រាជធានីភ្នំពេញ ៖ យោងតាមបណ្តាយទំនាក់ទំនងសង្គមហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រសួងគ្រោងដាក់ឲ្យដំណើរការដឹកជញ្ជូនតាមផ្លូវទឹកពីព្រែកព្នៅដល់ក្រុងតាខ្មៅ នៅថ្ងៃ៦ ខែមេសា ខាងមុខនេះ ដោយប្រើប្រាស់ទូកដឹកអ្នកដំណើរចំនួន៣គ្រឿង និងមាន\ចំណតកំពង់ផែចំនួន០៥កន្លែង។
គម្រោងដាក់ឲ្យដំណើរការដឹកអ្នកដំណើរទៅមក ព្រែកព្នៅ ភ្នំពេញ តាខ្មៅ ជាលើកដំបូង របស់កម្ពុជា ដើម្បីចូលរួមចំណែក កាត់បន្ថយការកកស្ទះ ចរាចរណ៍ តាមផ្លូវគោក និងបង្កើនសុវត្ថិភាពចរាចរណ៍ដល់ អ្នកធ្វើ ដំណើរ ចូល-ចេញ និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។
សូមជំរាបថា ការដាក់ដំណើរការលើកដំបូងនេះ មានទូកដឹកអ្នកដំណើរចំនួន៣គ្រឿង អាចផ្ទុកមនុស្ស ៦០នាក់។ ចំណែក០៣គ្រឿងទៀត ជាទូករបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់អាចផ្ទុកបាន៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព៕