ ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩ ចលនា​តស៊ូ​ដែល​ដឹកនាំ​ដោយ​សម្ដេច​ធម្ម​ពោធិ​សាល ជា ស៊ីម​, សម្ដេច​ពញា​ចក្រី ហេង សំរិន និង​សម្ដេច​តេជោ ហ៊ុន សែន បាន​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ពី​របប​ប្រល័យ​ពូជសាសន៍ ខ្មែរក្រហម ដែល​បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៩៧៥​មក ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ធ្វើឱ្យ​ពួកគាត់ បាន​រស់រៀន​មានជីវិត​ឡើងវិញ ហើយ​រស់នៅ​ក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​មក ។ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា​នេះ​មក រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ជូន​ប្រជាជាតិ​កម្ពុជា រហូតដល់​ប្រទេស និង​ប្រជាពលរដ្ឋ​មាន​ភាព​សម្បូរ​សប្បាយ និង​មាន​ជីវភាព​ធូរធា​ដូច​ពេល​បច្ចុប្បន្ន​។ ដោយសារ​គុណ បំណាច់​ថ្ងៃជ័យ​ដ៏​ធំ​នេះហើយ ទើប​រាជរដ្ឋាភិបាល​ម​ក​ពី​គណបក្ស​ប្រជាជន និង​ប្រជាពលរដ្ឋ​កម្ពុជា កំណត់​យក​ថ្ងៃ​ទី​០៧ ខែ​មករា ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​មួយ​ដ៏​អធឹក​អាធ័ម​ជា​រៀងរាល់ឆ្នាំ នៅ​ប្រទេស​កម្ពុជា​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖  ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មិនអាច​បំភ្លេច​ថ្ងៃ​៧ មករា បានទេ ព្រោះ​បើ​គ្មាន​ថ្ងៃ​៧​មករា​នោះ​ទេ គឺ​គ្មាន​អ្វីៗ​ទាំងអស់ រាប់​ទាំង​ជីវិត សន្តិភាព និង​ការអភិវឌ្ឍ​សព្វថ្ងៃនេះ​ផង​ដែរ​។ ជន​ណា​ដែល​មិន​ទទួល ស្គាល់​ថ្ងៃ​៧​មករា គឺជា​អ្នកគាំទ្រ​ឱ្យ​រស់​ឡើង​វិញ​នូវ​របប​ប៉ុលពត ហើយក៏​ជា​អ្នកប្រឆាំង ចំពោះ​សន្តិភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​សព្វថ្ងៃ​ផងដែរ​។ ប្រជាពលរដ្ឋ​ខ្មែរ​រស់រាន មានជីវិត ដោយ​ថ្ងៃ​រំដោះ​៧​មករា នឹង​ថ្កោលទោស​ចំពោះ​អ្នក​ដែល​ប្រមាថ ដល់​ថ្ងៃ​៧​មករា​។ កម្ពុជា​រីកចម្រើន​ខ្លាំង​ដូច​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​ថ្ងៃ​៧​មករា ហើយ​ស្ថាបនិក​នៃ​ថ្ងៃ​៧​មករា​ជា​អ្នក​ណា នោះ​គឺ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​តស៊ូ​លះបង់​គ្រប់បែបយ៉ាង យក​ជីវិត​ធ្វើ​ដើមទុន ដើម្ប​រំដោះប្រជាជន កម្ពុជា​ចេញ​ពី​របប​អាវ​ខ្មៅ​ប៉ុលពត ហើយ​ខិតខំ​កសាង​ប្រទេសជាតិ​ពី​បា​ទដ​ដែទទេ រហូត​ដូច​ឃើញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ  ៕

Filed in: ព័ត៌មានជាតិ