សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រកឃើញ​សារធាតុ​គីមី​លើ​បន្លែ​ផ្លែឈើ និង​ម្ហូបអាហារ​មួយចំនួន​ដែល​នាំចូល​ពី​វៀតណាម​

​រកឃើញ​សារធាតុ​គីមី​លើ​បន្លែ​ផ្លែឈើ និង​ម្ហូបអាហារ​មួយចំនួន​ដែល​នាំចូល​ពី​វៀតណាម​

ខេត្ត​ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៨​នេះ​សាខ​កាំកុងត្រូល​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​សហការ​ជាមួយ​ទាហាន​ព្រំដែន​វរៈ​២​ឈរជើង​នៅ​ច្រករបៀង​កំពង់​ស្ពាន ស្ថិតក្នុង​ភូមិ​តា​បិប សង្កាត់​
​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ដើម្បី​ចុះ​ត្រួតពិនិត្យ​បន្លែ​ផ្លែឈើ​គ្រប់​មុខ​ដែល​នាំចូល​មកពី​ប្រទេស​វៀតណាម​ដើម្បី​ស្វែងរក​សា​ធាតុគីមី​ហាមឃាត់​ដាក់​លើ​បន្លែ​ផ្លែឈើ និង​ម្ហូបអាហារ​ដែល​ក្រុម​អា​ជីករ​ដឹក​យក​មក​ចែក​ចាយ​នៅតាម​ទីផ្សារ​នានា​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​ស្វាយរៀង​។​

​បើ​តាម​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បានឲ្យដឹងថា ការចុះ​ត្រួតពិនិត្យ​នាពេលនេះ​គឺ​គោលបំណង​ដើម្បី​ស្វែងរក​នូវ​សា​ធាតុគីមី​ដែល​មាន​ដាក់​លើ​បន្លែ​ផ្លែឈើ​និង​ម្ហូបអាហា​អស់​ទាំងនោះ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។ លោក​បាន​បន្តទៀតថា បន្លែ​ផ្លែឈើ និង​ម្ហូបអាហារ​ជាច្រើន​មុខ​ដែល​នាំចូល​មកពី​ប្រទេសជិតខាង​យើង​តាម​ច្រករបៀង​កំពង់​ស្ពាន​ដែល​មន្ត្រី​កាំកុងត្រូល​យើង​ធ្វើការ​ត្រួតពិនិត្យ និង​ស្វែងរក​សា​ធាតុគីមី​នៅថ្ងៃនេះ​ចំនួន​៧១​មុខ​ក្នុង​នោះ​រក​ឃើញ​ការដាក់​សា​ធាតុគីមី​ចំំ​នួន​២​មុខ​គឺ​ជ្រក់​ឆៃថាវ និង​នំ​បាញ់ឌុក សមត្ថកិច្ច​យើង​ធ្វើការ​ដកហូត​តែម្តង និង​ប្រាប់​ក្រុម​អាជីវករ​ទាំងនោះ​ឈប់​នាំ​មក​លក់​ទៀត​។​

​លោក​បន្ត​ទៀត​ថា សា​ធាតុគីមី​ដែល មន្ត្រី​យើង​រក​នោះ​ទី​១​មានឈ្មោះ សាលី​ស៊ី​លី​ត​គេ​ដាក់​លើ​ជ្រក់​ឆៃថាវ​ផលប៉ះពាល់​របស់​វា​គឺ​ធ្វើអោយ​ខូច​ក្រលៀន និង​សា​ធាតុ បូរ៉ាក់ ដាក់​លើ​នំ​បាញ់ឌុក​។ លោក​បន្ថែម​ទៀត​ថា លោក​នឹង​បន្ត​ចុះ​ត្រួត​ពិនត្យ​ម្ហូបអាហារ​បន្លែ​ផ្លែឈើ និង​គ្រឿងឧបភោគ​បរិភោគ គ្រឿង​កំប៉ុង​ត្រី សាច់ ងៀ​ត ប្រហិត សរសៃ​គុយ នៅតាម​ទីផ្សារ​នានា​ទៀត​ក្នុង​ខេត្ត​ស្វាយរៀង​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ និង​ដើម្បី​ទប់ស្កាត់​នូវ​ការ​នាំចូល ម្ហូបអាហារ បន្លែ​ផ្លែឈើ​ដែល​មាន​ដាក់​សា​ធាតុគីមី​៕

 

Filed in: ព័ត៌មានជាតិ