សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​ចិន សាងសង់​រោងចក្រ កែច្នៃ​ដំឡូង​មី ខ្នាត​ធំ​លើកដំបូង លើ​ទឹកដី​ខេត្ត​ក្រចេះ​

​ក្រុមហ៊ុន​ចិន សាងសង់​រោងចក្រ កែច្នៃ​ដំឡូង​មី ខ្នាត​ធំ​លើកដំបូង លើ​ទឹកដី​ខេត្ត​ក្រចេះ​

ក្រចេះ​៖ នា​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន GreenLeader បានចាប់ផ្ដើម​បញ្ចុះ បឋមសិលា​បើក​ការ​រដ្ឋា​ន​សាងសង់​រោងចក្រ​កែច្នៃ​ផលិត​ម្ស៉ៅដំឡូង​មី​ទី​១ ដែល​មាន​សមត្ថ ភាព កែច្នៃ​ដំឡូង​មី ជា​ម្សៅ​ប្រមាណ ១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ នៅលើ​ទឹកដី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្រោម​អធិបតីភាព​ឯកឧត្តម យឹម ឆៃលី ឧបនា​យ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ។​

​លោក Michael Tse នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន GreenLeader ដែលជា​ក្រុមហ៊ុន​មួយ បាន​បោះ​ទុននិវិយោគ ក្នុង​កម្រិត​ធំ​លើ​ការកែច្នៃ ផលិតផល​ដំឡូង​មី បាន​លើកឡើង​ថា ក្រុមហ៊ុន​បាន​ចំណាយ​អស់​រយៈពេល​២​ឆ្នាំ ដើម្បី​ធ្វើ​ការស្រាវជ្រាវ និង​វិភាគ​យ៉ាង​លំអិត​ទៅលើ ទីផ្សា​វិស័យ​កសិកម្ម​ដាំ​ដុះ និង​កែច្នៃ​ផលិតផល​ដំឡូង​មី​របស់​ប្រទេស​កម្ពុជា ។ ដោយ​មាន​ការ គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា រោងចក្រ​ទីមួយ​ដែល​មាន​សមត្ថភាព​ផលិត​ម្ស៉ៅដំឡូង​មី ១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ និង​ម្ស៉ៅដំឡូង​មី​កែប្រែ ៣​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ។

​លោក Michael Tse បានបញ្ជាក់​ថា ផែនការ​ពាណិជ្ជកម្មរ​បស់​ក្រុមហ៊ុន គឺ​បង្កើត​រោង ចក្រ​ដូច​ខាងលើ​នេះ​ឲ្យបាន ចំនួន​២០​រោងចក្រ នៅតាម​តំបន់​និង​បណ្ដារ​ខេត្ត​ផ្សេងៗ​គ្នា នៃ​ប្រទេស​។ ក្រុមហ៊ុន GreenLeader មាន​ផែនការ ធ្វើការ​ផ្លាស់ប្ដូរ​វិស័យ​កសិកម្ម​ដំឡូង​មី កម្ពុជា​ឲ្យទៅ​ជា​វិស័យ​ផលិតកម្ម​កែ​ច្នៃ​ដំឡូង​មី​ពិតប្រាកដ​។

​លោក Tse បានបញ្ជាក់​ថា ដើម្បី​អាច​ទទួលបាន​ផល​កែច្នៃ ក្នុង​ទ្រង់ទ្រាយ​ដូចខាងលើ រោងចក្រ​ចាំបាច់​ត្រូវការ​ដំឡូង​មី​ជា​វត្ថុធាតុដើម​យ៉ាងតិច ៥០​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំ ហើយ​ដើម្បី ទ្រទ្រង់​កម្រិត​ផលិតកម្ម​នេះ​បាន ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តការ កិច្ចព្រមព្រៀង​កសិកម្ម ជាមួយនឹង​កសិករ ដោយ​ផ្ដល់​ជូន​នូវ​ឥណទាន​សំរាប់​ការដាំដុះ បច្ចេកទេស​ដាំ​ដុះ គ្រឿងចក្រ​កសិកម្ម ធ្វើ​ឲ្យ​កសិករ​គ្មាន​ក្តីបារម្ភណ៍ ទៅលើ​ការលក់​ផលិតផល​មិន​ចេញ និង​ជួយ​ទ្រ​ទ្រ​ង​ចំពោះ​ចំណូល​ជីវភាព របស់​ប្រជាកសិករ យ៉ាង​ពិតប្រាកដ​។

​លោក​បាន​បន្ថែមថា ក្រុមហ៊ុន​ក៏​មាន​គម្រោង​បង្កើត រោងចក្រ​ចំនួន ៥ ក្នុង​រយៈពេល​២​ឆ្នាំ ដោយ​រោងចក្រ​ទី​ពីរ អាច​នឹង​សាងសង់ នៅ​ប៉ែក​ខាង​ខេត្ត​បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ ។

​ជា​កិច្ច​ឆ្លើយតប​ឯកឧត្តម យឹម ឆៃលី ឧបនា​យ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់ ក្រុមហ៊ុន GreenLeader ដែល​បាន​មក​បោះទុន​កម្រិត​ធំ​នេះ​នៅ​កម្ពុជា ជាពិសេស​គឺ​វិនិយោគ លើ​វិស័យ​កសិកម្ម ដែល​ជា​វិស័យ​មួយ​ដ៏​សំខាន់​របស់​កម្ពុជា​។ ជាមួយនឹង​ផលិតផល​ដំឡូង​មី ឯកឧត្តម​បាន​មានប្រសាសន៍ថា ដំឡូង​មី​គឺ​ជា​ផលិតផល​កសិកម្ម​ធំ​ទី​ពីរ របស់​កម្ពុជា បន្ទាប់​ពី​ស្រូវ ហើយក៏​ជា​ផលិតផល​មួយ ដែល​មាន​សក្ដានុពល​ខ្ពស់ សម្រាប់​កែច្នៃ និង​នាំចេញ​ដោយ​ដំឡូង​មី អាច​កែច្នៃ​ទៅជា​មុខទំនិញ ជាច្រើន​ដូចជា ម្សៅ​មី ប្រេងឥន្ធនៈ​អេតាណុល គ្រាប់​ថ្នាំពេទ្យ គ្រឿងឧបភោគ បរិភោគ​ដទៃទៀត​។​

​ឯកឧត្តម សង្ឃឹមថា ការវិនិយោគ​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​ជាច្រើន ដល់​កសិករ កម្ពុជា ជាពិសេស​បង្កើន​ចំណូល របស់​ពួកគាត់ កាត់បន្ថយ​ចំណាកស្រុក និង​រួមចំណែក ដល់​កំណើន​សេដ្ឋកិច្ចជាតិ​។ ឯកឧត្តមឧ​ប យឹម ឆៃលី ជម្រាបជូន​ថា ក្រុមហ៊ុន GreenLeader អាច​ពិចារណា​ចាប់​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​ជា​ការផ្ទេរ​ចំណេះដឹង និង​បច្ចេក វិទ្យា ហើយ​ជម្រាប​ដែរ​ថា ក្រសួង​ពាណិជ្ជកម្ម នឹង​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ជួយ​សម្រួល​ដល់ ដំណើរការ​ធុរកិច្ច​របស់​ក្រុមហ៊ុន​៕

 

Filed in: ព័ត៌មានជាតិ