សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿងក្តី​ស្ត្រី​ម្នាក់​ចោទ​សម្តេច ហ៊ុន សែន សម្លាប់​លោក កែម ឡី តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១១ ខែ​មករា​

​រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ក្តី​ស្ត្រី​ដែល​ជនជាប់ចោទ​ការជេរប្រមាថ​សម្តេច​តេជោ ហ៊ុន សែន និង​ក្រុមគ្រួសារ តាម​បណ្តាញ​សង្គម Facebook ថា ជា​ឃាតករ​សម្លាប់ កែម ឡី សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨​ខាងមុខនេះ​។ ការប្រកាស​បែប​នេះ​ធ្វើឡើង​ក្រោយ​បាន​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​។​

​ស្ត្រី​ជាប់ចោទ​ឈ្មោះ ហ៊ឺ​ន វ៉ាន់​ស្រី​ពៅ ហៅ​ហេង លក្ខិណា អាយុ​៣៧​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ចោទ​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​»​។ បទចោទប្រកាន់​មួយ​នេះ អាច​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៤​លាន​រៀល​។​

​សូមជម្រាបថា ស្ត្រី​រូប​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បេនឡាន រិទ្ធី​មុនី បន្ទាប់ពី​រូប​នាង​បាន​បង្ហោះ​វីដេអូ​តាម​គណនី Facebook ឈ្មោះ ហេង លក្ខិណា កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ដោយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុម​គ្រួសារ​ថា សុទ្ធតែ​ជា​ឃាតករ​ក្នុង​អំឡុង​ពេល​នាង កំពុង​ស្ថិត​ក្នុង​ពិធីបុណ្យ​រំលឹក​ខួប​១​ឆ្នាំ នៃ​ការបាញ់​សម្លាប់​លោក កែម ឡី​៕

Filed in: ព័ត៌មានជាតិ