សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឡាយ​វណ្ណៈ​សារភាព​ថា​ជា​ប្រុស​ស្នេហ៍​អ្នកស្រី​ចេវ​សុ​វឌ្ឍនា​តែ​បដិសេធ​រឿង​ជាប់​ពាក់​ពន្ធ័​ឃាតកម្ម​!

ឡាយ​វណ្ណៈ​សារភាព​ថា​ជា​ប្រុស​ស្នេហ៍​អ្នកស្រី​ចេវ​សុ​វឌ្ឍនា​តែ​បដិសេធ​រឿង​ជាប់​ពាក់​ពន្ធ័​ឃាតកម្ម​!

​ភ្នំពេញ ៖ ទីបំផុត​អតីត​អភិបាលខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​សារភាព​ថា គាត់​ជា​ប្រុស​ស្នេហ៍​អ្នកស្រី ចេវ សុ​វឌ្ឍនា តែ​បាន​បដិសេធ​រឿង​ជាប់​ពាក់​ពន្ធ័​ឃាតកម្ម ។ លោក ឡាយ វណ្ណៈ បាន​បញ្ជាក់​តាម​ហ្វេ​សប៊ុក​នា​ថ្ងៃ​ទី​៣១​មីនា​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់​អះអាងថា រូបខ្ញុំ និង​ប្អូនស្រី ចេវ សុ​វឌ្ឍនា មាន​ទំនាក់ទំនង​ស្នេហា ស្រឡាញ់គ្នា​ជាមួយ​គាត់​ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមកនេះ​។ ក្រោយមក​ដោយ​ភរិយា​ខ្ញុំ​បានដឹង ខ្ញុំ​បាន​សុំ​កាត់ផ្តាច់​ទំនាក់ទំនង​ជា​មួយ​គាត់ ដែល​ធ្វើឲ្យ​គាត់​ខឹងសម្បា​នឹង​ខ្ញុំ​រហូត​ដល់​គាត់​គិត​ខ្លី​ធ្វើ​អត្តឃាដ​ខ្លួនឯង​។ នេះ​ជា​រឿង​ពិត ប៉ុន្តែ​ខ្ញុំ​សូម​បដិសេដ​ទាំងស្រុង​នូវ​រាល់​ការចោទប្រកាន់​ដែល​ថា​រូប​ខ្ញុំ​និង​បងប្រុស​ខ្ញុំ បានសម្លាប់​ប្អូនស្រី ចេវ សុ​វឌ្ឍនា​»​។​

​លោក​ថា បើសិនជា​លោក និង​បងប្រុស​ជា​អ្នកប្រព្រឹត្ត ម្ល៉េះ​ពេលនេះ អ្នក​ទាំង​ពីរ បាន​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​បាត់ទៅហើយ លោក​មិន​រត់​ទៅ​ណា​ទេ​។​ស្អែក​នេះ (​ថ្ងៃទី​១​មេសា​)​ខ្ញុំ​នៅ​ខេត្តតាកែវ ដើម្បី​ចូលរួម​ពិធី​ផ្ទេរ​មុខតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​តាកែវ ពី​ខ្ញុំ​ឲ្យទៅ​ឯកឧត្តម អ៊ូច ភា ដែល​ជា​អភិបាល​ថ្មី​ខេត្តតាកែវ​យើង ក្រោម​អធិបតីភាព​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន​”​។​

​តែ​ផ្ទុយទៅវិញ ប្រភព​ខ្លះ​លួចខ្សឹប​ថា​៖​បើ​យោង​តាម​ចម្លើយសារភាព​របស់ តៃកុង​ឡាន លោក ឡាយ វណ្ណ​: មូលហេតុ​ដែល​ឈាន​ទៅ​ដល់​សម្លាប់ អ្នកនាង ចេវ សុ​វឌ្ឍនា ដោយសារតែ អ្នក​នាង​ជា​ស្រី​កំណាន់​ចិត្ត​របស់​លោក ឡាយ វណ្ណ​: ហើយ​លោក ឡាយ វណ្ណ​: បាន​ជួល​ផ្ទះ​កើតហេតុ​នេះ​ឱ្យ​នាង​ស្នាក់នៅ​ម្តង​ម្កាល ពេល​អ្នកនាង ចេវ សុ​វឌ្ឍនា មិន​នៅ លោក ឡាយ វណ្ណ​: យក​ស្រី​ផ្សេង​មក​ដេក​នៅលើ​ផ្ទះ​នេះ ទើប​ធ្វើឱ្យ​នាង ចេវ សុ​វឌ្ឍនា ខឹងសម្បា ក៏​មាន​ការឈ្លោះទាស់ទែង​គ្នា​បង្ក​ឱ្យ​មាន​ហិង្សា ដោយ​លោក ឡាយ វណ្ណ​: ច្របាច់​ក​សម្លាប់​ចោល​តែ​ម្តង​ទៅ​។​បន្ទាប់មក​ទើប​លោក ឡាយ វណ្ណ​: បញ្ជា​ឱ្យ​តៃកុង​ឡាន និង​អ្នកបម្រើ​លើក​សព​នាង​បំឡែង ជា​ចង់ក​ធ្វើអត្តឃាត​?​។​

​ដោយឡែក មន្ត្រីនគរបាល​ចំនួន ៥​នាក់​រាប់​ទាំង​បងប្រុស​បង្កើត​លោក ឡាយ វណ្ណ​: គឺ​លោក ឡាយ ណារិ​ទ្ធជា​ស្នងការរង​ផង​នោះ ជាប់​ពាក់ព័ន្ធ​ដោយសារ​តែ​ផ្សំគំនិត​អំពើ​ទុច្ចរិត បង្វែរ​សុំណុំរឿង​ពី​ឃាតកម្ម ទៅ​ជា​អត្តឃាត​។​លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​កាសែត​ថា​៖ ៖ “​រឿងនេះ មិន​មាន​នរណា​ពាក់ព័ន្ធ​ទៀត​ទេ គឺ​បញ្ចប់​ត្រឹម​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​…. យើង​មិន​នឹកស្មានថា គាត់​ហ៊ាន​ធ្វើបែបនេះ គាត់​ឧស្សាហ៍​ទៅ​ទីនោះ​ញឹកញាប់​… ជា​រឿង​ធម្មតា​ទេ ពីព្រោះ​គាត់​ជា​អភិបាលខេត្ត​… រហូតមកទល់​ពេលនេះ មិន​ទាន់​ចាប់ខ្លួន តែ​កម្លាំង​យើង​ឃ្លាំ​មើល​រហូត ពីព្រោះ​មិន​ទាន់​មាន​ដីកា​… ឲ្យតែ​មាន​បញ្ជា​ចាប់ភ្លាម​”​។​

​បន្ទាប់​ពី​បំបែកសំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​ពេញ​ផ្ទៃ​ប្រទេស កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ នេះ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ខ្លួន​លោក​ឡាយ ណា​រិទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ និង​មនុស្ស​ចំនួន​០៤​នាក់​ទៀត ទៅកាន់​សាលាដំបូង​រាជធាន​នី​ភ្នំពេញ​(​ផ្ទេរ​សំណុំរឿង​មក​ភ្នំពេញ​) ដើម្បីឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី​ស្លាប់​របស់​លោកស្រី ចេវ សុ​វឌ្ឍនា មន្ត្រី​បម្រើ​ការងារ​នៅ​រដ្ឋសភា ។​

​ជនសង្ស័យ​ទាំង​៥​នាក់ ដែល​បញ្ជូន​ទៅ​តុលាការ​មានដូចជា ១.​ឈ្មោះ ឡាយ ណា​រិទ្ធ ២.​ឈ្មោះ ចាន់ រី ភេទ​ស្រី ៣.​ឈ្មោះ ជឹម វុ​ធ (​ប្តី​របស់ចាន់ រី​) ជា​អ្នកបម្រើ​នៅផ្ទះ​អ្នកស្រី ចេវ សុ​វ ឌ្ឍ​នា​។ ៤.​ឈ្មោះ មេន សម័យ អ្នក​បើក​ឡាន​ឲ្យ​លោកឡាយ វណ្ណៈ និង​៥.​ឈ្មោះ តាក់​រតនា​ជា​អ្នក​បើក​ឡាន​ឲ្យ​លោកឡាយ ណា​រិទ្ធ​។​រហូតមកទល់​ពេលនេះ លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំ​ទាន់​សម្រេច​បែប​ណា​ទេ ។​រហូតមក​ទល់​ម៉ោង​៦​កន្លះ​ថ្ងៃ​ដដែល តុលាការ​បាន​សម្រេច​បញ្ជូន​ជនសង្ស័យ​ទៅ​ឃុំខ្លូន​បណ្ដោះអាសន្ន​នៅ​ក្រសួង​មហាផ្ទៃ ដោយ​រង់ចាំ​ធ្វើការ​សាកសួរ​បន្ថែមទៀត នៅ​ថ្ងៃ​ទី​១ ខែ​មេសា បន្តទៀត ។​

​សូមជម្រាបថា : អ្នកនាង​ស្រី ចែវ សុ​វឌ្ឍនា ជា​ស្ត្រី​មេម៉ាយ មានកូន​៣​នាក់ ត្រូវបាន​គេ​ប្រទះ​ឃើញ​ចង​ក​ក្នុង​បន្ទប់ដេក នៃ​ផ្ទះជួល ដ៏​ធំ​របស់​ខ្លួន ក្នុងភូមិ ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨​កន្លងទៅ ដែល​ករណី​នេះ​ក្រោយ​កើតហេតុ​ភ្លាមៗ ត្រូវបាន​សមត្ថកិច្ច​កា​ឡៃ​ថា​ជា​ការធ្វើអត្តឃាត​ដោយសារ មាន​វិបត្តិ​ស្នេហា​។​ក្នុង​របាយការណ៍​នគ​របាល​ក្រុង​ដូន​កែវ បានបញ្ជាក់​ថា ស្ត្រី​ឈ្មោះ ចេវ សុ​វឌ្ឍនា បាន​យក​ខ្សែ​វាំងនន​បង្អួច​ចងក​សម្លាប់ខ្លួន នៅ​កម្ពស់​ពី​កម្រាល​ឥដ្ឋ​២៤០​សង់ទីម៉ែត្រ ពី​ចុងជើង មក​កម្រាល​ឥដ្ឋ​២០​សង់ទីម៉ែត្រ​។ ករណីនេះ ជា​ករណី​ធ្វើ​អត្តឃាត​ប្រាកដ​មែន​។​ប៉ុន្តែ​ការស្លាប់​នេះ ត្រូវបាន​សាច់ញាតិ និង​មហាជន​សង្ស័យថា មិនមែន​ជា​ករណី​អត្តឃាត​ចង​ក​ឡើយ ។​

​អ្នកស្រី ចេវ សុ​វឌ្ឍនា អាយុ​៣៦​ឆ្នាំ មានកូន​៣​នាក់​ក្នុង​បន្ទុក មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បុរី​ប៉េង​ហួត ផ្លូវជាតិ​លេខ​២ សមាជិក​នៃ​ក្រុមយុវជន ក​១៥៧ និង​ជា​អ្នក​បម្រើការ​នៅ​រដ្ឋសភា​ផង​ដែរ​។ លោក ឡាយ វណ្ណៈ គឺជា​កូនប្រុស​របស់​ថៅកែ​ហាង​មាស និង​ពេជ្រ ឈ្មោះ គង់ ហុង នៅ​ផ្សារ​ថ្មី និង​ជា​កូនប្រសា​របស់​លោក ស៊ូ ភារិន្ទ អតីត​ចៅហ្វាយខេត្ត​តាកែវ​និង​សៀមរាប​បច្ចុប្បន្ន​រដ្ឋលេខាធិការ​ទីស្តីកា​រគណ​រដ្ឋមន្ត្រី​។ ឯ​លោក ឡាយ ណា​រិទ្ធ ជា​បង​ប្រុស​បង្កើត​លោក ឡាយ វណ្ណៈ គឺ​ជា​កូនប្រសា​របស់​ខ្មោច​លោក ឯក ក្រិត​អតីត​ស្នងការ​ខេត្ត​កណ្តាល​៕

  

Filed in: ព័ត៌មានជាតិ