សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រី​ម្នាក់​រង​គ្រោះ​ព្រោះ​ឈ្មួញ​និង​អ្នកមាន​អំណាច​ឃុប​ឃឹ​ត​គ្នា​ឆក់​ប្លន់​ដី​តាំងពី​សម័យ​ចៅហ្វាយខេត្ត​សូ​ភ​រិន្ទ​ដល់​សម័យ​ឃឹម​ប៊ុន​សុង​នៅ​តែ​រក​យុត្តិធមិ​មិនឃើញ​!

សៀមរាប ​៖ ​អ្នកស្រី​ឈឿន​ន​ន់​អាយុ​៦០​ឆ្នាំ​បាន​ធ្លាក់ខ្លួន​ក្រីក្រ​រហូត​រស់នៅ​តាម​ចិញ្ចើមផ្លូវ​ដោយ​សា​តែ​រងគ្រោះ​ព្រោះ​អំពើ​ឆក់​ប្លន់​ដីស្រែ​ជា​កម្ម​សិទ្ធ​ស្ថិតនៅ​ភូមិ​ត្រពាំង​រុន្ធ​សង្កាត់​(​ក្រុង​)​សៀមរាប​ចំនួន​៣​ហិកតា​កន្លះ ។ ឈ្មួញ​មាន​លុយ​និង​អ្នកមានអំណាច​ដែ​លឃុប​ឃឹត​គ្នា​ប្លន់ដី​អ្នកស្រី​ឈឿនន​ន់យក​ធ្វើតា​រាងវាយ​ហ្គោល​គឺ​កើត​ឡើង​តាំងពី​ឆ្នាំ​២០០៧​មក​ម្លេះ គ្មាន​អាជ្ញាធរ​ខេត្ត​សៀមរាប​ណា​ម្នាក់​ជួយ​ដោះស្រាយ​ឡើយ​រាប់​តាំង​ចៅហ្វាយខេត្ត​សម័យ​លោក​ស៊ូ​ភិរិន្ទ​រហូត​ដល់​សម័យ​លោក​ឃឹម​ប៊ុន​សុង​បើទោះបីជា​ដឹង​រឿង​ឆក់​ប្លន់​នេះ​ក៏ដោយ​។ អ្នកស្រី​ឈឿន​ន​ន់​ជា​ប្រជាជន​មួយ​គ្រួសារ​ក្នុង​ចំណោម​១៣​គ្រួសារ​ដែល​មាន​ដីស្រែ​នៅ​ទីតាំង​ខាងលើ​។​

​នៅ​ឆ្នាំ​២០០៧​មាន​ឈ្មួញ​(​កូរ៉េ​និង​ខ្មែរ​)​និង​អាជ្ញាធរ​ឃុំ​ស្រុក​ប្រសាទ​បាគង​មក​សម្របសម្រួល​ដើម្បី​ទិញ​ដី​ខាងលើ​យក​ធ្វើ​តារាង​វាយកូនគោល​។ ប្រជាជន​១២​និង​អ្នកស្រី​ឈឿន​ន​ន់​មិន​យល់ព្រម​លក់ ឡើយ​។​ក្រោយមក​ដោយ​ការ​បង្ខឹតបង្ខំ​និង​សម្លុត​ប្រជាជន​១២​គ្រួសារ​បាន​យល​ព្រម់​លក់​នៅ​តែ​គ្រួសារ​អ្នកស្រី​ឈឿន​ន់​មួយ​មិន​ព្រម​លក់​ដី​ចំណែក​គាត់​ដែល​ធំជាងគេ​នោះឡើយ​។​
​គាត់​នៅ​តែ​បង្កបង្កើ​ផល​ដាំ​ស្រូវដ​ដែល​ ។​ ស្រាប់តែ​ថ្ងៃ​មួយ​ពួក​ឈ្មួញ​ដោយ​មាន​មន្ត្រី​អាជ្ញា​ស្រុក​ប្រាសាទបាគង​ជួយ​សម្រួល​ផង​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដី​ស្រែ​មាន​ស្រូវ​អ្នកស្រី​ប្លន់​យក​ដី​ទាំង​កំរោល​។​អ្នកស្រី​បាន​ប្តឹង​ទៅ​សមត្តកិច្ច​ឃុំ​ស្រុក​គេ​ថា​ចាំ​ដោះស្រាយ​ឲ្យ​!​។​ការពិត​មាន​តែ​ការសន្យា​ព្រោះ​ឈ្មួញ​កូរ៉ែ​ឈ្មោះ​ហុងស៊ូ​យ៉ុង​(Hong SuYong)​ជា​ថៅកែ​ក្រុមហ៊ុន​ខេ​ធី​ស៊ី​(KTC)​ជា​ឈ្មួញ​មាន​បង្អែក​រឹងមាំ​សមត្តកិច្ច​មិន​ហ៊ាន​ក្អក​?!​។​

ជាក់ស្តែង​ សូម្បីតែ​អ្នកស្រី​ ឈឿន​ ន​ន់​ មាន​លិខិត​សំណេរ​ដៃ​សុំ​អន្តរាគមន៍​ពី​លោក ​សៀង ​ណាំ​ តំណាងរាស្ត្រ​ក៏​ត្រូវ​បាន​អភិបាលរង​ស្រុក​ស្រុក​ប្រាសាទបាគង​ម្នាក់​យក​ទៅ​ហែក​ចោល​ ។​ អ្នកស្រី​ឈឿន​ន់​បាន​ងាក​មក​រក​យុត្តិធមិ​តាម​ប្រពន្ធ័​តុលាកា​រ​វិញ​ដោយ​ចំណាយធនធាន​អស់ពី​ខ្លួន​រហូត​ជំពាក់​គេ​លក់​អស់​ផ្ទះសម្បែង​ដីធ្លី​ដែល​សេសសល់​ប្តី​ក៏​ស្លាប់​ចោល​ទៀត​។​
​តាំងពី​ឆ្នាំ​២០០៨​រហូតដល់​ឆ្នាំ​២០១៣​ថ្ងៃទី​៩​ខែ​មករា​ទើប​លោក​អឿង​វណ្ណា​ចៅក្រម​តុលាការ​សៀ​បរាប​ចេញដិ​ការ​កំបាំង​មុខ​ក្នុង​រឿង​ព្រហ្ម​ទណ្ឌ័​គឺ​ចោទប្រកាន់ ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​សម្រេច​ឲ្យ​ថៅកែ​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ហុង​ស៊ូ​យ៉ុង​(Hong SuYong)​សង​ប្រាក់​១៥​លាន​រៀល​ឲ្យ​អ្នកស្រី​ឈៀន​ន​ន់​(​មិន​រាប់​បញ្ចូល​ដី​)​។​ប៉ុន្តែ​មិន​មាន​អ្នកណា​ចេញមុខ​សង​ឡើយ​។​

អ្នកស្រី​ ឈឿន ​ន​ន់​ បាន​បន្ត​ប្តឹង​ឧទ្ធរណ៍​ទៀត​រហូតដល់​១៧​ខែកក្កដា​ឆ្នាំ​២០១៤​ទើប​លោក​ស​ចំរើន​ចៅក្រម​សាលាឧទ្ធរណ៍​ចេញ​សាលក្រម​កំបាំង​មុខ​សម្រេច​ឲ្យ​ឈ្មួញ​កូរ៉េ​ខាងលើ​សង​ប្រាក់​ក្នុង​រឿង​ព្រហ្មទណ្ឌ៍​បំផ្លាញ​ទ្រព្យ​អ្នកដទៃ​ចំនួន​៣០​លាន​រៀល​វិញ​។​
​បាន​សាលក្រម​ស្ថាពរ​យក​ទៅ​ស្រុក​វិញ​ឲ្យ​តុកា​រ​ការ​ខេត្ត​តែ​រក​អ្នក​អនុវត្ត​សាលក្រម​មិន​បាន​ដោយ​គ្មាន​សមត្តកិច្ច​ខេត្ត​សៀមរាប​ណា​មួយ​គេ​អើពើរ​ព្រោះ​គ្មាន​ប្រាក់​និង​ម្យ៉ាង​ឮ​ថៅកែ​ក្រុមហ៊ុន​កូរ៉េ​ខាងលើ​ឃុប​ឃឹត​គ្នា​ជាមួយ​សមត្តកិច្ច​ជំនាញល​ក់​ដី​តារាង​វាយ​ហ្គោល​ន​ភ​ទីតាំង​ខាងលើ​ឈ្មោះ​Siem Reap Booyoung Country Clup​ឲ្យទៅ​អ្នក​ដទៃ​បាត់ទៅហើយ​។​

​អ្នកស្រី​ឈឿន​ន់​មកដល់​សព្វថ្ងៃ​បាន​ត្រឹម​ដេក​ឱ​សាលក្រម​ក្នុងពេល​ដីស្រែ​៣,៥​ហិកតា​ត្រូវបាន​ចោរប្លន់​យក​ទៅ​ធ្វើ​មាន​បាន​យ៉ាង​អ​យុត្តិធមិ​បំផុត​។​អ្នកស្រី​ឈឿន​ន​ន់​ប្រាប់ថា​៖​គាត់​ដេក​ស្រ​ម៉ៃ​ថា​មុន​នឹង​គាត់​ស្លាប់​សង្ឃឹមថា​ថ្ងៃ​ណា​មួយ​សម្តេច​ហ៊ុន​សែន​នឹង​ជួយ​គាត់​!!​។​

នេះ​រឿង​ពិត​គ្មា​ប្រឌឹត​ឡើយ​នៅ​ស្រុក​ខ្មែរ​យើង​ដែល​អ្នកក្រ​កុំ​សង្ឃឹម​រកបាន​យុត្តិធមិ​ឲ្យសោះ​!​។​បច្ចុប្បន្ន​អ្នកស្រី​ឈឿន​ន​ន់​មាន​ទីលំនៅ​នៅ​ផ្ទះ​តាម​ចិញ្ចើម​ផ្លូវ​ក្នុងភូមិ​ត្រពាំងរុន​។​បើ​មិន​ជឿ​គាត់​មាន​លេខ​ទូរ​សព្ទ​ទាក់ទង​លេខ​០៩៧៦៦១០៤៧៤៕

 

Filed in: ព័ត៌មានជាតិ