សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នារី ម្នាក់ ត្រូវ​ប្តី វាយ​ធ្វើបាប​រហូត​បែក​ភ្នែក​ម្ខាង​គ្រាន់តែ​សួរ​ពេល​ស្រវឹង​!

​នារី ម្នាក់ ត្រូវ​ប្តី វាយ​ធ្វើបាប​រហូត​បែក​ភ្នែក​ម្ខាង​គ្រាន់តែ​សួរ​ពេល​ស្រវឹង​!

ភ្នំពេញ ៖ ករណី​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ រំលង​អា​ទ្រាត​។ ប្រភព​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹ​ថា​៖​បុរជា​ប្តី​មាន​ឈ្មោះ សរ ចន្នី​រិទ្ធ អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​បុគ្គ​លឹក​ក្រុមហ៊ុន លក់​ប្រេងម៉ាស៊ីន​ម៉ូ​លី មាន​ទីលំនៅ ផ្ទះ​៦៣​ដេ ផ្លូវ​៥៣​បេតេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌ​មាន​ជយ័ ភ្មំពេញ ។ ប្រពន្ធ​មាន​ឈ្មោះ​ឆេង សុខ​រ៉ា ជនជាតិខ្មែរ អាយុ​៣២ ជា​បុគ្គ​ធនាគា មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​។ បុរស​ជា​ប្តី​ត្រូវបាន​គេ​រាយការណ៍​ថា​៖ ក្រៅ​ពី​ម៉ោង​ធ្វើការ​បាន​ដើរ​ផឹកស៊ី និង​មាន​ស្រី​ញី ស្ទើរ​រ៉ាល់​យប់ ប៉ុន្តែ​ប្រពន្ធ​មិន​ដែល​សួរនាំ​រក​រឿង​ម្តងណា​ឡើយ ។​

​លុះ​មកដល់​ថ្ងៃទី​២៥ ខែ​មីនា​ឆ្នាំ​២០១៨ ដោយ​ឃើញ​សភាព​ប្តី​ស្រវឹង​និង​រអ៊ូរទាំ​ខ្លាំងពេក ក៏​បាន​សួ​ទៅ​ប្តី​ថា តើ​បង​មាន​រឿ​អី​ជាមួយ​អ្នកណា​? គ្រាន់តែ ប៉ុនណឹង លោក​ប្តី​បាន​ជេរ​ប្រពន្ធ​ថា មី​ចុយ​ម្រាយ​កុំ​ចេះ​ដឹង​រឿង​អញ ប្រយត្ន័​អញ​យកកំបិត​អា​រកចោល ។​

​ប្រពន្ធ​ក៏​បាន​តប​វិញ​ថា គ្រាន់​ខ្ញុំ​សួរ​ប៉ុនណឹង​ម៉េច​ចាំបាច់​ជេរដ​ល់​ម្តាយ​? ម៉ែ​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នក​ឯង​ឯណា​។ ក្រែង​សព្វថ្ងៃណឹង​ខ្ញុំ​រស់នៅ​ជាមួយ​ម៉ែ​អ្នកឯង​តើ​? គ្រាន់តែ​លឺ​ប៉ុណឹង ក៏​ស្រែក​ថា​យើ មី​ង៉ែ​ង​ហាន​ជេរ​ម្តាយ​យើង​ផង រួច​ក៏​ស្ទុះ​ទៅ​វាយ​ប្រពន្ធ បី​បួន​ដៃ និង​ចាប់​បោចសក់​ខ្ទប់​ជញ្ជាំង ទាត់​និង​លោត​ធាក់​នាង រហូត​បែក​ឈាម​ពេញភ្នែក និង​ស្រែក​ផ្អើល​អ្នកជិតខាង ទើប​ឈប់​។​

​គួរបញ្ជាក់​ថា មុន​ពេល​បុរស​ជា​ប្តី​វាយ​ប្រពន្ធ ក្រុមគ្រួសារ​ខាង​ប្តី​បានឃើញ និង​ឈរ​មើល​គ្រប់​គ្នា ប៉ុន្តែ​មិន​ជួយ​ឃាត់ តែ​បែ​ជា​ពន្យុះ​អោយ​វាយ​ថែមទៀត​(​ម្តាយក្មេក​)​។ ក្រោយពេល​កើតហេតុ​បាន​ប្រហែល​១​ម៉ោង​នាង​បាន​អោយ​អ្នកជិតខាង ជូន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ​(​សង្កាត់​បឹងទំពន់​) ប៉ុន្តែ​លោក​ប៉ូលិស​បាន​ត្រឹមតែ​ទួល​ពាក្យបណ្តឹង និង​ថត​របួស​ស្លាកស្នាម​ជនរងគ្រោះ ទុកចោល ធើ​ដូច​អត់​មាន​រឿង​អីចឹង​។​

​ដោយ​គ្មាន​ដំណោះស្រាយ និង​គ្មាន​ការ​អន្តរា​គម​ន៏​ពី​លោក​ប៉ូលីស​ប៉ុស្តិ រំលង​បាន​១​ថ្ងៃ​នាង​ជា​ភរិយា​បាន​ធ្វើ​ដំណឹរ​ទៅ​រក​ម្តាយ​នៅ​ខេត្ត​កំពង់ចាម ហើយ​ក៏​សំរេច​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​។​ប៉ុន្តែ​រហូត​មកដល់ពេលនេះ នៅ​ពុំ​ឃើញ​មាន​ដំណឹង​នៅឡើយ​។ គួរ​អាណិត​នាង​ណស់ ជាង​១​សប្តាហ៏ ហើយ​ភ្នែក​នាង​នៅតែ​ហូរឈាម​មិន​ឈប់ ហើយ​មិន​បាន​ទៅ​ធ្វើការ​ទៀត​។​មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​ភាគី​ខាង​ប្តី​បាន​នៅឡើយ​ទេ​។​សង្ឃឹមថា​នឹង​មាន​ការ​ប្រក​ស្រាយ​ក្រោយ​ព​តិមាន​នេះ​ចេញផ្សាយ​!៕

 

Filed in: ព័ត៌មានជាតិ