សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​កើតឡើង​ពេញបន្ទុក ខណៈ​មន្ត្រី​ជំនាញ​សើម​មាត់​

​ខេត្តសៀមរាប ៖ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នឹង​បទល្មើស​នៅ​ក្នុង​បឹង​ទន្លេសាប ស្ថិតក្នុង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប កំពុងតែ​បណ្តែតបណ្តោយ​ឲ្យ​កើតមាន បទល្មើស​នេសាទ​ខុស​ច្បាប់​ជា​ច្រើន​កន្លែង ដោយ​ប្រើប្រាស់​ឧបកណ៍​ខុស​ច្បាប់​ជាច្រើន ខណៈ​មាន​ការសង្ស័យថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អាច​ទទួល​លាភសក្ការៈ​ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​។​

​តាម​សេចក្តីរាយការណ៍​បានឲ្យថា បទ​លើ្មស​ដែល​កើតឡើង​មាន​គ្រប់​ប្រភេទ ដូចជា អូស​យ៉ាំង​កៅ  អូស​ចេញពី​ចំណុច​ពេជ្រ​ក្រី​ដល់​ជ្រោយ ស និង​ដាក់​បរ​រាប់រយ​ម៉ែត្រ​នៅក្នុង​តំបន់​មាត់​ខ្លា កោះ​ក្របី ឃុំ​អន្លុង​សំណរ ស្រុក​ជីក្រែង និង​ឡូ​លេខ​៦ និង​៧​។ ប្រភព​បន្តថា ក្រុម​ល្មើសច្បាប់​ទាំងនោះ​ត្រូវបាន​គេ ស្គាល់ ឈ្មោះ ស៊ូ ឈ្មោះ ហេង និង​ឈ្មោះ ហុង ក្បាល​ដែក ជា​ជនជាតិ​វៀតណាម​។​

​ប្រភព​បាន​បន្តទៀតថា សកម្មភាព​អូស និង​ដាក់​បទល្មើស​ខាងលើ​នេះ​គឺ​ធ្វើឡើង​ទាំង​ថ្ងៃ​តែម្តង​ដែល​មិន​អាច​លាក់​ពី​ភ្នែក​សមត្ថ​កិច្ជ​ជំនាញ​នៅទីនោះ​បាន​ឡើយ​។ តែ​ទោះ​ជា​សកម្មភាព​យ៉ាងណា​ក៍ដោយ គេ​មិន​បាន​ឃើញ​សមត្ថកិច្ច​ជំនាញ​ចាប់​ក្រុម​ទាំងនោះ​ម្តងណា​ឡើយ​។​

​ទា​ក់ទងនឹង​បទល្មើស​កើតឡើង​នៅ​ចំណុច​ខាងលើ​នេះ​ផង​ដែរ​អង្គភាព​សារព័ត៌មាន​មាតុភូមិ​មិនអាច​សុំ​មន្ត្រី​ជំនាញ​ជល់ផល​នៅ​ទី​នោះ​តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៧១៣ ៦៩៦ សុំ​ការបំភ្លឺ​ជុំវិញ​កណីរ​បទល្មើស​ដែល​កើតឡើង នៅ​តំបន់​បានទេ​។​

​ជាមួយគ្នា​នោះ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ដែល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បន្តិចបន្តួច​សុំណូមពរ​ដល់ ជំនាញ​សមត្ថកិច្ច ថ្នាក់លើ ពិនិត្យមើល ចំណុច​ខាងលើ​នេះ​ផង ព្រោះថា ជា​រៀងរាល់ឆ្នាំ​បទល្មើស​នេសាទ​តែងតែ​កើតឡើង ដោយ​មិន​បាន​ធ្វើ​ការបង្ក្រាប ព្រោះថា ក្រុម​បទ​លើស​ទាំងនោះ​បាន​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​ជំនាញ​ប្រចាំ​នៅ​ទីនោះ និង​ផ្តល់​លាភសក្ការៈ​ដាក់​ហោប៉ៅ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់