សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​ផ្តន្ទាទោស​កូនប្រុស​តារាក​ប្លែង​នាយ​ហុងដា និង​សង្សារ​ដាក់ពន្ធនាគារ​៧​ឆ្នាំ និង​៥​ឆ្នាំ​

​រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​កូនប្រុស​នាយ​ហុងដា ដាក់ពន្ធនាគារ​៧​ឆ្នាំ និង​សង្សារ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ ពីបទ «​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​» ខណៈ​ដែល​ការសម្រេច​បែប​នេះ​ធ្វើឡើង​ ​ក្នុង​សា​វនា​ការ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ​។​

​ជនជាប់ចោទ​ឈ្មោះ ខា សុ​ខេន ហៅ​និច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កូនប្រុស​បង្កើត​របស់​តារាក​ប្លែង នាយ​ហុងដា និង​ឈ្មោះ នេ​ត រស្មី​កន្និកា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជាប់ចោទ​ពី​បទ «​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​»​។

​សូមបញ្ជាក់​ថា ពួកគេ​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌដង្កោ និង​ខណ្ឌ​ជ្រោយចង្វា​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧ កន្លងទៅ ពី​បទ​សម្លាប់​ម្តាយចុង​ឈ្មោះ ស៊ឹម ច​ន្ធី អាយុ​១៩​ឆ្នាំ កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​បន្ទប់​ខុន​ដូ​របស់​ឪពុក​បង្កើត​គេ (​នាយ​ហុងដា​) តែ​ក្រោយ​ពេល​សម្លាប់​រួច សង្សារ​របស់​ខ្លួន​មក​ពី​ធ្វើការ​វិញ​ទាន់​ខ្លួន​ក៏​បាន​អង្វរ​សង្សារ​កុំឲ្យ​ឆោឡោ និង​ជួយ​យក​ភួយ​មក​រុំ​សាកសព អូស​ទៅ​ទុក​នៅ​បន្ទប់ទឹក ព្រមទាំង​ដោះ​យក​កងដៃ​២១​កង ជញ្ជៀន​១​វង់ ទូរស័ព្ទ​ណូគា​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង ចាកចេញ តែម្តង​៕

Filed in: ព័ត៌មានជាតិ