សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​សុខ​ទូច​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ថា​កម្ពុជា​លែង​មាន​ពាក្យ​កាប់​ឈើ​ហើយ​!?

ភ្នំពេញ ៖ លោក សុខ ទូច​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​អួត​ប្រាប់​បរទេស​ថា កម្ពុជា​លែង​មាន​ពាក្យ​កាប់​ឈើ​ហើយ​! ។ ថ្លែង​ក្នុង​ឱកាស ចូលរួម​បិទ​ទិវា​ចម្លាក់​ឈើ​ពិភពលោក ដោយ​មាន​តំណាង​អង្គការ សមាគម និង​ភាគី​ពាក់ព័ន្ធ​នានា មកពី​បណ្តា​ប្រទេស​ជាង​១០០ ចូលរួម​កាលពី​ថ្ងៃ​ទី​២៨​មីនា​ឆ្នាំ​២០១៨​នៅ​ខេត្ត​សៀមរាប​លោក​បណ្ឌឹត​សភាចារ្យ​សុខ​ទូច​បាន​សរសើរ​កម្ពុ​ជា​​ថា ជា​ប្រទេស​ដែល​ស្រឡាញ់​និង​ថែរក្សា បរិស្ថាន​និង​ព្រៃឈើ​។ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា មិនមែន​ជា​ប្រទេស​បំផ្លាញ​បរិស្ថាន​ទេ​។ កម្ពុជា មាន​ឧស្សាហកម្ម​តូច​ណាស់ [​ខាង​ព្រៃឈើ​] ។ កម្ពុជា ចាត់ទុក​វិស័យ​ទេសចរណ៍ ជា​ឧស្សាហកម្ម​ឥត​ផ្សែង​។ ដូច្នេះ ចាប់ពី​ពេលនេះ​តទៅ លែង​មាន​ហើយ​ពាក្យ​ថា​កាប់​ឈើ​។ ប៉ុន្តែ​យើង​ត្រូវតែ​អភិរក្ស និង​បណ្តុះ​ដើមឈើ​»​។​

​លោក សុខ ទូច អះអាងថា បើ​គ្មាន​ព្រៃឈើ​និង​ធម្មជាតិ​ទេ ក៏​គ្មាន​ជម្រក​សត្វ​ដែរ ហើយ​អាច​នឹង​ប៉ះពាល់​ជីវិត​មនុស្ស​ថែម​ទៀត​។ លោក បន្តថា កម្ពុជា ព្យាយាម​បណ្តុះ​យុវជន​ជំនាន់​ក្រោយ ឲ្យ​ស្រឡាញ់​ធម្មជាតិ​។​

​គេ​មិនដឹងថា​តើ​លោក​បណ្ឌឹត​សភាចារ្យ​សុខ​ទូច​និយាយ​ចឹង​មានអ្វី​ជា​សំអាង​នោះ​ទេ​(​ឬ​ពាក្យ​កាប់​ខុសពី​ពាក្យ​អារឈើ​?)​ព្រោះ​ប្រសិនបើ​គេ​ដើរ​លេង​តាម​បណ្ត​ខេត្ត​ភូមិភាគ​ឥ​សាន្ត​និង​ខេត្ត​ភាគ​ពា​យ្យព័ប្រទេស​គេ​និង​ឃើញ​ឡាន​ធុន​យក្ស​ធុន​ទេសចរណ៍​និង​ម៉ូតូ​រាប់រយ​ដឹកជញ្ជូន​ឈើ​ដូច​កណ្ឌៀ​រ​យកទៅលើក់​នៅ​ស្រុក​យួន​។​

​សូមបញ្ជាក់​ថា ទិវា​ចម្លាក់​ឈើ​ពិភពលោក (World Wood Day) តែងតែ​ប្រារ​ម្ភ​ឡើង​ជា​រៀងរាល់ឆ្នាំ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​។ សម្រាប់​ឆ្នាំ​នេះ កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​ទិវា​ចម្លាក់​ឈើ​ពិភពលោក ដែល​ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ព្រៃឈើ និង​ជីវិត​»៕

 

Filed in: ព័ត៌មានជាតិ