សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​តំបន់​អភិវឌ្ឍន៍​បឹងកក់​២២​គ្រួសារ ទទួលបាន​ប័ណ្ឌកម្មសិទ្ធិ​ដីធ្លី និង​ប្រកាស​ឈប់​ការតវ៉ា​តាម​ដងផ្លូវ​សាធារណៈ​

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង រួម​ជាមួយ​សហការី និង​មន្ត្រី​ជំនាញ បាន​ជួប​សំណេះសំណាល និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​២២​គ្រួសារ នៅ​តំបន់​បឹងកក់​ក្នុងភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​លោក មាន ចាន់​យ៉ាដា បានបញ្ជាក់​ថា «​ដូច​អ្វី​ដែល​យើង​បានដឹង​រួចមកហើយ​ថា បញ្ហា​បឹងកក់ គឺជា​បញ្ហា​ស្មុគស្មាញ ដែល​មិន​ត្រឹម​ជា​បញ្ហា​បច្ចេកទេស​ត្រូវ​ដោះស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ​បាន​លាយ​លំ​ជាមួយនឹង​ចរិក​នយោបាយ ដែល​មាន​ការគាំទ្រ​ពី​ក្រុម​មាន​និន្នាការ ប្រឆាំង​មួយ​ចំនួន​តូច​។ យ៉ាងណាមិញ ដើម្បី​ផ្តល់​ការអភិវឌ្ឍ​ពិតប្រាកដ ជូន​ប្រជាពលរដ្ឋ​ចាប់តាំងពី​ឆ្នាំ ២០០៥​មក រាជរដ្ឋាភិបាល បានសម្រេច​អភិវឌ្ឍន៍​តំបន់​នេះ ដោយ​ឈរ​លើ​មូលដ្ឋាន ៣​សំខាន់ គឺ (១) សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ (២) អនាម័យ​-​បរិស្ថាន (៣) នគ​រូប​នី​យ​បញ្ញត្តិ​»​។​

​ជាក់ស្តែង​ថ្ងៃនេះ គឺជា​លទ្ធផល​ដែល​យើង​បាន​ប្រឹងប្រែង​រួមគ្នា ដោយ​ធ្វើ​ការប្រៀបធៀប​ទិដ្ឋភាព​អតីតកាល និង​បច្ចុប្បន្ន​នៃ​តំបន់​បឹងកក់ ក្នុង​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​២២​គ្រួសារ បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ ដែល​ជា​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី «​ធានា​ដោយ​ច្បាប់ ការពារ​ដោយ​រដ្ឋ​» ពោល​គឺ​មិនមែន​ជា​ការកាន់កាប់​ខុសច្បាប់​ដូច​ពេល​មុន​ឡើយ​។​

​លោក មាន ចាន់​យ៉ាដា បាន​ថ្លែងបន្តថា នៅពេល​នេះ​បងប្អូន អាច​ទទួលយក​ប័ណ្ណកម្មសិទ្ធិ​ទៅ​ប្រើប្រាស់ ដោយ​ស្របច្បាប់ អាស្រ័យ​ផល​លើ​ដី​របស់​បងប្អូន ហើយ​ប័ណ្ណកម្មសិទ្ធិ​បងប្អូន អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ន័យ​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ក្នុង​កាស​ឱ​នោះដែរ លោក​ក៏​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ក្រោយពេល​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​រួចហើយ សូម​បញ្ឈប់​ការដើរ​តវ៉ា​តាម​ផ្លូវ​សាធារណៈ​តទៅទៀត រឿង​ដីធ្លី តាម​ការ​ញុះញង់​របស់​ជន​មួយ​ក្តាប់​តូច ដែល​ជា​ការបម្រើ​នយោបាយ​របស់​ក្រុម​មនុស្ស​មួយចំនួន ហើយ​ប្រសិនបើ​បងប្អូន​នៅ​តែ​តវ៉ា​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​ដីធ្លី​នោះ គឺ​បងប្អូន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ បងប្អូន​ត្រូវ​តែ​ថែរក្សា​នូវ​សុខ​សន្តិភាព​សាធារណៈ ដើម្បី​ការអភិវឌ្ឍ គឺ​យើង​មិន​ចង់​សង្គម​យើង​ក្លាយ​ជា​សង្គម​អនាធិបតេយ្យ សង្គម​មួយ​ដែល​មាន​តែ​ការតវ៉ា ការបំផ្លាញ ការធ្វើ​សកម្មភាព​នៅ​តាម​ដងផ្លូវ យ៉ាង​អនាធិបតេយ្យ គឺ​យើង​ចង់ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅក្នុង​សង្គម​មួយ​ប្រកបដោយ​សុខសន្តិភាព ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត នៅតាម​មុខរបរ​រៀងៗ​ខ្លួន​។​

​លោក មាន ចាន់​យ៉ាដា បាន​ថ្លែងថា ក្នុងនាម​អភិបាល​រាជធានី និង​ក្នុងនាម​លោក​ផ្ទាល់ សូម​អបអរសាទរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទើប​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​នាពេលនេះ និង​សូម​ផ្តាំផ្ញើ​ដល់​បងប្អូន​ត្រូវ​ចេះ​រក្សាទុក​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​ចាំ​ទុក​ថា ជា​ទ្រព្យសកម្ម​របស់​ក្រុមគ្រួសារ​ខ្លួន ពិសេស​ត្រូវ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ ជៀសវាង​ការបាត់បង់​ដោយ​ប្រការ​ណាមួយ​។​

​ជាមួយគ្នានេះដែរ អ្នកស្រី មាស ដា​ណែ​ត តំណាង​ប្រជាពលរដ្ឋ​បឹងកក់ បាន​សម្តែង​នូវ​ការសប្បាយ​រីករាយ​ដែល​ទទួលបាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ និង​បាន​ថ្លែងអំណរគុណរ​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​បាន​ទទួល​ប្លង់​ដី​ស្របច្បាប់​ត្រឹមត្រូវ​។ លោកស្រី បានបញ្ជាក់​ថា បញ្ហា​តំបន់​បឹងកក់​នេះ នៅសល់​ចំនួន​៧​គ្រួសារ​ទៀត ដែល​ដោះស្រាយ​មិន​ទាន់​ត្រូវ​គ្នា​។​

​ចំណែក​លោក ចាន់ ពុទ្ធិ​ស័ក្តិ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​បឹងកក់ ដែល​ទទួលបាន​ប្លង់ដី​មួយ​ប្លង់​ដែរ​នេះ បាន​ថ្លែងថា «​ខ្ញុំ​មាន​ការសប្បាយ​រីករាយ​ដែល​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អរគុណ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជំរុញ​ការដោះស្រាយ​បញ្ហា​ដីធ្លី​ក្នុង​តំបន់​បឹង​កក់ រហូត​ឈាន​ទៅដល់​ការផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកយើងខ្ញុំ​ទាំងអស់គ្នា​»៕

 

Filed in: ព័ត៌មានជាតិ