សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាលក្រុង​ជំរុញ​អោយ​រដ្ឋបាល​ខណ្ឌ​និង​ចៅសង្កាត់​សហការ​ជាមួយ​មន្ត្រី​ពន្ធដា​ដើម្បី​ប្រមូល​ពន្ធដា​ចូល​រដ្ឋ​

ភ្នំពេញ​៖   អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ជំរុញ​អោយ​មន្ត្រី​រដ្ឋបាល​ខណ្ឌ​ទាំង​១២ និង​ចៅសង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវតែ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ពន្ធដា ដើម្បី​រក​ដំណោះស្រាយ និង​រក​វិធីសាស្ត្រ​ងាយស្រួល​ក្នុង​ការផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​ធ្វើការ បង់ពន្ធ​អោយ​បាន​ទាន់ពេលវេលា  ដើម្បី​ធ្វើការ ប្រមូល អោយបាន​គ្រប់​ផែនការ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដា​បានកំណត់​ក្នុង​ផែនការ​ប្រចាំឆ្នាំ​។​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​បែប​នេះ ខណៈ​លោក​ចូលរួម​

​ក្នុង​ពិធី​ប្រកាស​កែសម្រួល​ភារកិច្ច និង​តែងតាំង​ប្រធាន​សាខា​ពន្ធដារ នៅ​ខណ្ឌ​ចំនួន​៥ គឺ​ខណ្ឌ ឫស្សីកែវ ,​ដូនពេញ ,​មានជ័យ​,​ចំការមន និង ខណ្ឌ​ពោធិ៍​សែន​ជ័យ  នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត៏ ៤​កើត ខែ​បុស្ស ឆ្នាំរកា​នព្វស័ក ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​២១ ខែ​ធ្នូ  ឆ្នាំ​២០១៧  នៅ​សាលា​រាជធានី​ភ្នំពេញ ។

​លោក ឃួ​ង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា​៖  មន្ត្រីរដ្ឋបាល​ខណ្ឌ ទាំង​១២ រួម​និង​ចៅ​សង្គាត់​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវ​រួម​សហការ​គ្នា​ជាមួយ​សាខា​ពន្ធដារ​ខណ្ឌ ដើម្បី​ពិគ្រោះ​យោបល់​គ្នា​ទៅវិញទៅមក ធ្វើយ៉ាងណា​អោយ​កិច្ចការ​ក្នុង​ផ្សព្វផ្សាយ​និង​ការប្រមូល​ពន្ធ មានការ​រលូន ដោយ​អោយ​ប្រជាពលរដ្ឋ​ទទួលយក​បាន​ទាំងអស់​គ្នា​។

​លោក​បាន​បញ្ជាក់ទៀតថា​៖ គ្មាន​នរណា​ម្នាក់​សប្បាយ​ចិត្ត នៅ​ពេល​យក​ប្រាក់​ទៅ​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ ប៉ុន្តែ​ការបង់ពន្ធ​វា​ជា​កាត្វកិច្ច​របស់​ពលរដ្ឋ​គ្រប់រូប ដូច្នេះ​ទាមទារ​អោយ​អាជ្ញាធរ ត្រូវ​ចេះ​ធ្វើការ​សម្របសម្រួល​។​

​លោក​អភិបាល​រាជធានី ក៏​បាន​ធ្វើ​ការណែនាំ​ដល់​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌ​ទាំង​៥ ដែល​ទើប​ចូលកាន់​តំណែង​ថ្មី ត្រូវ​យកចិត្តទុកដាក់​បញ្ចេញ​ចំណេះដឹង សមត្ថភាព លទ្ធភាព និង​ទេពកោសល្យ​របស់ខ្លួន លើ​ការងារ​ដឹកនាំ​អង្គភាព ដើម្បី​ធានាបាន​ថា​ការងារ​របស់​ខ្លួន​ប្រព្រឹត្តទៅ​ដោយ​រលូន គ្មាន​កំហុស​ឆ្គង និង​ឆ្លើយតប​ទៅ និង​តម្រូវការ​ថ្មី​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ និង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ចំនូល​ប្រមូល​ពន្ធ ជាពិសេស​ពន្ធ​ដែរ​ជា​ប្រយោជន៍​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ធ្វើយ៉ាងណា​ធានា​បាន​នូវ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព អោយបាន​ទាន់​ពេលវេលា​។​

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ថ្លែងថា “១១​ខែ​ឆ្នាំ​២០១៧​នេះ ចំណូល​ពន្ធ​នៅ​រាជធានី​ភ្នំពេញ ប្រមូល​បាន​ជាង​២៨០​លាន​ដុល្លា​អាមេរិក ស្មើនឹង​៩២,៥៦% នៃ​ផែនការ​ពន្ធ​ទាំង​៩​ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ  គឺ​មាន​ការកើនឡើង​ជា​ង​៣៥​លាន​ដុល្លា​អាមេរិក បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៦”​។​

​លោក​បញ្ជាក់ថា​៖ បច្ចុប្បន្ន​កំពុង​រៀបចំ​ផែនការ ដើម្បី​ដក​ថវិកា​ពី​ការប្រមូល​ពន្ធ នៅ​រាជធានី​ភ្នំពេញ​ប្រមាន​១៧១​លាន​ដុល្លា​ក្នុង​ឆ្នាំ​ដើម្បី​អោយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ក៏​អភិវឌ្ឍន៍ ក្នុង​ដែន​សមត្ថកិច្ច​របស់​រា​ជ​ធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា​៖ ការតែងតាំង​ប្រធាន​សាខា​ពន្ធដា​ថ្មី​ចំនួន​៥​ខណ្ឌ​គឺ ទី​១ លោក ប៉េង ឆុង បច្ចុប្បន្ន​ជា​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌមានជ័យ ទៅជា​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌចំការមន ជំនួស​លោក​ទី សុខុន ដែរ​ទៅ​ទទួល​មុខតំណែង​ថ្មី​,  ទី​២ លោក ជា ម៉េង​ហួត បច្ចុប្បន្ន​ជា​អនុប្រធាន​សាខា​ពន្ធដារ​ខណ្ឌមានជ័យ ទៅជា​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌដូនពេញ ជំនួស​លោក ឆាយ គឹម​ហេង ដែល​ទទួល​មុខតំណែង​ថ្មី ទី​៣ លោក នួន ភារី បច្ចុប្បន្ន​ជា​អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​វិជ្ជា ទៅជា​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌមានជ័យ ជំនួស​លោក ប៉េង ឆុង ទី​៤ លោក ឆាយ សុ​វណ្ណា បច្ចុប្បន្ន​ជា​ប្រធាន​សាខា​ខណ្ឌ​ពោធិ​សែន​ជ័យ ទៅជា​ប្រធាន​សាខា​ខណ្ឌ​ឬ​ស្សី​កែវ ជំនួស​លោក ស៊ី សុ​ចាន់​ដារ ដែល​ទទួល​ភារៈកិច្ច​ថ្មី ទី​៥ លោក សែម សា​ខន បច្ចុប្បន្ន​ជា​អនុប្រធាន​នាយកដ្ឋាន​ច្បាប់​វិវាទ និង​សិ្ថ​តិ ទៅជា​ប្រធាន​សាខា​ពន្ធដារ ពោធិ​សែន​ជ័យ ជំនួស​លោក ឆាយ សុ​វណ្ណា​៕

 

Filed in: ព័ត៌មានជាតិ