សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច ហ៊ុន សែន ផ្តាំ​ទៅមេ​បក្សប្រឆាំង​ថា CNRP មិន​រស់​ឡើង​វិញ​ទេ​

​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង មួយ​ម៉ឺន​នាក់ នៅ​តំបន់​ទួល​ពង្រ ខ័ណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្លាប់ បាត់ទៅហើយ ហើយ​មិន​អាច​រស់​ឡើង​វិញ​ទេ សូម​កាប់​ថ្ម​ចំណាំទុក​ទៅ ។​

​សម្តេច ហ៊ុន សែន បាន​ថ្លែងថា បន្ទាប់ពី​សម្តេច​ណែនាំ​ឲ្យ​អ្នក​មួយចំនួន​នៅក្នុង​គណបក្ស សង្គ្រោះ​ជាតិ ដែល​ក្រៅពី​មន្ត្រី​១១៨​រូប ដែល​ត្រូវ​ហាមឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ​នោះ ឲ្យ​បង្កើត គណបក្ស​ថ្មី​ទៀត ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាងមុខ ។ ប៉ុន្តែ​ត្រូវបាន​គេ​ចំអក​ឲ្យ ថា ពួកគេ​មិន​បង្កើត​គណបក្ស​ថ្មី​ទេ គេ​នឹង​ព្យាយាម​រក្សាទុក​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម ការបោះឆ្នោត​ខាង​មុខ ។​

​សម្តេច ហ៊ុន សែន បញ្ជាក់​ច្បាស់​ថា CNRP ដែល​ងាប់​ហើយ មិន​អាច​រស់​ឡើង​វិញ​ទេ កុំ​ដេក​សង្ឃឹម​ឲ្យសោះ ព្រោះ​វា​ជា​បក្ស​ក្បត់ជាតិ ហើយ​កាប់​ថ្ម​ចំណាំទុក​ទៅ វា​មិន​អាច​រស់​ឡើង វិញ​ទេ ។ សម្តេច​បន្តថា បើ​អ្នកឯង​មិន​បង្កើត​គណបក្ស​ថ្មី​ទេ ក៏​ហី​ទៅ ទៅ​ឈឺ​ក្បាល​អី ហ៊ុន សែន ព្រោះ​ការបោះឆ្នោត​នៅតែ​ប្រព្រឹត្តិ​ទៅ​ធម្មតា ប្រជាពលរដ្ឋ​នឹងចូលរួម​ការបោះឆ្នោត​ខាងមុខ ។​

​សម្តេច​សង្កត់ធ្ងន់​ថា ជន​ក្បត់ជាតិ​កុំ​សង្ឃឹមថា បាន​វិល​ចូល​ស្រុក​វិញ​ឲ្យសោះ ហើយ​កុំ​ចាំ បាច់​និយាយ​កុហក​លួង​ចិត្ត​ខ្លួនឯង​និង​អ្នកគាំទ្រ​ឲ្យសោះ ព្រោះ​អ្នក​ឯង​មិន​អាច​វិល​ចូល​ស្រុក​បាន​នោះឡើយ ហើយ​បក្ស​ក្បត់ជាតិ​ក៏​មិន​អាច​រស់​ឡើង​ង​វិញ​ដែរ ៕

 

Filed in: ព័ត៌មានជាតិ