សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធ​ខេត្ត​ក្រចេះ​កងកម្លាំង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​គយ​ច​ល​ត័ ទទួល​លុយ​ពី​ក្រុម​ឈ្មួញ​ឈើ​បាន​ជា​មិន​បង្ក្រាប​បទល្មើស​នៅ​ច្រក​ការ៉េ​៩???

​អាជ្ញាធ​ខេត្ត​ក្រចេះ​កងកម្លាំង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​គយ​ច​ល​ត័ ទទួល​លុយ​ពី​ក្រុម​ឈ្មួញ​ឈើ​បាន​ជា​មិន​បង្ក្រាប​បទល្មើស​នៅ​ច្រក​ការ៉េ​៩???

​ខេត្ត​មណ្ឌលគិរី ៖ រថយន្ដ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​វៀតណាម​កក្រើក​តាម​ដង​ផ្លូវ​៩៩៩៩«​ការ៉េ​៩»​ក្នុង​អាណាចក្រ​ស្រុក​ស្នួល​ប្រជាពលរដ្ឋ​សង្ស័យថា​៖​មន្ត្រី​ជំនាញ​និង​អាជ្ញាធ​រឃុប​ឃឹត​គ្នា​ជា​ប្រពន្ធ័​ជាមួយ​ឈ្មួញ​ទើប​គ្មាន​ការទប់ស្កាត់​តាម​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន​។​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យដឹងថា​៖ តាម​ដងផ្លូវ​ខាងលើនេះ​មាន​រថយន្ដ​ដឹកឈើ​រាប់​សឹប​គ្រឿង​ចេញពី​តំបន់​អភិរក្ស​ភ្នំ​ព្រិច​ព្រុំប្រទល់​៣​ខេត្ត ទី​១.​ខេត្ត​ស្ទឹងត្រែង ទី​២.​ខេត្ត​ក្រចេះ​និង​ទី​៣.​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌល​គី​រី សម្រុក​ដឹក​ចូល​ក្នុង​ភូមិសាស្ដ្រ​ឃុំ​ក្រញូង​សែន​ជ័យ​កាត់​តាមផ្លូវ​៩៩៩៩​ចូល​តាម​ច្រក​ងងិត​១០៧​និង​ឆ្លងកាត់​ង៉ាំ​៧​និង​ង៉ាំ​៨​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ដែល​គ្រប់គ្រង​ដោយ​ចៅហ្វាយស្រុក​គន់​គឹម​នី​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម​ដោយ​សេរី​គ្មាន​សមត្ថកិច្ច​ខាង​ណា​មក​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ទេ​។​

​ប្រភព​បាន​ប្រាប់​បន្ត​ទៀត​ថា​បទល្មើស​ព្រៃឈើ​មិន​អាច​លុបបំបាត់បាន​តា​ម​បទបញ្ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ ដោយសារ​មាន​មេ​ឈ្មួញ​ធំៗ​ងា​ជា​ឧ​កញ្ញ៉ា​តែងតែ​ចំណាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់​និង​ឲ្យ​មេកា​រកាន់​លុយ​រត់ការ​ជូន​ការដូ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ជា​ប្រពន្ធ័​ទើប​ពួកគេ​ធ្វើ​ចរាចណ៍​បាន​។ ប្រភព​បែកធ្លាយ​ពី​សមត្ថកិច្ច​នៅក្នុង​ស្រុក​ស្នួល​បាន​បង្ហើប​ឲ្យដឹងថា មាន​អ្នក​រត់ការ​ដ៏​ប៉ិនប្រសព្វ​ម្នាក់​ឈ្មោះ​វុ​ធ​ជា​អ្នកសម្របសម្រួល​សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន​ជា​ប្រពន្ធ័​ផងដែរ​។​

ការជួញដូ​ដឹកជញ្ជូន​ឈើ​តាន​ច្រក​ការ៉េ​៩​ប្រចាំ​ឃុំ​ក្រញូង​សែន​ជ័យ​ស្រុក​ស្នួល​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​៥​នាក់ ដែល​គេ​ស្គាល់​៖​ទី​១​មាន​ឈ្មោះ​លោក កែវ សុធា (​ហៅ​មាន​)​ជា​មន្ត្រី​យោធា​នៅ​កងអនុសេនាធំ​យោធភូមិ​ភាគ​២ ។​ទី​២ ឈ្មោះ ជា តា​រ៉ា​(​ហៅ​តូង​) នៅ​កង​ស៊ើប​ការ​វរ​៖​សេនា​តូច​លេខ​២ ។​ទី​៣​ឈ្មោះ ហ៊​ត ប៊ុន​គីម​(​ទា​ហ៊ាន​សឹក​រង​ខេត្ត​និង​ជា​អតីត​មេគ​៣​វរៈ​ព្រំដែន​២០៤) ទី​៤​ឈ្មោះ ចែ​វី​(​ប្រពន្ធ​ហួត​ប៊ុន​គីម )​និង​ទី​៥ យាយ​៤៣ ត្រូវជា​ម្ដាយ របស់​ចែ​វី ។​

ក្រុម​ឈ្មួញ​ឈើ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ប្រ​ភ​ទេ​ឈ្លិក​ឃ្លុំ​ចេញពី​ព្រៃ យក​ទៅ​ស្តុប​ទុក​នៅ​ក្នុង​ដី​ក្រុមហ៊ុន​ចំការកៅស៊ូ​មួយ​ក​កន្លែង ដែល​និយម​ហៅ​ថា​ការ៉េ​៩ ស្ថិត​នៅ​ចំណុច​ប៉ោ​ដើម​ចេក​នឹង​ប៉ោ​ដើម​ស្វាយ​ខណៈ​គេ​អះអាងថា ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត កែឆ្នៃ​នឹង​រថយន្ត​បង្កុង មិន​ក្រោម​ព​ពី​៣០​ទៅ​៤០​គ្រឿង​នោះ​ទេ​។ បន្ទាប់​មកពួ​គេ​បន្ត​ដឹក តាមរយៈរ​ថយ​នន្ត​យី​ឌុប​ន​និង​រថយន្ត​កូរ៉េ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​ដែល​បើ​តាម ប្រភព​ខ្លះ​ទម្លាយ​ឱ្យដឹងថា​ក្រុម​ឈ្មួញ បាន​ចំណាយលុយ​ក្នុង​១​ខែៗ ជាង​១០​ម៉ឺន​ដុល្លា​រត់ការ ។​

មូលហេតុ​គឺ​ដោយសារ​ការ​ចេញ​ឈើ​ខុស​ច្បាប់​តាម​ច្រក​ងាំ​០៦(​ហៅ​ងាំ​កៃសុង​) ច្រក​ដេ​១៦ នឹង​ច្រក​៦២​យកទៅលក់​នៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​ជា​រៀង​រាល់​ថ្ងៃនេះ ន​ណាន​ណា​ក៏​បាន​ដឹង​សូមបី​តែ អភិបាល​ខេត្ត​ក្រចេះ ព្រះរាជអាជ្ញា និង​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​ដឹង​ព្រោះ​មាន​តំណាង​ឈ្មោះ​ហ៊ុន​សុង​ពោ គយ​ច​លត័​លោក​ព្រាព​គា​រ៉ា​ត់មក​ប្រចាំការ​នៅ​ស្នួល​ប៉​ន្តែ​ការទប់ស្កាត់​និង​វិធានការ​បង្ក្រាប​តាម​បទបញ្ជា​នាយករដ្ឋមន្ត្រី ហាក់​មាន​ភាពកំសោយ​នៅឡើយ​ទេ ។​

ជាក់ស្តែង​កន្លង​មក​ស​មត្ត​កិច្ច​ប៉េអឹម​ខេត្តក្រចេះ​កាលពី​ខែ​កម្ភៈ​ឆ្នាំ​២០១៨​ធ្លាប់​បង្ក្រាប​ឈើ​ជាច្រើន​រយ​កំណាត់​របស់​ឈ្មួញ​យោធា​ហ៊​ត​ប៊​ន​គីម​។​ក្រោយមក​រឿង​ហ្នឹង​ក៏​ស្ងាត់ឈឹង​ទៅ​ហ៊​ត​ប៊ុន​គីម​នៅតែ​ហ៊​ត​ប៊ុន​គីម​ដដែល​រកស៊ី​ឈើ​ទៀត​។​

សូម​បញ្ជាក់​ដែរ​ថា​៖​ករណី​មាន​សេចក្តីរាយការណ៍​ថា​មាន​សកម្មភាព​ដឹកឈើ​ចេញ​តាម​ផ្លូវកា​រ៉​៩​នេះ​កាលពី​ថ្ងៃ​ទី​៦​មេសា​ឆ្នាំ​២០១៨​លោក​គង់ គឹម​នី​អភិបាល​អាណាចក្រ​ស្រុក​ស្នួល​ដែល​អ្នក​ណា​ក៏​ដឹង​ថា​ជា​កន្លែង​ឆ្លងកាត់​ការដឹកជញ្ជូន​ឈើប្រណិត​ឆ្លងកាត់​បាន​ប្រាប់​កាសែត​តាម​ទូរ​សព្ទ័ ថា​៖​បញ្ហា​រថយន្ដ​ដឹកឈើ​តាមផ្លូវ​ការ៉េ​៩​នេះ​លោក​ក៏​ធ្លាប់​ទទួលបាន​ព័ត៌មាន​តាម​ទូរ​សព្ទ័​រាយ​ការណ៌​ជូន​លោក​៣​ដង​ផងដែរ​។​លោក​ក៏​បាន​បញ្ជា​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ភ្លាមៗ​ប៉ុន្ដែ​មិន​ដែល​ជួប​រាល់​តែ​លើក​ដល់​ពេល​ខ​ល​សួរ​អ្នករាយការណ៍​វិញ​ពួក​គេ​បិទ​ទូរ​សព្ទ័​?​។​

បញ្ហា​នេះ​ លោក​ក៏​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​និង​ក្រុម​អ្នកសារព័ត៌មាន​សូម​ចូលរួម​សហការ​ផង​ព្រៃឈើ​ជា​ទ្រព្យសម្បត្តិ​របស់​ជាតិ​គឺ​យើង​ទាំងអស់គ្នា​មាន​ភារកិច្ច​ការពារ​បើ​ឃើញ​ត្រូវ​រាយការណ៍​និង​សហការ​ជាមួយ​សមត្ថកិច្ច​ទើប​អាច​ទប់ស្កាត់បាន​ជោគជ័យ​។​ស្តាប់​ទៅ​ពិរោះ​ម្យ៉ាង​ដែរ​លោក​អភិបាល​!!!​ប្រា​វ៉ូ​!​។​បទបញ្ជារ​តេជោ​សែន​បង្ក្រាប​បទល្មើស​ព្រៃឈើ​៕

 

Filed in: ព័ត៌មានជាតិ