សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​មាន ចាន់​យ៉ាដា ៖ អ្នក​ជាប់​ទោស​តែងតែ​ឡើង​ថ្នាក់​បទល្មើស ពេល​ចេញពី​គុក​វិញ ដែល​ជា​ចំណុច​ត្រូវ​យក​មក​កែប្រែ​អោយបាន​ល្អ​

ភ្នំពេញ​៖ លោក​មាន​ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា អ្នក​ជាប់​ទោស​តែងតែ​ឡើង​ថ្នាក់​បទល្មើស​ពេល​ចេញពី​គុក​វិញ ពោល​គឺ​ជាប់​ទោស​ពី​បទ​លួច តែ​ពេល​ចេញពី​គុក​វិញ មក​ធ្វើ​សកម្មភាព​ប្លន់ ដែល​ជា​ចំណុច​មួយ​ដែល​មន្ត្រី​អនុរក្ស​ត្រូវ​យកចិត្តទុកដាក់​និង​កែប្រែ​អោយបាន​ល្អ​។​

​ការលើកឡើង​របស់​លោក​មាន​ចាន់​យ៉ាដា បែបនេះ ក្នុង​កិច្ចប្រជុំ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​មុខរបរ​ពិតប្រាកដ​ដល់​ទណ្ឌិត ដែល​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២១ ធ្នូ ២០១៧ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​១ ម៉ៅ សំ​បុណ្យ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ តំណាង​ស្នងការ​នគរបាល កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ទីរ​នៅក្រោម​ឧិវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។​
​លោក​មាន​ចាន់​យ៉ាដា បាន​លើកឡើង​ទៀត​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​មន្ទីរ​ពាក់ព័ន្ឋ​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​មុខរបរ​ពិតប្រាកដ​ដល់​ជន​ជាប់​ឃុំ​នៅ​ពេល​ពួកគេ​មាន​សេរីភាព​នៅក្នុង​សង្គម​។​

​ការបង្រៀន​ដល់​ទណ្ឌិត​អោយ​យល់ដឹង​ពី​ពលកម្ម​និង​ជៀសវាង​ការប្រព្រឹត្ត​បទល្មើស​ទៅ​ថ្ងៃក្រោយ ពោល​គឺ​ក្រោយពី​ពួកគេ​ធ្វើ​សមា​រណកម្ម​វិល​ចូលទៅ​ក្នុង​សហគមន៍​មូលដ្ឋាន​វិញ​។ ការស្នើសុំ​អោយ​រដ្ឋបាល​រាជធានី​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​មុខ​វិជ្ជាជីវៈ​ទណ្ឌិត​ស្ថិតនៅ​ជាប់​ឃុំ​។​

​លោក​បន្តថា ដើម្បី​អោយ​ទណ្ឌិត​ដែល​បាន​ចេញពី​គុក​វិញ​បាន​កែប្រែ​នឹង​យក​វិជ្ជាជីវៈ​ដែល​បាន​ហាត់រៀន​ពេល​ជាប់​ទោស​មក​ប្រកបមុខរបរ​នៅក្នុង​សង្គម​ដោយ​សុច្ចរិត មិន​បន្ត​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​បន្ត​ទៀត​នោះ មន្ត្រី​អនុរក្ស​ត្រូវ​ចេះ​អប់រំ​ចិត្តសាស្ត្រ​ដល់​ទណ្ឌិត​អោយបាន​ល្អ ហើយ​ពេល​ចេញ​មក​វិញ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន​មើល​ទណ្ឌិត​នោះ​ជាប់​ជាប្រចាំ ថា​តើ​ពួកគេ​បាន​កែប្រែ​ខ្លូន​ឬទេ​។​
​លោក​មាន ចាន់​យ៉ាដា​អភិបាលរង​រាជធានី​បានចាត់ទុ​កការបើក​វគ្គ​នេះ​គឺ​ការផ្តល់​តំលៃ​ដល់​អ្នក​ជាប់​ទោស​ក្រោយពី​បាន​អប់រំ​កែប្រែ​ខ្លួន​និង​ពួក​គេ​បាន​ធ្វើ​សមា​រណកម្ម​វិល​ចូល​ទៅក្នុង​សហគមន៍​ព្រមទាំង​មាន​មូលដ្ឋាន​ទៅ​ប្រកប​មុខរបរ​សុច្ចរិត​នៅក្នុង​សង្គម​វិញ​នោះ​។​

​លោក​ម៉ៅ សំ​បុណ្យ ឧត្តម​អគ្គានុរក្ស អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួង​មហាផ្ទៃ​បាន​មានប្រសាសន៍ថា អ្នកទោស​មួយចំនួន​បាន​កែប្រែ​ល​ខ្លួន​បាន​យ៉ាង​ល្អ ដូច្នេះ​ទេ​លោក​ចង់​អោយ​ក្រុមហ៊ុន​ដែល​បាន​ដេញថ្លៃ​ពី​ស្ថាប័ន​រដ្ឋ​អាច​បញ្ជូន​ការ​រងារ​មួយ​ទៅ​ដល់​ទណ្ឌិត​ដែល​បាន​បណ្តុះបណ្ដាល​ក្នុង​ពន្ឋធនាគារ​មាន​ការងារ​ធ្វើ​និង​ទោះបី​មាន​តំលៃ​ទាប​ជាង​និង​ស្តង់ដារ​ដូច​អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ​ក៏ដោយ ដើម្បី​អោយ​ពួកគេ​ទទួលបាន​កំ​រ៉ៃ​ខ្លះ​ពី​ការងារ​នេះ​៕

Filed in: ព័ត៌មានជាតិ