សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេព្រៃ​ខេត្តកំពង់ធំ «​គ្រប់​ទឹក​»​ជាមួយ​បទ ល្មើស​ព្រៃឈើ​!

កំពង់ធំ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សណ្ដាន់​បានឲ្យដឹង​ថា​ប្រជាពល​រដ្ឋ​នៅក្នុង​ស្រុក​សណ្ដាន់ និង​ស្រុក​សន្ទុក បានឲ្យដឹងថា ជា​រៀងរាល់ថ្ងៃ​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​ពួក​គាត់​យ៉ាង​អនាធិបតេយ្យ ហើយ​មិន​ទាន់​ឃើញ​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់​ខ្លួន​នោះ​ទេ ។ ថា​មិន​បង្ក្រាប​ឈ្មួញ​ក៏​ហី​ទៅ​ចុះ​តែ​ផ្ទុយទៅវិញ ពួក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​បង្ក្រាប​តែ​ពលរដ្ឋ​ដឹកឈើ ដឹក​អុស បន្តិចបន្តួច​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កូរ៉េ​ធំៗ​យកទៅ​លក់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​ស្ទឹងសែន និង​តាម​បណ្ដា​ស្រុក​មួយចំនួន​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ឡើយ ។​

​ប្រជាពលរដ្ឋ​និយាយថា ៖ ចាប់តាំងពី​លោក ប៊ុន សុធី មក​កាន់​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ ជំនួស​លោក តឹប ញាតា មក​គឺ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​តែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​វា​ដូចជា​គ្រាន់តែ​ដូរ​វេន​គ្នា​រកស៊ី​ជាមួយ​បទល្មើស​តែ​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ដេប៉ូ​របស់​ឈ្មួញ​ឈ្មោះ ចែ​ម៉ៅ ក្នុង​ភូមិ​ចុង​ដូង នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក​ដដែល​ដែល​ធ្វើឲ្យ​គេ​គិតថ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ក្នុងស្រុក​នេះ​ចាត់ទុក​ឈ្មួញ​ឈ្មោះ ចែ​ម៉ៅ ជា​ប្រភព​ចំណូល​របស់ ពួកគេ​។ ហេតុ​នេះ​ប្រសិនបើ​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ចែ​ម៉ៅ ទេ​នោះ​គួរ​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ម្នាក់​នេះ​ជា​បន្ទាន់​ដើម្បី​ជា​ការព្រមាន​ដល់​ឈ្មួញ​ដទៃ​ទៀត​ផង​ដែរ ។

​មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឲ្យដឹងថា ឈើដែលគេដឹកជញ្ជូនចេញពីដេប៉ូ ចែម៉ៅ គឺយកទៅលក់ចែកចាយតាមបណ្ដាខេត្តមួយចំនួន ជាពិសេសនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ដោយសារតែជំនួញឈើយ៉ាងរលូន របស់ឈ្មួញឈ្មោះ ចែម៉ៅ ទើបបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ចេញពីស្រុកសណ្ដាន់ និងស្រុកសន្ទុក នៅតែបន្តកើតឡើងយ៉ាងគគ្រឹកគគ្រេងដដែល ៕

 

Filed in: ព័ត៌មានជាតិ