សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ក្រឡាហោម​ណែនាំ​៥​ចំណុច​រឿង​ដីធ្លី​!

ភ្នំពេញ​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ក្នុង​ឱកាស​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ផ្ដល់​ការណែនាំ ៥​ចំណុច សំខាន់ៗ​សម្រាប់​អនុវត្តន៍​។​

​សេចក្តីណែនាំ របស់​សម្ដេច​ក្រឡាហោម ស ខេង រួមមាន​៖
១៖​ត្រូវ​ពន្លឿន​ការចុះបញ្ជី​ដីធ្លី​។​
២៖ បង្កើនល្បឿន​ផែនការ​ប្រើប្រាស់​ដី​ប្លង់គោល ការងារ​ចុះ​ស្រង់​ទិន្នន័យ​ទាំង​ដីគោក ទាំង​ដី​តំបន់​ឆ្នេរសមុទ្រ​។​
៣៖ ពង្រឹង​គ្រប់គ្រង​ផ្នែក​សំណង់ ទប់ស្កាត់​រាល់​ការសាងសង់​សំណង់​នានា ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ ខិតខំ​បញ្ចប់​សេចក្តីព្រាងច្បាប់​សំណង់​។​
៤៖ បន្ត​ខិតខំ​បញ្ចប់​ការងារ​សម្បទាន​ដី​សង្គមកិច្ច ជូន​ជនក្រីក្រ យោធិន បន្ត​គ្រប់គ្រង​ដី​រដ្ឋ ថែរក្សា​ធនធានធម្មជាតិ​។​
៥៖ ពង្រឹង​ការអនុវត្ត​ការគ្រប់គ្រង សេវា​សាធារណៈ​ឲ្យបាន​ត្រឹមត្រូ​វ និង​ច្បាស់លាស់​/​ខិតខំ​ពង្រីក​សមត្ថភាព​មន្ត្រី ដើម្បី​ផ្តល់​នូវ​សេវា Online ជូន​ប្រជាពលរដ្ឋ​។​

​លោក​ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយ៍កម្ម​និង​សំណង់​នៅក្នុង សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ ដែល​ធ្វើ​នៅ​រាជធាំនី​ភ្នំពេញ​បាន​រាយការណ៍​ថា «​នៅក្នុង​វិស័យ​ដីធ្លី ក្រសួង​បាន​បន្ដ​ខិតខំ​ចុះបញ្ជី​ដីធ្លី និង​ដោះស្រាយ​វិវាទ​ដីធ្លី​គ្រប់​រូបភាព ដល់​មូលដ្ឋាន ដែល​បាន​ធ្វើឲ្យ​ចំនួន​វិវាទ និង​ការតវ៉ា​នានា ថយ​ចុះ​គួឲ្យកត់សម្គាល់​»​។​

​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ក្នុង​វិស័យ​ដីធ្លី ក្រសួង​បាន​បន្ដ​ខិតខំ គ្រប់គ្រង​លើ​កម្មសិទ្ធិ​ដី ប្រើប្រាស់​និង​បែងចែក​ដីធ្លី ប្រកបដោយ​សមធម៌ តម្លាភាព ប្រសិទ្ធភាព និង​ចីរភាព ក្នុង​គោលដៅ​បង្កើន​ប្រាក់​ចំណូល​ដល់​ថវិកាជាតិ ការកាត់បន្ថយ​និង​ការលប់បំបាត់​ភាពក្រីក្រ ការធានា​សន្ដិសុខ​ស្បៀង ការ​គ្រប់​គ្រង់​ដី​រដ្ឋ ការការពារ បរិស្ថាន និង​ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ក្នុង​បរិបទ នៃ​សេដ្ឋកិច្ច​ទីផ្សារ​។​

​របាយការណ៍​បានឲ្យដឹងថា​៖ សម្រាប់​ការងារ​ចុះបញ្ជី​ដំបូង នៅ​ឆ្នាំ​២០១៧​នេះ ក្រសួង​បាន​ចេញ ប័ណ្ណ​កម្ម​សិទ្ធ​ដី​បាន​ចំនួន ២៣៧,១៤៣​ប័ណ្ណ ក្នុងនោះ​ចែក​ប័ណ្ណ​ដល់​ដៃ​ប្រជាពលរដ្ឋ បាន ២០៩,៦៧៩ ប័ណ្ណ រួមមាន​៖* កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​៖ បានប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ចំនួន ២៣៨​ភូមិ បញ្ចូល​ទិន្នន័យ​ចំនួន ២៨៧,០៧៧ ក្បាលដី ចេញ​ប័ណ្ណ​បាន​ចំនួន ២២៩,៥៧៨ ប័ណ្ណ និង​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​មាន​ចំនួន​២០២,១១៤​ប័ណ្ណ​។​

* ការចុះបញ្ជី​តាមរយៈ​បទបញ្ជា​លេខ ០១ សម្រេច​ចែក​ប័ណ្ណ​បាន ៤,៤៩៣ ប័ណ្ណ​។​* ការចុះបញ្ជី​ដាច់​ដោយ​ដុំ សម្រេចបាន ៣,០១២ ប័ណ្ណ ក្នុងនោះ​ការចុះបញ្ជី​ដី​រដ្ឋ​បាន ៧០០​ប័ណ្ណ​។​* ការចុះបញ្ជី​ដី​សមូហភាព​សហគមន៍ ជនជាតិដើម​ភាគតិច សម្រេចបាន ៦០​ប័ណ្ណ សម្រាប់​០៥ សហគមន៍ បើ សរុប​លទ្ធផល​ពី​ពេល​ចាប់ផ្ដើម​អនុវត្ដ​រហូត​ដំណាច់ឆ្នាំ​២០១៧ ក្រសួង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​បាន​ចំនួន ៤,៨៨១,៥៨២ ប័ណ្ណ ក្នុងនោះ​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៤,៦៤៧,៨៨៦ ប័ណ្ណ​ស្មើនឹង ៦៦,៤% នៃ​ក្បាលដី​ប៉ាន់ស្មាន​សរុប ៧​លាន​ក្បាលដី​។ របាយការណ៍ បាន​បន្ថែមទៀតថា លទ្ធផល​នេះ បើ​គិត​ធៀប​តាម​ផែនការ ដែល​ត្រូវ​សម្រេច​ឲ្យបាន​ក្នុង​ឆ្នាំ​២០១៧ ឃើញថា លើស​ពី​ផែនការ ០,៤%៕

 

Filed in: ព័ត៌មានជាតិ