សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ រាជធានី​ភ្នំពេញ គ្រោង​សាងសង់ ខ្សែ​រត់​រថភ្លើង​អាកាស​ជិត​២០​គីឡូម៉ែត្រ ដើម្បី​រំដោះ ចរាច​រណ៍​

ភ្នំពេញ  ៖ អាជ្ញាធរ រាជធានី​ភ្នំពេញ ត្រៀម​សាងសង់ ខ្សែ​រថភ្លើង​អាកាស AGT ប្រវែង​ជិត​២០​គីឡូម៉ែត្រ ដោយ​រត់​លើ​មហាវិថី​៦​ខ្សែ នៅ​កណ្តាល នៅ​ជាយ​រាជធានី​នាពេល​ឆាប់ៗ ខាងមុខនេះ ដើម្បី​ចូលរួម​ការ កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ការប្រែប្រួល​អាកាសធាតុ និង​ការវិវត្តន៍ នៃ​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នាពេល​អនាគត ។​

នៅក្នុង​ពិធី បង្ហាញ​ពី​គម្រោង​ដ៏​ថ្មី និង​មិន​ធ្លាប់មាន នេះ បាន បង្ហាញ​ឡើង​នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅ​សាល​រាជធានី​ភ្នំពេញ ក្នុង​ប្រជុំ​ពិភាក្សា​ការងារ បច្ចេកទេស ជាមួយ​ក្រុមការងារ​អង្គការ​JICA ដឹកនាំ​ដោយ​លោក ស៊ូ​កាណូ យូឈី (Sugano Yuichi) ប្រធាន​តំណាង​JICA និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ស្ដីពី​តម្រូវការ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ ជុំវិញ​ការ​រ​រៀបចំ​រថភ្លើង​លើ​អាកាស​AGT​។​

លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ  បានឲ្យដឹងថា​៖ គម្រោង​ខ្សែ​រត់​រថភ្លើង​អាកាស​នេះ មាន​ប្រវែង​១៨​គីឡូម៉ែត្រ ដោយ​រត់​តាម​បណ្តោយ​មហាវិថី​ហ្សា​ល​ដឺ​ហ្គោល មហាវិថី​ព្រះ​មុនី​រ៉េត ផ្លូវ​លេខ​២១៧ ផ្លូវវេង​ស្រេង ឆ្ពោះ​មក​ព្រលានយន្តហោះ និង​១​ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​កប់​ស្រូវ​។  លោក​បន្ដថា​៖  ការរៀបចំ​ឲ្យមាន​ខ្សែរ​ត់​រថភ្លើង​លើ​អាកាស AGT លើ អាកាស​នេះ ធ្វើឡើង​ដើម្បី​ចូលរួម​ការកាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ការប្រែប្រួល​អាកាសធាតុ និង​ការវិវត្តន៍​នៃ​សង្គម​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា​នាពេល​អនាគត សេវា​ដឹកជញ្ជូន​លើ​អាកាស​ខ្នាត​មធ្យម ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ល្អ​ប្រសើរ សម្រាប់​រាជធានី​ភ្នំពេញ​៕

 

Filed in: ព័ត៌មានជាតិ