សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នារី​ខ្មែរ​មានប្តី​កូរ៉េ​ក្លាយ​ជា​អ្នកលេង​ស្នូកឃ័​រល្បី​រន្ទឺ​នៅ​កូរ៉េ និង​អន្តរជាតិ​

ប្រទេស​កូរ៉េ​ ៖ ​នារី​ខ្មែរ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​ម្នាក់​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយជា​កីឡា​ការិនី​ស្នូកឃ័រ​អាជីព​កម្រិត​ពិភពលោក និង​ទទួលបាន​ជយលាភី​ជាច្រើន​នៅ​ប្រទេស​កូរ៉េខាងត្បូង ។​ស្រី​ខ្មែរ​ដែល​ល្បី​ឈ្មោះ​នៅ​កូរ៉​នោះ​ឈ្មោះ​ស្រួង ភាវី អាយុ​២៦​ឆ្នាំ មាន​ដើមកំណើត​ភូមិ​ថ្ម​ពេជ្រ​៣ ឃុំ​ថ្ម​ពេជ្រ​៣ ខេត្ត​ត្បូងឃ្មុំ​នាង​បាន​រៀបការ​នឹង​បាន​មក​រស់នៅ​ជាមួយ​ស្វាមី​ជនជាតិ​កូរ៉េ​កាលពី​ឆ្នាំ​២០១០ ។ រស់នៅ​ជាមួយ​ស្វាមី​នាង​មិន​មាន​ការងារ​អ្វី​ទេ ប៉ុន្តែ​ធ្វើជា​មេផ្ទះ​។ ក្រៅពីនេះ នាង​ឧស្សាហ៍​ចេញ​ក្រៅ​ជាមួយ​ស្វាមី​ដែល​ចូលចិត្ត​លេង​កីឡា​ស្នូកឃ័​រហើយ នាង​ក៏​លេង​ដែរ​ដើម្បី​កម្សាន្ត​សប្បាយ​ជាមួយ​តាំងពី​ឆ្នាំ​២០១១​។​

​បន្ទាប់​ពី​លេង​មួយ​រយៈពេល​មក នាង​កាន់តែ​មាន​ទេពកោសល្យ និង​កាន់តែ​ស្រលាញ់​ពេញចិត្ត ។ រយៈពេល​ប្រហែលជា​២​ឆ្នាំ​ក្រោយមក នាង​បាន​ក្លាយជា​អ្នកលេង​ដ៏​ខ្លាំងពូកែ​ម្នាក់​ដែល​ធ្វើឲ្យ​ក្លឹប​ស្នូក​ឃ័រ​នានា​នៅ​ទីក្រុង​សេ​អ៊ួ​ល​ស្គាល់​នាង​កាន់តែច្រើន​។ ចន្លោះ​ឆ្នាំ​២០១៣​ដល់​២០១៥​នាង​បាន​ចូលរួម​ប្រកួត​ពានរង្វាន់​ផ្សេងៗ​ជាច្រើន​ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​នាង​មិន​អាច​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​កូរ៉េ​បានឡើយ ពីព្រោះ​នាង​មិនទាន់​ចូល​សហព័ន្ធ​របស់​កូរ៉េ និង​មិន​មាន​សញ្ជាតិ​កូរ៉េ​។​

​កីឡា​ការ​នី​ស្រួង​ភាវី បាន​ឲ្យ​កាសែតដឹងថា នៅ​ឆ្នាំ​២០១៦​នាង​បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក​ម្នាក់​ក្នុង​សហព័ន្ធ​កីឡា​ស្នូកឃ័រ​នៅ​ទីក្រុង​សេ​អ៊ួ​ល និង​ទទួលបាន​ឱកាស​ចូលរួម​ប្រកួត​ពានរង្វាន់​ធំៗ​ជា​បន្តបន្ទាប់​។ ឆ្នាំ​២០១៧​នេះ​នាង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ពោល​គឺ​ជើងឯក​៣​ដង​ក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស​កូរ៉េ​។​

​នាង​ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​២​ដង​នៅ​សហរដ្ឋអាមេរិក​។ លើក​ទី​១​ឆ្នាំ​២០១៥ កីឡាការិនី​រូបនេះ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​កីឡាការិនី​មកពី​តំបន់​អឺរ៉ុប​បាន​លេខ​១ និង​កីឡាការិនី​ជប៉ុន​បាន​លេខ​៣​។​
​លើក​ទី​២​ឆ្នាំ​២០១៧ កាលពី​ខែ​សីហា​កន្លងទៅ នាង​បាន​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​សហរដ្ឋ​អាមេរិក​ទៀត ប៉ុន្តែ​បាន​ធ្លាក់​ត្រឹម​ជុំ​ទី​២​។​

សព្វថ្ងៃ​ក្រៅពី​លេង​ជា​អាជីព ស្រួង ភាវី​មាន​ភារកិច្ច​២​ផ្សេងទៀត​គឺ​ទី​១​ធ្វើ​ជា​គ្រូបង្ហាត់​ស្នូកឃ័រ​នៅតាម​ក្លឹប និង​ទី​២​ធ្វើ​ជា​ទូត​សុ​ឆន្ទៈ​ឲ្យ​ក្រុមហ៊ុន​ផលិតផល​ស្នូកឃ័រ​នៅ​កូរ៉េ​មួយ​ដែល​នាង​នឹង​ទទួលបាន​ការជួយ​ឧបត្ថម្ភ​សម្រាប់​ការចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ជាដើម​។​

​រហូតដល់​ពេល​នេះ​ទាំង​នៅ​កូរ៉េ និង​ប្រទេស​មួយចំនួន​បាន​ស្គាល់​រូប​នាង​ថា​ជា​កីឡាការិនី​កម្ពុជា​ដ៏​ល្អ​ម្នាក់ ដោយសារ​រាល់​ការប្រកួត​ម្តងៗ នាង​តែងតែ​បង្ហាញ​អត្តសញ្ញាណ​ខ្លួន​ជា​ខ្មែរ​។ ជាពិសេស​អ្នកសារព័ត៌មាន​នៅ​កូរ៉េ​តែងតែ​ចុះផ្សាយ​ពី​នាង​ជា​បន្តបន្ទាប់​៕

Filed in: ព័ត៌មានជាតិ