សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿង​លោក​ជា​កុយ ត្រូវ​ពលរដ្ឋ​ប្ដឹង​និយាយ មិន​ស្តាប់​គ្នា​ចៅហ្វាយខេត្ត​ឧត្តរមានជ័​យ​ឲ្យ​បញ្ជូនទៅ​តុលាការ​!!

​រឿង​លោក​ជា​កុយ ត្រូវ​ពលរដ្ឋ​ប្ដឹង​និយាយ មិន​ស្តាប់​គ្នា​ចៅហ្វាយខេត្ត​ឧត្តរមានជ័​យ​ឲ្យ​បញ្ជូនទៅ​តុលាការ​!!

​ឧត្តរមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឯកឩត្ដម ស​ថា​វី​អភិបាល​ខេត្តឩត្ដរមានជ័​យ ឯកឩត្ដម វ៉ាត​ប៉ា​រ៉ានី ឯកឩត្ដម ឃិន​ញ៉ាណ​ជា​អភិបាលរង​ខេត្ត​និង លោក ប៉ុក​សុផល មេបញ្ជាការ​វរៈ ៤០២ ឈ​ជើង​ភូមិ​ផ្អុង លោក​អ៊ុន​សុភ័ក្រ​អភិបាលក្រុង​សំរោង និង​មន្ត្រី​ជំ​នាយ​ជុំវិញ​សាលាខេត្ត សរុប​ជាង​២០​នាក់​បាន​ប្រជុំ​គ្នា​ដោះស្រាយ ទំនាស់​ដីធ្លី​រវាង​ប្រជា​ពរល​រដ្ឋ​និង​ឈ្មោះ​ជា​កុយ ។​

​ករណី​នេះ​គឺ​ពលរដ្ឋ​មួយ​គ្រួសារ មានកូន​១០​ក្នុងបន្ទុក ឈ្មោះ​មុត​យាន​អាយុ ៥៨ រស់នៅ​ភូមិ​ផ្អុង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឩ​ត្ដរ​មានជ័យ បាន​ប្ដឹង​ឈ្មោះ​ជា​កុយ​អាយុ​ជិត​៥០​ឆ្នាំ រស់នៅ​បច្ចុប្បន្ន​ភូមិ​ត្នោត​ឃុំ​ម្កាក់​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល ពី​បទ​ឃុបឃិត​គ្នា​ជាមួយ មេភូមិ​ផ្អុង​អ្នកស្រី​វង្ស​ស៊ី​ថា​ទៅ​សាលាខេត្តឩ​ត្ដរ​មានជ័យ និង​ទៅ​តុលាការខេត្តឩ​ត្ដរ​មានជ័យ​ផងដែរ តាំងពី​ថ្ងៃ​ទី​២៣​ខែ​ក​ម្ភះ ២០១៨​។​

​លោក​កៅ​ហៅ​យាន​ឲ្យដឹងថា​៖ ដី​មួយ​កន្លែង​ជិត ៥​ហិកតា​នៅ​ចំណុច​អូ​យាង ខាងលិច​ផ្សារ​ផ្អុង​ប្រហែល​មួយ​គីឡូម៉ែត្រ ជាប់​ផ្លូវ​យុ​ទ​សាស្ដ្រ​គាត់ បាន​បង្កបង្កើត​ផល ជាង​១០​ឆ្នាំ​មកហើយ​មិន​ដែល​មាន​អ្នកណាម្នាក់​ចេញមុខ​អះអាង​ថា​ដី​របស់​គេ​ឡើយ​។​ស្រាប់តែ​ថ្ងៃ​ទី​១៩​ខែ​ក​ម្ភះ ២០១៨​មាន មេការ​លោក​ជា​កុយ ឈ្មោះ​យិន​ពល​រ័ត្ន​និង​បក្ខពួក​លោក​ជា​កុយ​ដែល​រួមមាន​៖
១-​អ្នកស្រី​វង្ស​ស៊ីថា ។​២ លោក​វង្ស​ណា​រ៉ុង ប្រជា​ការពារ​ភូមិ ។​៣ ប៉​ក់លី​ប្រជា​ការពារ​ភូមិ​។ ៤ ឈុន​រី​ប្រជា​ការពារ​ភូមិ​។ ៥​ព្រុំ​ណារិន​ប្រជា​ការ​ភូមិ​បាន​នាំគ្នា​មក​ការពារ​គ្រឿងចក្រ ដើម្បី​ឲ្យថ្វើ​ការ​ការឈួសឆាយដី​ពួកគាត់ ទោះបី​ប្រពន្ធ​និង​កូន​ឈ្មោះ​យាន​ទៅ​ឃាត់​និង​ស្រែក​តវ៉ា​យ៉ាងណា ក៍មេ​ការ​លោក​ជា​កុយ​មិន​ស្ដាប់ និង​ថែម​ទាំង​បាន​គំរាម​ពន្យុះ​ឲ្យទៅ​ប្ដឹងទៅ បើ​អត់​លុយ​ប្ដឹង​យកប្រាក់​ពី​ខ្ញុំ​ទៅប្ដឹង ហើយ​ប្រើ​ពាក្យ​ថា​បើ​ប្ដឹង​ឈ្នះ​បាន ដី​ក៏​ស្រឡះ​ស្អាត​យក​វិញ​ទៅ​និង​ពួក​គេ​ហាម​ម្ចាស់​ដី​មិនឲ្យ​ចូលទៅ​ក្នុង​ដឹ​នោះឡើយ ។​ដោយ​ភាព​អស់សង្ឃឹម​ឈ្មោះ​មុត​កៅ​ហៅ​យាន សម្រេចចិត្ត​ពឹងពាក់ លោក​មេធាវី​ឌី​ម​ឈុន​ឡេង ប្រធាន​ក្រុម​មេធាវី ស្នាក់ការ​នៅ​ទីក្រុង​ភ្នំពេញ ប្ដឹង​លោក​កុយ​និង​បក្ខពួក​។​

​សាលាខេត្ត​ឧត្តរមានជ័​យបាន​ទទួល​ពាក្យបណ្ដឹ​ង​ហើយ​នៅ ថ្ងៃទី​២៩​ខែ​ដដែល ឯកឩត្ដម​ឃិ​ន​ញ៉ាណ​ចុះ​ទៅ​ឃាត់​គ្រឿងចក្រ ។ តែ​បំរាម​ឯក ឩ​ត្ដម​អភិបាលរង​ខេត្ត​គឺ​បាន​ប្រាំ​ថ្ងៃ​ទេ គឺ​ថ្ងៃ​ទី​៣​ខែ​មិនា គ្រឿងចក្រ​ឈ្មោះ​ឈុន​រី ទៅ​ឈូស​ឆាយ​បន្ត ទៀត​។​ពេល​នោះ​មន្ត្រី​សាលាក្រុង​សំរោង​មកឃាត់​ទៀត បណ្ដាលឲ្យ​ឈ្មោះ​យិ​នពលរ័ត្ន​ខឺងច្រឡោត​តោតតូង​នាំគ្នា មក​គំរាម​ភ្នាក់ងារ​កាសែត​មាតុភូមិ​ដល់ ក្រោម​ផ្ទះ​ឈ្មោះ​ង៉ាម​ញិ​ប ភូមិ​ផ្អុង​ម៉ោងជាង​១០​ព្រឹក​ឲ្យទៅ​ជាមួយ​គេ​ដើម្បី​ដោះស្រាយ​រឿង​នៅ​សាលាសង្កាត់​។​

​ដោយសារ​លុយ​និង​អំណាច​នៅ​ថ្ងៃ​ទី​២២​ខែ​មីនា ត្រាក់ទ័រ​ឈ្មោះ​ឈុន​រី បាន​ទៅ​ភ្ជួរ​ដី​ទំនាស់​ទាំង​យប់​ទាល់តែ​ម្ចាស់​ដី ម​ទៅ​ឃាត់​ទើប​ពួគេ​ព្រម​ឈប់​។ ភាព​គឃ្លើន​និង​ប្រឆាំង​បទបញ្ជា​ឯក ឩ​ត្ដម​អភិបាលខេត្ត​ឧត្តរមានជ័​យ ថ្ងៃទី​២៣​ខែ​មិនា មេការ​ជា​កុយ និង​អ្នកស្រី​វង្ស​ស៊ីថា​មេភូមិ និង​បក្ខពួក​បាន​ឈរ​បញ្ជា​ផ្ទាល់​ឲ្យ​ត្រាក់ទ័រ​ភ្ជួរ​ដី​ទៀត​តែ ត្រូវ​ម្ចាស់​ដី មុត​កៅ​តេ​រាយការណ៍​ទៅ​ឯក ឩ​ត្ដ​មស​ថា​វី​។​ពេល​នោះ​ឯកឩត្ដម​បានបញ្ជារ​ប៉ូលិស​និង​ប៉េអឺម​មក​ចាប់ត្រាក់ទ័រ យក​ទៅ​ទុក​ស្នាក់ការ​ប៉េអឹម​សន្តិសុខ​ផ្អុង ។​

​លោក​កៅ​បញ្ជាក់ថា​៖​ដូច​សេចក្តី​សេចក្ដីរាយការណ៍​ជូន​អង្គប្រជុំ ថា​ដី​ទាំងអស់​នៅ ៣​គ្រួសា​មិន​ទាន់​ដោះស្រាយ លោក​ដូច​ក៍​ទទួលស្គាល់ថា ឈ្មោះ​មុត​យាន​ហៅ​កៅ​មិនទាន់​យក​ប្រាក់​ពី​អ្នកណា​ឡើយ ។​អ្នកស្រី​វង្ស​ស៊ី​ថា​មេភូមិ​ផ្អុង​ក៏​ទទួលស្គាល់ថា ឈ្មោះ​កៅ​ហៅ​យាន​ពិតជា​មិន​បាន​ចូលខ្លួន និង​យក​ប្រាក់​ពិតប្រាកដ​មែន ។​លោក​ភា មន្ត្រី​មេព្រៃ​ខេត្ត​ថ្លែងថា ដី​ចំណុច​អូរ​យាង​ក្រោយ​បន្ទាយ​ទា​ហ៊ាន មានដិការ​ដកហូត​ចំនួន​៩៦​ហិកតា ។​

​ក្រោយពី​ស្ដាប់​សេចក្ដីរាយការណ៍​រួចហើយ ឯកឩត្ដម ស​ថា​វី បាន​មាន​ប្រ​សាស្ដ្រថា​៖ ដី​ណឹងបាន​លក់ត​គ្នា​ពីរ​បី​តំណរ​មកហើយ តែ​ដី​ចំណុច​ណឹងមាន​ដី​ការពីតុលា​ការដកហូត​។ ឯកឩត្ដម​មាន​សិទ្ធិ​ដកហូតយក​តែ និយាយ​ឲ្យ​ខ្លី​ឯកឧត្តម​ឲ្យ​សំរួល​គ្នា​ទៅ ។ ពេលនោះ​លោក​ជា​កុយ​ឆ្លើយថា គេ​ឲ្យ​តា​យាន​មួយ​ហិកតា តែ​ឈ្មោះ​យាន​មិន​ព្រម​យក ។ មុត​យាន​ព្រម​យ​កបូន​ហិកតា ។ ដោយ​ឃើញ​មិនមាន​ការឯកភាព​គ្នា ឯកឩត្ដម​អភិបាលខេត្ត​បាន​បន្ត​ថា មិន​ត្រូវ​គ្នា​ទេ​ឲ្យ​មន្ត្រី​រៀប​ប​ចំ​សំណុំរឿង​បញ្ចូនទៅ​តុលាការ ។​រងចាំ​តាមដាន​មើល​ថា​តើ​លោក​ជា​កុយ មាន​អ្វី​សំអាង​ទៅ​តទល់​ក្នុង​តុលាការ រឿង​ដី​នេះ​។​ចំណែក​ឈ្មោះ​កៅ​ហៅ​យាន​សំអាង​លើ​អាស្រ័យ​ផល ជាង​១០​ឆ្នាំ និង​សាក្សី​១១៤​គ្រួសារ​ចេញ​មុខ​ផ្ដិតមេដៃ​គាំទ្រ​ឈ្មោះ​មុត​កៅ​ហៅ​យាន ៕

 

Filed in: ព័ត៌មានជាតិ