សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្កាយ​ពីរ​ទា​ហ៊ាន​អង្គរក្ស័​នៅ​ក្មេងតែ​ធ្វើ​ខួបអ​ពាហ៍​ពិពា​ហ៍និង​ឡើង​វិឡា​ចំណាយ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក​!

ភ្នំពេញ ៖ ថ្មីៗ​នេះ មាន​ឃ្លើប​វិដេអូ​មួយ​បាន​បង្ហាញ​ពី​ពិធី​ឡើង​ភូមិគ្រឹះ​យ៉ាង​ធំ​ស្កឹមស្កៃ របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​និង​ខួបអាពាហ៍ពិពាហ៍​ភរិយា​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​និង​ភ្ញាក់ផ្អើល​ព្រោះ​ការ ចំណាយ​ខ្ទង់​១០​ម៉ឺន​ដុល្លារ ។​

​ម្ចាស់​គេហដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​មានឈ្មោះ​ហូ ចំរើន​មាន​ថា​នៈ​ឧត្តមសេនីយទោនៅ​បញ្ជា​រ​ការដ្ឋាន​អង្គរក្ស័​ដែល​មាន​អាយុ​ប្រមាណ​ជាង​៣០​ឆ្នាំ​ស្តើង​តែប៉ុណ្ណោះ និង​ភរិយា​ឈ្មោះ​ជំទាវ គារ សុខ​គាង ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែ​១១ កន្លងទៅ​ដែល​មាន​ភ្ញៀវ​លំដាប់​វី​អា​ភី​ដូចជា​លោកនាយ​ឧត្តមសេនីយ៍ហ៊ីង​ប៊ុនហ៊ាង​លោក​ឃួង​ស្រេង​អភិបាល​រាជធានីលោ​ក​ទេសរដ្ឋមន្ត្រី​លី​ធុជ​និង​មាន​លោក​ព្រាម​សុវត្ថិ​កញ្ញា​មាស​សុខ​សោភា​អ្នកនាង​ខាត់​សុ​ឃីម​ចូល​ច្រៀង​កំដរ​និង​មាន​របាំ​ថ្វាយព្រះព​រ​។​

​នៅ​ខាង​មុខ​ផ្ទះ​មាន​តាំង​សុទ្ធតែ​ស្ដេច​រថយន្ត​ថ្លៃៗ​តម្លៃ​រាប់សែន​ដុល្លារ​ច្រើន​គ្រឿង ដោយ​សូម្បី​តែ​ការចាត់ចែង​ទាំង​ក្នុង​និង​ក្រៅ​ឆាក ក៏​អាច​និយាយបាន​ថា​មិន​មាន​ពិធី​ណា​មង្គល​ណាមួយ​ដែល​អាច​ប្រដូច​បានដែរ​។​

​យោង​តាម​វីដេអូ​ដែល​បាន​បង្ហាញ​នេះ គឺជា​ភាព​អស្ចារ្យ​ដ៏​កម្រ​នៅក្នុង​ពិធី​មង្គល​របស់​លោក​ឧត្តមសេនី​យ​ទោ (​ផ្កាយ​២) ហូ ចំរើន និង​លោកស្រី គារ សុខ​គាង ដែល​តាម​ការឲ្យដឹងថា អ្នក​ទាំង​ពីរ​បាន​សាង​សុភមង្គល​ជា​ស្វាមីភរិយា​ស្របច្បាប់​នឹង​គ្នា តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ដោយ​គិត​មក​ទល់​ពេល​នេះ អ្នក​ទាំង​ពីរ​មាន​កូនស្រី​ចំនួន​២​នាក់ និង​កាន់តែ​មាន​សុភមង្គល​ផង ទើប​ក្នុង​ពិធី​ឡើង​វីឡា​ថ្មី កាលពី​ខែ​១១​នោះ មាន​ការរៀបចំ​ឥតខ្ចោះ​តែម្ដង ដោយ​តាម​ការអះអាង​ថា គឺ​ចំណាយ​មិនតិច​ជាង​១០​ម៉ឺន​ដុល្លារ​។​

​អ្នកណា​ថា​ខ្មែរ​ក្រ​សេដ្ឋី​ច្រើនណាស់​អា​ឡូ​វ​នេះ​!!​។​មិនដឹង​គេ​រកស៊ី​អី​ក៏​មាន​ម្លេះ​?

 

Filed in: ព័ត៌មានជាតិ