ខេត្តក្រចេះ ៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីយកម៉ាស៊ីនកាត់ស្មៅទៅកាត់ស្មៅនៅចំការប៉ះគ្រាប់ប្រភេទ M79 បណ្តាលឲ្យផ្ទុះ ដែលករណីកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅក្នុងព្រៃចម្ការមួយកន្លែង ចំណុចភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
តាមព័ត៌មានដែលទទួលបានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផល្លា ធឿន អាយុ២៧ឆ្នាំ កំពុងតែកាត់ស្មៅ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះត្រូវរងរបួសធ្ងន់ធ្ងរចំក្បាល និងជើងសុះសាច់ ដោយសារអំបែកគ្រាប់ខ្ទាតត្រូវ ហើយត្រូវបានក្រុមគ្រួសារចាត់បញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕