សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ៖ លើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​លើ​គ្រប់​វិស័យ​របស់​រាជធានី​ភ្នំពេញ មុន​ឆ្លង​ឆ្នាំ​ចាស់​២០១៧ និង​ឈាន​ចូល​ឆ្នាំ​២០១៨​នេះ

ភ្នំពេញ​៖  ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧ ឈាន​ចូល​ឆ្នាំ​២០១៨ នៅ​រមណីយដ្ឋាន​វត្តភ្នំ នា​រាត្រី​ថ្ងៃទី ៣១​ខែ​ធ្នូ​នេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់ និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​អ្នកពាក់ព័ន្ធ​នានា នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ពុះពារ​សម្រេច​បាន​សមិទ្ធ​ផល​លើ​គ្រប់​វិស័យ​នៅក្នុង​ឆ្នាំ​ចាស់ ឆ្នាំ​២០១៧ ដែល​ជិត​នឹង​កន្លងផុតទៅ ហើយ​ស្នូរ​ជួង​ឆ្នាំ​ថ្មី​នឹង​ពន្លឺ​ឡើង​នៅ​ពេល​បន្តិចទៀត​។​

​នៅក្នុង​រាត្រី​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​បាន​រៀបចំ​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់ តាមរយៈ ទូ​រទស្ស​ន៏​រាជធានី​ប៉ុសិ៏​លេខ​៣ និង​បាញ់​កាំ​ជ្រួច អបអរសាទរ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៧ ឈានចូល​២០១៨ នៅខាងមុខ​រមណីយដ្ឋាន​វត្តភ្នំ ។ ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ម៉ប់ សារិន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី  និង​លោកស្រី ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ មក​ពី​បណ្តាល​ខណ្ឌ​ទាំង​១២ មាន​ចំនួន​រាប់ពាន់នាក់ ។ នា​រាត្រី​ថ្ងៃ​៣១ ធ្នូ​នេះ​នៅ​រាជធានី​ភ្នំពេញ តាមផ្លូវ​សា​ធារ​ណះនា​នា តាម​សួនច្បារ តំបន់​កំសាន្ត​នានា​តាម​ដើមឈើ​ភ្លើង​ភ្លឺ​ព្រោងព្រាត​ចម្រុ ពណ៌ ស្រស់ស្អាត​គួរ​អោយ​គយគន់​ណាស់  មាន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​ចូលរួម​អបអ​សាទរ ដើរ​ទស្សនា​ហូរហែរ ដោយ​ក្ដី​រីករាយ​។​

​ពិធី​នេះ​ធ្វើឡើង​ចំ​រាត្រី​ថ្ងៃ​អាទិត្យ ទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៧ រៀបចំ​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការប្រគំ​តន្ត្រី និង​បាញ់​កាំ​ជ្រួច ដើម្បី​អបអរសាទរ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៧ ឈានចូល​២០១៨​។ ក្នុង​ពិធី​នេះដែរ នៅ​លើ​មហាវិថី​ព្រះ​នរោត្តម មុខ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ​ក៏​ត្រូវបាន​បិទ​ការធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​ផងដែរ​ដើម្បី​ឲ្យ​ការប្រារព្ធ​ពិធី​ខាងលើ​ប្រព្រឹត្តទៅ​ដោយ​រលូន​រក្សាបាន នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​ការកកស្ទះ​ចរាចរ នៅ​តំបន់​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​នោះ​ផងដែរ  ។​

​សម្រាប់​យប់ ថ្ងៃទី​៣១​នេះ​ផង​ដែរ ប្រជាពលរដ្ឋ ភាគច្រើន តែងតែ​និយម​ហៅថា (​ខោ​ន​ដោ​ន ) COUNTDOWN ២០១៨ នេះ​ដែរ​ទីតាំង​សម្រាប់​ព្រឹត្តិការណ៍​ឆ្លង​ចូល​ឆ្នាំ​ថ្មី និង​ការប្រគុំ​តន្ត្រី​ដ៏​ធំ​សម្បើម​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីតាំង​សាធារណៈ​ចំនួន ៤​កន្លែង ក្នុងនោះ​រួមមាន ១-​រមណីយដ្ឋាន​វត្តភ្នំ​២-​សួនច្បារ​បទុម​វ​តី ៣-​សួនច្បារ​សម្តេច ហ៊ុន សែន​៤-​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។

​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ភាគច្រើន បាន​ស​សេរ  និង​បង្ហោះ​រូបភាព តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ថា​៖ ខ្ញុំ​សូម ថ្លែងអំណរគុណ ដល់​អាជ្ញាធរ រាជធានី​ភ្នំពេញ និង រាជរដ្ឋាភិបាល​កម្ពុជា  ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​នាំ​ប្រទេស​អោយ​មាន​សន្តិភាព សុខ​សុវត្ថិភាព និង សំបូរ​សប្បាយ ជាមួយនឹង​ការថ្លែងអំណរគុណ គាត់​ក៏​បាន​ជូនពរ​អោយ​សម្តេច​តេជោ​មាន​សុខភាព​ល្អ​ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ជាពិសេស សំរាប់​អណត្តិ​ក្រោយ​ឆ្នាំ​២០១៨ នេះ ដើម្បី​បន្ត​ភាព​រីកចំរើន​គ្រប់​វិស័យ​នៅក្នុង​ប្រទេស កម្ពុជា ៕

Filed in: ព័ត៌មានជាតិ