សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ហៅ​លោក ឡាយ ណា​រិទ្ធ ស្នងការរង​ខេត្តតាកែវ មក​សាកសួរ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​អ្នកស្រី​ចេវ​សុ​វឌ្ឍនា​?!

ហៅ​លោក ឡាយ ណា​រិទ្ធ ស្នងការរង​ខេត្តតាកែវ មក​សាកសួរ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​អ្នកស្រី​ចេវ​សុ​វឌ្ឍនា​?!

ភ្នំពេញ​ ៖ ​លោក​ឡាយ​ណា​រិទ្ធ​ស្នងការរង​នគរបាល​ខេត្ត​តាកែវ​និង​មន្ត្រីនគរបាល​ជំនាញ​៨​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កោះហៅ​កាលពី​ល្ងាច​ថ្ងៃទី​២៨​មីនា​ឆ្នាំ​២០១៨​មក​សាកសួរ​នៅ​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​របស់​ស្ត្រី​មេម៉ាយ​រូប​ស្រស់​ម្នាក់​កាលពី​ថ្ងៃ​ទី​២៦​ខែ​មករា ឆ្នាំ​២០១៨​កន្លងមកនេះ​។​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ទទួលស្គាល់​រឿង​កោះហៅ​នេះ​ក៏ប៉ុន្តែ មិន​ទាន់​បញ្ជាក់​លម្អិត​ពី​លទ្ធផល​នៃ​ការសាកសួរ​នេះ​នៅឡើយ​ទេ​។​

​ប្រភព​ច្បាស់​ការណ៍ បានឲ្យដឹង​ទៀតថា លោក​ស្នងការរង និង​មន្ត្រីនគរបាល​ខេត្តតាកែវ ដែល​អគ្គស្នងការ​នគ​របាល​ជាតិ សាកសួរ​នេះ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​នៅឡើយ​ទេ​។​

​លោក​ឧត្តមសេនីយ៍ត្រី ឡាយ ណា​រិទ្ធ គឺជា​បងប្រុស​បង្កើតរ​បស់​លោក ឡាយ វណ្ណៈ ដែល​ត្រូវបាន​ដកចេញ​ចេញពី​តំណែង​អភិបាលខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី​២៦​មីនា​ឆ្នាំ​២០១៨​។​

​លោក សួន ផុន ស្នងការរង​នគរបាល​ខេត្តតាកែវ ទទួល​ផ្នែក​ព្រហ្មទណ្ឌ ដែល​បាន​កាន់​សំណុំរឿង​អត្តឃាត​ចង​ក​របស់​ស្ត្រី​ម្នាក់ នៅ​ខេត្ត​តាកែវ​នោះ និង​លោក ជីវ ចន្ទ​ដា​រា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ដែល​បាន​ដឹកនាំ​ស៊ើអង្កេត​ករណីនេះ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​អគ្គស្នងការ​កោះហៅ​ស្នងការរង​នគរបាល​ខេត្តតាកែវ មក​សួរ​នេះ​ទេ​។​

​សូមបញ្ជាក់​ថា​៖ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ សព​ស្ត្រី​ម្នាក់ ចេវ សុ​វឌ្ឍនា អាយុ​៣៦​ឆ្នាំ​ដែល​ជា​មន្ត្រី​បំរើការ​នៅ​រដ្ឋសភា​និង​ជា​សមាជិក​យុវជន​ក​១៥៧​ដែលមាន​តួនាទី​កសាង​កម្លាំង​យុវជន​នៅ​ក្រៅប្រទេស ត្រូវបាន​អ្នកបម្រើ​ប្រទះ​ឃើញ​ចង​ក​ស្លាប់​នៅក្នុង​បន្ទប់ដេក នៅក្នុង​ភូមិគ្រឹះ​មួយ នា​ភូមិ​ផ្សារ​តា​កោរ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​មរណៈភាព​អ្នកស្រី​ចេវ សុ​វឌ្ឍនា ត្រូវបាន​សាច់ញាតិ និង​មហាជន​ដាក់​សង្ស័យថា មិនមែន​ជា​ករណី​អត្តឃាត​ឡើយ ព្រោះ​ស្ថានភាព​ស្លាប់​បង្កប់​នូវ​ចំណុច​គួរឲ្យ​សង្ស័យ​។ មហាជន​ជាច្រើន ដាក់​ការសង្ស័យ ព្រោះ​នៅ​ក្បែរ​សព​ស្ត្រី​រូប​នេះ មិន​មាន​កៅអី ដើម្បី​ឡើង​ចងក ហើយ​ស្ត្រី​នោះ​ក៏​បាន​យកដៃ​កាន់​ខ្សែ​ចង​ថែម​ទៀត ហាក់ដូចជា​ប្រឹង​រើ​បម្រាស់​មុននឹង​ស្លាប់​។ ចំណែក​នៅ​លើ​របស់​សាកសព ក៏​មាន​ស្នាម​ម្រាមដៃ​ផងដែរ​។​

​តែ​រឿង​នេះ​នគរបាល​ខេត្ត​តាកែវ​បាន​សន្និដ្ឋាន​បិទ​សំណុំរឿង​និង​បិទ​សា​រពតិ​មានធំៗ​ដូចជា​ហ្វ្រេស​នី​វ​ជាដើម​មិន​ឃើញ​មាន​ផ្សាយ​។​នៅក្នុង​របាយការណ៍​ន​គរ​បាល​ក្រុង​ដូន​កែវ បាន​រៀបរាប់​ថា នាង ចេវ សុ​វឌ្ឍនា បាន​យក​ខ្សែ​វាំងនន​បង្អួច ចងក​សម្លាប់ខ្លួន ក្នុង​កម្ពស់​ពី​កម្រាល​ឥដ្ឋ​២៤០​សង់ទីម៉ែត្រ​, ពី​ចុងជើង មក​កម្រាល​ឥដ្ឋ​២០​សង់ទីម៉ែត្រ​។​

​ចំណែក​មូលហេតុ​នាំ​ឲ្យ​ចងក​សម្លាប់ខ្លួន​នេះ ត្រូវបាន​មន្ត្រីនគរបាល​អះអាងថា ជា​ករណី​ចងក​ធ្វើអត្តឃាត ព្រោះ​វិបត្តិ​ស្នេហា ដោយយោង​តាម​រយៈ​សំបុត្រ​មួយ​ច្បាប់​រហែក​ជា​២​ចំណែក ដែល​គេ​អះអាងថា រកឃើញ​នៅ​ក្នុង​កាបូប​យួរ​ដៃ​របស់​នាង​។​តែ​រឿង​សំបុត្រ​នេះ​ប្រភព​ខ្លះ​ថា​មិនដឹង​ចេញ​ពី​ណា​ទេ​?​។​

 

Filed in: ព័ត៌មានជាតិ