សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បកសក្តិ​លោក​ឡាយ​ណា​រិទ្ធពី​ស្នងការរង​នគរបា​ល​និង​ប្រកាសលោក​អ៊ូច​ភា​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​តាកែវ​!

បកសក្តិ​លោក​ឡាយ​ណា​រិទ្ធពី​ស្នងការរង​នគរបា​ល​និង​ប្រកាសលោក​អ៊ូច​ភា​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​តាកែវ​!

ភ្នំពេញ​ ៖ ​លោក​ឡាយ​ណា​រិទ្ធ​ត្រូវបាន​ដក​ស័ក្តិ​និង​តួនាទី​ពី​ស្នងការរង​នគរបាល​ខេត្តតាកែវ​ឲ្យក្លាយ​ជា​មន្ត្រី​នគរបាល​ធម្មតា​ហើយ​រងចាំ​ដីកា​ពី​តុលាការ​។​នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​អគ្គ​ស្នងការ​។​ឯ​លោក​អ៊ូច​ភា​កូនប្រ​ក៏សារ​លោកស្រី​បេន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​តាកែវ​ក៏​ចូល​កាន់តំណែង​ជា​អភិបាលខេត្ត​តាកែវ​ជំនួស​លោក​ឡាយ​វណ្ណ​:​ដែរ​នា​ថ្ងៃ​ទី​៣០​មីនា​នេះ​។​

ករណី​លោក​ឡាយ​ណារិ​ទ្ធ​ដែល​ជាបង​ប្រុស​បង្កើត​លោក​ឡាយវ​ណ្ណៈ​ត្រូវបាន​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក​ឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ បញ្ជាក់ប្រាប់​កាសែត​ថា “​នៅពេលនេះ ខ្ញុំ​កំពុង​ធ្វើការ តាម​នីតិវិធី​។ មិន​ទាន់​បង្ហាញ​លម្អិត​នៅឡើយ​ទេ ព្រោះ​រឿង​នេះ ប៉ះពាល់​កិត្តិយស​អ្នកធំ​ច្រើន​។ ពេលនេះ យើង​កំពុង​សាកសួរ​នៅឡើយ​ទេ​”​។​ ​ទោះជា​យ៉ាងណា​ប្រភព​ពី​មន្ត្រី​នគរបាល​បាន​បង្ហើប​ថា​លោក​លោក ឧត្តមសេនីយ៍ឡាយ ណារិ​ទ្ធបាន​សារភាព​ទទួលស្គាល់ថា​ក​រណីលោ​ក​ស្រី​ចេវ​សុ​វឌ្ឍនា​គឺជា​ករណី​ឃាតកម្ម​។​

​លោក ឧត្តមសេនីយ៍ឡាយ ណា​រិទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ និង​ជា​បង​បង្កើត​របស់​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ ព្រម​ទាំង​នគរបាល ៨​នាក់ ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ ហៅ​មក​សាកសួរ ដើម្បី​បើក​ការស៊ើបអង្កេត​ឡើងវិញ​កាលពី​ថ្ងៃ​ទី​២៧​មីនា ពាក់ព័ន្ធ​ការស្លាប់​របស់​ស្ត្រី​មេម៉ាយ ចេវ សុ​វឌ្ឍនា នៅ​ក្រុង​ដូន​កែវ ខេត្ត​តាកែវ​ហើយ​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​តាកែវ​បិទ​សំណុំរឿង​ដោយ​សន្និដ្ឋានថា​ជា​ករណី​អត្តឃាត​។​

​សូម​រំឭកថា កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ សព​ស្ត្រី​ម្នាក់ ចេវ សុ​វឌ្ឍនា អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជ័យ រាជធានី​ភ្នំពេញ មុខ​របបរ​សព្វថ្ងៃ ជា​សមាជិក​នៃ​ក្រុមយុវជន ក​១៥៧ និង​ក៏​ជា​អ្នក​បម្រើការ​នៅ​រដ្ឋសភា​ផង​ដែរ ត្រូវបាន​អ្នកបម្រើ​ប្រទះ​ឃើញ​ចង​ក​ស្លាប់​នៅក្នុង​បន្ទប់ដេក នៅក្នុង​ភូមិគ្រឹះ​មួយ នា​ភូមិ​ផ្សារ​តា​កោរ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​នគរបាល​ខេត្ត​តាកែវ​បាន​នាំគ្នា​បិទ​រឿងនេះ​តែ​ដោយសារ​ហ្វេ​សប៊ុក​អុកឡុ​កខ្លាំង​វា​ក៏​មាន​ការ​បញ្ជារ​ឲ្យ​ស៊ើបអង្កេត​ឡើងវិញ​ពី​ថ្នាក​ដេក​នាំ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

មន្ត្រីនគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​បើក​ការស៊ើបអង្កេត​ឡើងវិញ ចំពោះ​ការស្លាប់​របស់​ស្ត្រី​មេម៉ាយ​រូប​ស្រស់​ម្នាក់​នេះ ដើម្បី​បកស្រាយ​ចំពោះ​ព័ត៌មាន​មួយចំនួន ដែល​ដាក់​ការសង្ស័យថា មិនមែន​ជា​ករណី​ធ្វើ​អត្តឃាត​នោះ​។​

ទាំង​ព្រលឹង​របស់​លោកស្រី ចេវ សុ​វឌ្ឍនា និង​មហាជន សង្ឃឹមថា នឹង​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ ហើយ​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់ និង​អ្នក​រួមគំនិត សម្លាប់​នាង យក​មក​ផ្តន្ទាទោស​តាមច្បាប់ ជាមិនខាន​។​

ដោយឡែក​ នៅ​ខេត្ត​តាកែវ ​នា​ល្ងាច​ថ្ងៃ​ទី​៣០​មិនា​នេះ​ដែរ ​សម្តេច​ក្រឡាហោម​ ស ​ខេង ​ក៏​បាន​ប្រកាស​ឲ្យ​លោក​អ៊ូច​ភា​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​តាកែវ​ផងដែរ​ដោយ​មាន​លោក​លី​សា​វ៉េ​តមនុស្ស​ជំនិត​អតីត​ចៅហ្វាយក្រុង​ភ្នំពេញ​លោក​កែប​ជុតិមា​ផ្ទេរ​ពី​អភិបាលរង​ខេត្ត​កំពត​មក​ជា​អភិបាលរង​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ