សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ភាគី​ចិន​និង​កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​

​រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដឹកនាំ​ដោយ​លោក យឹម ឆៃលី ឧបនាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ បាន​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Gao Yan អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ទីស្ដីការក្រសួង​នា​ទីក្រុង​ប៉េកាំង ។​

​យោងតាម​របាយការណ៍​របស់​មន្ត្រី​អមដំណើរ​បាន​អះអាង​ថា ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​កន្លងមក ហើយ​ភាគី​ចិន​បាន​ទទួលយក​សំណូមពរ​របស់​ភាគី​កម្ពុជា​យក​ទៅ​ពិនិត្យ​និង​ជួយ​ជម្រុញ​ក្នុង​ការអនុវត្ត​នាពេលខាងមុខ ក្នុងនោះ​រួមមាន​៖
​ទី​១ សន្យា​ជួយ​គាំទ្រ​គម្រោង​នានា ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា​បាន​ស្នើសុំ​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​។ ទន្ទឹមនឹងនេះ ភាគី​ចិន​និង​ជួយ​រៀបចំ​ផែនការ​មេ​ស្តីពី​ការធ្វើ​ទំនើបកម្ម ពិពិធ​ភាវូបនីយកម្ម និង​ពាណិជ្ជូប​នីយកម្ម​កសិកម្ម​ដើម្បី​បង្កើន​ជីវភាព​ប្រជាជន​ឆ្លើយតប​ទៅនឹង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។​
​ទី​២ ក្រសួង​ពាណិជ្ជកម្ម​ចិន​ឯកភាព​ជម្រុញ​អង្គភាព​រដ្ឋបាល ចត្តា​ឡីស័​ក​ត្រួតពិនិត្យនិង​គ្រប់គ្រង​គុណភាព (AQSIQ) ប្រទេស​ចិន ធ្វើ​ការសម្រួល និង​ពន្លឿន​ពិធីសារ​បន្ថែម​មុខទំនិ​ញ​ផលិតផល​កសិកម្ម​ឲ្យ​ច្រើន​ជាង​បច្ចុប្បន្ន​។​
​ទី​៣ ភាគី​ចិន​ព្រម​ទទួលយក​ទៅ​ពិនិត្យ​ក្នុង​ការរៀបចំ​អនុវត្ត​ពិធីសារ​នៃ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីអំពី​ការនាំ​ចេញ​ទំនិញ​កសិផ​លពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ដោយ​អនុគ្រោះ​ពន្ធ​ចំនួន ៨០៣០​មុខ​ទំនិញ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែ​មិនា ឆ្នាំ​២០១៦​។​
​ទី​៤ ភាគី​ទាំងពីរ​បាន​ឯកភាព​លើ​ការ​ជម្រុញ​ការហោះហើរ​ត្រង់​ពី​ចិន​ទៅ​កម្ពុជា​ឲ្យបាន​ច្រើន ដើម្បី​ជម្រុញ​កំណើន​ទេសចរណ៍​ចិន​ទៅ​កាន់​កម្ពុជា​។ និង​ទី​៥ នឹង​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន ហ័​រថុង​ឈីន​តាវ អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ស្របតាម​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ និង​ធ្វើឲ្យ​គម្រោង​នេះ​ក្លាយ​ជា​គម្រោង​គំរូ​នៅក្នុង​តំបន់​អាស៊ី​អ​គ្នេយ៍​។​

​ឆ្លើយតប​ទៅនឹង​ការសន្យា​របស់​ភាគី​ចិន​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បាន​សន្យាថា​នឹង​រៀបចំ​ក្រុមការងារ​ក្នុង​វិស័យ​ទាំងពីរ​នេះ​នៅពេល​ខាងមុខ​នេះ​ដើម្បី​ពិភាក្សា​លម្អិត​ជាមួយ​ភាគី​ចិន​ក្នុង​ការឈាន​ទៅ​សម្រេច​នូវ​ការអនុវត្ត​គម្រោង​ការងារ​នេះ​ទទួលបាន​ជោគជ័យ​។ ដោយឡែក​វិស័យ​កសិកម្ម ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​នឹង​បន្ត​ការពិភាក្សា​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នេះ​តាមរយៈ​យន្តកា​រការ​ក្រុមការងារ​ដែល​មាន​ស្រាប់ ៕

Filed in: ព័ត៌មានជាតិ