សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឡាន​ធុន​យក្ស​២​គ្រឿង​ដឹក​ឈើប្រណិត ចេញពី​ឃ្លាំង​ឈ្មួញ​ដុះ​ស្លែរ​ឈ្មោះ​ឧ​កញ្ញ៉ា ជ័យ​ទៅ​យួន​!

ក្រចេះ ៖ ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​តេជោ ហ៊ុន សែន ធ្លាប់បាន​ប្រកាស​កាលពី​ឆ្នាំ​២០១៦​បញ្ឈប់​មិនឲ្យ​មាន​ការនាំចេញ​ឈើប្រណិត​ទៅ​ស្រុក​យួន​និង​បាន​បង្កើត​ក្រុមចំរុះ​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​ប៉េអឹម​ទូទាំង​ប្រទេស​ឲ្យ​ទប់ស្កាត់​ក៏ដោយ​ក៏​ជំនួញ​ឈើប្រណិត​ទោ​ស្រុក​យួន​មិនបាន​ថយ​ឡើយ ។

​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃទី​១៩​ធ្នូ​ឆ្នាំ​២០១៧ គេ​ឃើញ​មាន​រថយន្ដ​(​យី​ឌុប​)​ធុន​យក្ស​២​គ្រឿង​ដឹក​ឈើប្រណិត​ចេញពី​ឃ្លាំង របស់​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ម្នាក់​មាន ដែល​គេ​ហៅ​ថា​ឧ​កញ្ញ៉ា ឈ្មោះ​ជ័យ​ចេញ​ទៅ​ប្រទេស​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​(​វ៉ា​លឺ​)​បាន​ដោយ​រលូន​និង​មាន​រថយន្ដ​មួយគ្រឿង​ម៉ាក នីសា​ន់ព​ណ៍ស ពាក់​ស្លាក​លេខ ខ​.​ម 2-59 94 បើ​កបិទ​បិតគូទ​រហូត​ដល់​ច្រក​អន្តរជាតិ​(​វ៉ា​លឺ​)​ដោយ​ខាង​មេ​ច្រក​បាន​បើករ​បា​រ៉ាស់​ទុកជាមុន​។​

​ប្រជា​ពល​ដ្ឋ​នៅក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​បាន​ប្រាប់ឲ្យដឹង​ថា ករណី​កាប់​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ​ឆ្លងកាត់​ស្រុក​ស្នួល​ខេត្តក្រចេះ​យកទៅ​ប្រទេស​វៀតណាម​បច្ចុប្បន្ននេះ​ភាក​ច្រើន​ក្រុម​ឈ្មួញ​បំផុស​ប្រជាពលរដ្ឋ​ប្រើរ​ណា​យន្ដ​ចូល​កាត់ឈើ​នៅ​ឧទ្យាន​វ​រះ​ជ័យ​ខេត្តស្ទឹងត្រែង​ជ្រក​ក្រោម​ឡេស​ឈើ​បាត​អាង​សេ​សាន​២​ស្របច្បាប់​ដោយ​អាង​នោះ​មិន​មាន​ឈើ​នោះទេ និង​មាន​មេ​ឈ្មួញ​មួយចំនួន​ទៀត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ​ក្នុង​ដែន​អភិក្ស​ព្រំ​ព្រិច​និង​អន្ទ្រ​ង ស្ថិត​ក្នង​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌល​គី​រី ក្រុម​ឈ្មួញ​សម្រុក​ដឹកយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​ដោយ​រលូន​ដោយ​មាន​ការសហការ​និង​បើកភ្លើង​ខៀវ​មេ​ច្រក​ទាំងនោះ​ផង​ដែរ​។​

​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ចេញ​តាម​ច្រកព្រុំដែន​អន្តរជាតិ​វ៉ា​លឺជា​ភស្តុតាង​បញ្ជាក់​ថា​ពួក​ឈ្មួញ​និង​សមត្តកិច្ច​មាន​ការឃុបឃឹត​គ្នា​ពុករលួយ​ជា​ប្រពន្ធ័​ដែល​ធ្វើឲ្យ​បទបញ្ជារ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​សាប​ដូច​ទឹកទន្លេរ​៕

 

Filed in: ព័ត៌មានជាតិ