សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្តៅៗ​ប្រជាពលរដ្ឋ​វ៉ៃ​ចោរប្លន់​ម្នាក់​ងាប់​បាត់​ទម្រាំ​សមត្តកិច្ច​ទៅ​ដល់​!

​ភ្នំពេញ ៖ ចោរប្លន់​ម្នាក់​ក្នុងចំណោម​គ្នា​ពីរ​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់​ខ្លួន​បាន​ម្នាក់ កាត់ទោស​ប្រហារជីវិត​ដោយ​ដុំ​ថ្ម​ទម្ងន់​ជាង​២០​គី​ឡូ រួម​និង​ដំបង ដែល​ទីប​ជាច្រើន​ទៀត បណ្តាលឲ្យ​ស្លាប់​យ៉ាង​រន្ធត់​បំផុត​ក្នុង​ថ្លុកឈាម​នៅ​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧​បន្ទាប់ពី​មាន​ករណី​បាញ់​ប្លន់​យក​លុយ​ពី​អ្នក​រាប់​លុយ​២​នាក់​ប្តី​ប្រពន្ធ ចំនួន​៣​គ្រាប់​តែ​មិន​សម្រេច​ស្ថិតនៅ​ចំណុចម្តុំ​វត្ត​ពោធិ៍​ញាណ ក្នុងភូមិ​ចម្រើន​ផល​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  ។​

​ប្រជាពលរដ្ឋ​នៅ​កន្លេង​កើតហេតុ​បានឲ្យដឹងថា ជនសង្ស័យ​ជាំ​ចោរ​ទាំង​២​ខាងលើ ដែល​មិន​ទាន់​បាន​ស្គាល់​ពី​អត្តសញ្ញាណ​នៅឡើយ បាន​ជិះ​ម៉ូតូ​សង់​០១៦ ពណ៌​ខ្មៅ មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​ពី​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធដែល​ប្រកប​មុខរបរ​ដើរ​រាប់​លុយ​(​ចង​ការប្រាក់​)​ពេល កំពុង​ជិះ​ម៉ូតូ​អែ​ប្លែក បម្រុង​ជិះ​ចូល​ក្នុងផ្ទះ​។​

​តែ​ជនរងគ្រោះ​មិន​ប្រគល់​ឲ្យ​ទើប​កើត​មាន​ការប្រតាយប្រតប់​គ្នា​រវាង​ជនរងគ្រោះ​រួម​និង​ជនសង្ស័យ និង​បាន​ស្រែក​ឆោឡោ​ថា​ចោរៗ រហូត​ធ្វើឲ្យ​ជនសង្ស័យ ម្នាក់​ជា​ខ្មាន់កាំភ្លើង បាន​ដក​អាវុធខ្លី​ម៉ាក​K59 បាញ់​ចំនួន​៣​គ្រាប់​ផ្ទួនៗ​គ្នា បណ្តាលឲ្យ​ស្ត្រី​ជា​ប្រពន្ធ​រងគ្រោះ​របួស​ធ្ងន់​ចំ​កែងជើង​១​គ្រាប់ និង​ផ្លាត​ត្រូវ​បុរស​ម្នាក់​ទៀត​ជា​ប្រជាពលរដ្ឋ​ចំ​ភ្លៅ​ចំនួន​១​គ្រាប់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់ ។​

​ភ្លាមៗ​នោះ ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​ត្រូវបាន​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់​ខ្លួន​បាន ឡោម​ពទ្ធ័​កាត់ទោស​ប្រហារជីវិត​ដោយ​ដុំ​ថ្ម និង​ដំបង​ដែក​ទីប រួម​និង​ឈើ​ជ្រុង គ្រប់​ដៃ​សំពង​និង​លើក​អុក​មុខ​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​រូបនោះ បណ្តាលឲ្យ​ស្លាប់​ក្នុងថ្លុក​ឈាម​យ៉ាងរ​ន្ធ​ត់​បំផុត ទាំង​ដែល​កាំភ្លើង​ដែល​ធ្វើ​សកម្មភាព​នោះ ធ្លាក់​នៅ​ក្បែរ​សព​ជនសង្ស័យ ដែល​ត្រូវ​ប្រជាពលរដ្ឋ​វាយ​បែក​ខ្ទេច​ផងដែរ​។ ចំណែក​បក្ខពួក​ម្នាក់​ទៀត បាន​ប្រញាប់​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់​ស្រមោល​។​

​គេ​សង្កេតឃើញ​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ រួម​និង​កម្លាំង​ជំនាញ​បច្ចេកទេស​ខាង​ផ្នែក​ចក្ខុ បាន​ចុះមក​ធ្វើការ​ពិនិត្យ​សព​ជនសង្ស័យ​ដល់​កន្លែងកើតហេតុ ដោយ​បាន​ដកហូត​វត្ថុតាង អាវុធខ្លី​ម៉ាក​K59 របស់​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ចំនួន​១​ដើម រួម​និង​វត្ថុតាង​ដែល​មាន​ដុំថ្ម​និង​ដំបង​ប្រឡាក់​ឈាម​មួយចំនួន​ផងដែរ ហើយ​សព​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​តាម​រថយន្ត​សាមុយ ដឹកយក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សន្សំ​កុសល ដើម្បី​បូជា​និង​ធ្វើ​កោសល្យវិច័យ​ស្រាវជ្រាវ​រក​បក្ខពួក​ម្នា​ក់ទៀត​ដែល​កំពុង​រត់គេចខ្លួន យក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​បន្តទៀត​៕

 

Filed in: ព័ត៌មានជាតិ