សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម​អភិបាលខេត្ត​ឧត្តរមានជ័​យ​បញ្ចប់​ទំនាស់​រវាង​លោក​ស៊ីម​ហៀ​ម​ភ្នាក់ងារ​កាសែត​មាន​តុ​ភូមិ​ជាមួយ​លោក​ជា​កុយ​ដែលជា​ភ្នាក់ងារ​កាសែត​ហ្វ្រេ​សញូវ​!

​ឯកឧត្តម​អភិបាលខេត្ត​ឧត្តរមានជ័​យ​បញ្ចប់​ទំនាស់​រវាង​លោក​ស៊ីម​ហៀ​ម​ភ្នាក់ងារ​កាសែត​មាន​តុ​ភូមិ​ជាមួយ​លោក​ជា​កុយ​ដែលជា​ភ្នាក់ងារ​កាសែត​ហ្វ្រេ​សញូវ​!

ឧត្តមានជ័យ ៖ រឿង​លោក​ស៊ីម​ហៀ​ម ប្ដឹង​លោក​ជា​កុយ​ត្រូវ​ដោះស្រាយ​បញ្ចប់​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែ​មិនា​ឆ្នាំ​២០១៨​ក្រោម​អធិបតិភាព​ឯកឩត្ដម ស​ថា​វី អភិបាល​នៃ​គណ​អភិបាល​ខេត្តឩត្ដរមានជ័​យ​។ លោក​ស៊ី​ម​ហៀ​ម​អ្នក​យក​ព័ត៍​កាសែត​មាតុភូមិ​គឺជា​អ្នក ប្ដឹង​លោក​ជា​កុយ​ដែល​មាន​អាស័យដ្ឋាន​ភូមិ​ត្នោត​ឃុំ​ម្កាក់​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ ពី​បទ​ជេរប្រមាថ​។​

​សូមបញ្ជាក់​ថា​៖​កាលពី​ថ្ងៃ​ទី​២៤​ក​ម្ភះ ២០១៨ លោក​ប៉ែន​នួន​ភ្នាក់ងា​យក​ព័ត៍​ទូរទស្សន៍​អប្សា​រាបាន​ធ្វើ សម្ភាសន៍​លោក​ជា​កុយ​តាម​ទូ​ស័ព្ទ​ពី​រឿង​ទំនាស​ដីធ្លី​។ លោក​ជា​កុយ​បាន​យក​ឱកាស​និយាយ​វ៉ៃ​ប្រហា​រ អ្នក​យក​ព័ត៍មាន​កាសែត​មាតុភូមិ ដោយ​ប្រើ​ពាក្យ​ថា​៖ សោកស្ដាយ​ណាស់​ដែល មិន​បាន​ធាក់​អា​តា​សក់ស​(​លោក​ស៊ី​ម​ហៀ​ម​)​មេ​ញុះញង់​ប្រចាំ​ខេត្តឩ​ត្ដរ​មានជ័យ បញ្ចូល​ឡាន​(​មាន​អា​តើ​សម្លេង​) ។​

​ក្រោយ​ពី​ដឹង​រឿង​នេះ​លោក​ស៊ីម​ហៀ​ម​បាន​ដាកពាក្យ​ប្ដឹង​លោក​ជា​កុយ​ទៅ ឯកឩត្ដម ស​ថា​វី​អភិបាលខេត្ត ដើម្បី​ស្នើសុំ​ជួយ​រក​យុត្តិធម៍ និង​សំណង​ជំងឺ​ចិត្ត ៥០០​រៀល​ប្រាក់​ខែ្មរ ។​
​នៅ ក្នុង​សាលប្រជុំ សាលាខេត្ត​ឧត្តរមានជ័​យ​ចំពោះមុខ​មន្ត្រី​ដែល​មាន​សក្តិយស​ចូល​រូ​ម​ជា​ង​៣០​នាក់ លោក​ជា​កុយ​ឆ្លៀតឨកាស​អួតខ្លួន ថា​គាត់​មាន​កាត​ក្រសួង និង​កាត​កាសែត​ហ្វ្រេ​សញូវ បែប​នេះ​បាន​ជា​កាសែត​ស្របច្បាប់​!​។​ចំណែក​គាត់​(​ស៊ីម​ហៀ​ម​)​កូនចៅ​កាន់កា​តរបស់​ចាងវ៉ាង​មួយ​ទេ មិនមែន​ជា​អ្នក​សា​រពតិ​មាន​អាជីព ឡើយ ។​

​ត្រង់​ចំណុច​នេះ​ត្រូវបាន ឯកឩត្ដម ស​ថា​វី ថ្លែង​ថា​អង្គភាព​សា​ព័ត៍មានៗ ច្បាប់​ពី​ក្រសួង​ព័ត៍ មាន​ហើយ​ចាងវ៉ាង​មាន​សិទ្ធិ​ចេញ​បណ្ណ័​ឲ្យ ភ្នាក់ងារ​តាម​ខេត្ត ហើយ​ពួកគេ​រស់នៅ​ក្រោម​ការទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល មិន​មាន​អី​ខុស​ទេ​។ ពេល​ឯក ឩ​ត្ដម​អភិបាលខេត្ត សួរ​ឈ្មោះ​ជា​កុយ​ថា ម៉េច​រឿងនេះ​ចង់​បញ្ចប់​ឫ​ចង់​បន្តទៅទៀត​? លោក​ជា​កុយ​បាន សុំ​ឯកឩត្ដម​បញ្ចប់ ។​ចំ​លោក​ស៊ីម​ហៀ​ម ក៍​សុខចិត្ត​បញ្ចប់​ដែរ​តាម​ការសម្រេច​របស់​ឯកឧត្តម​អភិបាលខេ​ត្តដែ​រ ៕

Filed in: ព័ត៌មានជាតិ