សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ពី​ការផ្តល់​រថយន្តក្រុង​ជូន​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥតគិតថ្លៃ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ពី​ការផ្តល់​រថយន្តក្រុង​ជូន​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥតគិតថ្លៃ

​រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា អនុវត្តន៍​តាម​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​របស់​រាជធានី​ភ្នំពេញ ដែល​មាន​ស្លាក «​រាជធានី​ភ្នំពេញ​» ចំនួន​៦០​គ្រឿង ដើម្បី​
​បម្រើ​សេវា​ដឹកជញ្ជូន​បងប្អូន ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃ​ទី​១២ ដល់ ១៨ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​ឥត​បង់ប្រាក់​។​

​សូមជម្រាបថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ផ្តល់​កាដូ​ឆ្នាំ​ថ្មី ជូន​ប្រជាជ​ពលរដ្ឋ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅ​តាម​បណ្តា​ខេត្ត តាម​ផ្លូវជាតិ​លេខ​១ និង លេខ​៥ ជិះ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់ ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៨​នោះ​, នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​មេសា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង​ផ្លូវការ ដើម្បី​ព័ត៌មាន​នេះ​លម្អិត​បន្ថែម​ជូន​ប្រជាពលរដ្ឋ​។​

​ចំពោះ​កន្លែង​រថយន្តក្រុង​ចេញដំណើរ មាន​ចំនួន​៣​ទីតាំង​៖
១៖ នៅ​មហា​វី​សម្តេច​តេជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ឺដេស បី​ន សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្ត​កណ្តាល ព្រៃវែង និង​ខេត្ត​ស្វាយរៀង​។​
២៖ ចំណត​សួនច្បារ​ឬ​ស្សី​កែវ (​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​) សម្រាប់​បងប្អូន​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​។​
៣៖ ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​៕

 

Filed in: ព័ត៌មានជាតិ