រាជធានីភ្នំពេញ ៖ ក្រុមសមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ដែលបានបាញ់ចំនួន២គ្រាប់ មិនដឹងមូលហេតុ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ស្ថិតនៅមុខពហុកីឡដ្ឋានអូឡាំពិក ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដល់បើករថយន្តម៉ាក Lexus470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-8254 ហើយមិនដឹងមានមូលហេតុអ្វីទើបមកដល់ខាងមុខភូមិគ្រឹះរបស់នាយឧត្តមសេនីយ៍ស្នងការបានបន្តិច ក៏បានបាញ់ចំនួន២គ្រាប់តែម្តង ។ ប៉ុន្តែភ្លាមៗ នោះសមត្ថកិច្ចបានស្ទាក់ចាប់ខ្លួនបាន ហើយបញ្ជូនទៅសួរនាំនៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ៕