សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាតករ​សម្លាប់​ក្មេងស្រី​ច្រកចូល​កា​រ៉ុង​នៅ​ប៉ោយប៉ែ​ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ឃាតករ​សម្លាប់​ក្មេងស្រី​ច្រកចូល​កា​រ៉ុង​នៅ​ប៉ោយប៉ែ​ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ក្រោម​ការបញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​
​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ឃាតកម្ម​គិត​ទុកជាមុន ដោយ​សម្លាប់​ក្មេងស្រី​ម្នាក់​ច្រកចូល​កា​រ៉ុង​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ ។​

​ការចុះ​ប្រតិបត្តិការ​នេះ​ក្រោយពី​ទទួល​ពាក្យបណ្តឹង​របស់​ឈ្មោះ ស្រៀ​ង កំសត់ (​ជា​ឪពុក​របស់​កុមារី​រងគ្រោះ​ឈ្មោះ ស្រៀ​ង ឈុន​អ៊ី​) បច្ចុប្បន្ន​រស់នៅ​ភូមិ​សីលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ស្តីពី​ករណី​បាត់​កូនស្រី ។​

​ជនសង្ស័យ​ឈ្មោះ សុខ ខឿន​សយ​ធី អាយុ​១៦​ឆ្នាំ ជា​អ្នកភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ដែល​មាន​ផ្ទះ​ឆ្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រហែល​៤​ម៉ែត្រ ក្នុង​ភូមិ​តែ​មួយ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឈុន អ៊ី ហៅ​លីហ្សា អាយុ​១២​ឆ្នាំ ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ មាន​ទីលំនៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ហើយ​ក្មេង​ស្រី​រងគ្រោះ​ជា​កូន​ទី​៣ ក្នុងចំណោម​៤​នាក់ មាន​ឱ​ពុក​ឈ្មោះ ស្រៀ​ង កំសត់ អាយុ​៤០​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ឡី ស្រី អាយុ​៣៥​ឆ្នាំ​។ ហើយ​ជនសង្ស័យ និង​ក្មេងស្រី​រងគ្រោះ​ស្គាល់​គ្នា​តាំងពី​តូចៗ​ម្ល៉េះ ។​

​គួររំលឹកថា ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃទី​៣០ មីនា ក្មេងស្រី​រងគ្រោះ​ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ​ម្នាក់​រស់នៅ​ភូមិ​ក្បាលស្ពាន ក្រុង​ប៉ោយប៉ែត ត្រូវ​ជនដៃដល់​រឹក​.​ក​សម្លាប់​ញាត់​កា​រ៉ុង​នៅក្នុង​បន្ទប់​ជួល​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

​ក្រោយមក​ត្រូវ​គេ​ឆែក​ឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ចុះ​រក​ឃើញ​ជនរងគ្រោះ និង​ចាប់​ជនសង្ស័យ​ភ្លាមៗ​នៅ​បន្ទប់​ជួល លេខ​A.05​ក្បែរ​ខារ៉ាអូខេ​យីហោ​K1 ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ថា​៖ តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​តាម​ការធ្វើ​កោសល្យវិច្ច័យ​ពី​គ្រូពេទ្យ និង​យោងតាម​របាយការណ៍​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ អាច​បញ្ជាក់​ពី​តម្រុយ​នៃ​ពិរុទ្ធ​យ៉ាង​ជាក់លាក់ ដូចនេះ​ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ (​ឃាតកម្ម​គិត​ទុកជាមុន​) ។ កម្លាំង​ជំនាញ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕

 

Filed in: ព័ត៌មានជាតិ