សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ធ្លាក់​ប្រឡាយ​របួស​ជាង​៤០​នាក់​

​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ធ្លាក់​ប្រឡាយ​របួស​ជាង​៤០​នាក់​

ខេត្ត​ប៉ៃលិន ៖ ឡាន​ដឹក​កម្មក​របេះ​ផ្លែ​មៀន​ប៉ៃលិន​មួយគ្រឿង បាន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ប្រឡាយ​បណ្តាលឲ្យ​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​យ៉ាង​តិច​៤០​នាក់ រងរបួស​ធ្ងន់​ស្រាល ហើយ​ត្រូវបាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ព្រំប្រទល់​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង ស្ថិតក្នុង​ភូមិ​តា​គ្រ​ក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​បានឲ្យដឹងថា ពួកគេ​បាន​ជិះ​រថយន្ត​មួយ​គ្រឿង ដឹក​កម្មករ​ជាង​៤០​នាក់ ចេញ​ពី​ច្រក​ឡែម​ស្រុក​កំរៀង ខេត្ត​បាត់ដំបង មក​ឆ្លងកាត់​ខេត្ត​ប៉ៃលិន ដើម្បី​ទៅ​បេះ​ផ្លែ​មៀន នៅ​ភូមិ​ភ្ញាវ​ឃុំ​ត្រែង​។ លុះ​ដល់​កន្លែងកើតហេតុ​ស្រាប់តែ​រថយន្ត បាន​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ប្រឡាយ​ប្រប​ថ្នល់ជាតិ​ក្រឡាប់​ខ្លួនឯង បណ្ដាលឲ្យ​កម្មករ​ជិះ​ក្នុង​ឡាន​រងរបួស​ធ្ងន់​ស្រាល​ទាំង​អ្នកបើកបរ​តែម្ដង ៕

 

Filed in: ព័ត៌មានជាតិ