សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ថោក​ឬ​ពុករលួយ​?​ព្រោះ​ដេញចាប់​ឡាន​ឈើ​បាន​មួយ​ដង្ហើម​ចង្រឹត​ដោះលែង​វិញ​បាត់​ទាំង​យប់​ព្រោះ​ជា​ឈើ​ឧកញ៉ា​អុល​នៅ​មណ្ឌលគិរី​?

​ថោក​ឬ​ពុករលួយ​?​ព្រោះ​ដេញចាប់​ឡាន​ឈើ​បាន​មួយ​ដង្ហើម​ចង្រឹត​ដោះលែង​វិញ​បាត់​ទាំង​យប់​ព្រោះ​ជា​ឈើ​ឧកញ៉ា​អុល​នៅ​មណ្ឌលគិរី​?

មណ្ឌលគិរី ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ត្រូវបាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃ ជិត​១០​នាក់ ដឹកនាំ​ដោយ​លោក យូ ប៊ុន​ស្រ៊ាង ប្រដេញ​តាម​ចាប់ តាំងពី​ចំនុច​អូរ​មី​ស ក្រុង​សែន​មនោ​រម្យ​លើ​ផ្លូវជាតិ​លេខ​៧៦​រហូត​ទឹកដី​ស្រុក​អូររាំង ជិត​២០​គីឡូម៉ែត្រ​ទើប​អាច​ឃាត់​រថយន្ត​ដែល​សង្ស័យ ថា លួច​ផ្ទុក​នឹង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​ស្រុក​កោះ​ញែក នោះ​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ មិនា ២០១៨ ។​

​ក្រុម​សមត្ថកិច្ច​មាន​រថយន្ត​១​គ្រឿង តាម​កាក់​រថយន្ត​ធុន​V១​មួយគ្រឿង ពណ៏​ខៀវ ពាក់​ផ្លាកលេខ កំពង់ចាម ៣A ០៣២៥ បិទ​ពីមុខ​ពីក្រោយ តែ​រថយន្ត​ធំ​មិន​ខ្លាច​និង​មិន​ព្រម​ឈប់​ទេ គឺ​បើក​ជែង​ពេញ​ផ្លូវ ស្ទើរតែ​បុក​រថយន្ត​របស់​សមត្ថ​កិច្ច​។​

​ក្រុម​សមត្ថកិច្ច​បាន​យក​រថយន្ត​ចំនួន​ពីរ​គ្រឿង​ទៅ​ពាំង​កណ្តាល​ផ្លូវ​ទើប​អាច​ចាប់​ឃាត់​រថយន្ត​សង្ស័យ​នោះ ត្រួតពិនិត្យបាន ។ ក្រោយ​ចាប់​ឃាត់​បាន​ភ្លាមៗ​មនុស្ស​ពីរ​នាក់​(​អ្នកបើកបរ នឹង​ព្រូ​)​រួម​នឹង​រថយន្ត​ត្រូវបាន​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ដើម្បី​ត្រួតពិនិត្យ ។ អ្វី​ដែល​គួ​ចាប់អារម្មណ៍​គឺថា​ពេល​រថយន្ត​សង្ស័យ​កំពុងស្ថិត​នៅ​ក្នុង​ស្នងការដ្ឋាន ស្រាប់តែ​មាន​ការបង្កើត​គណៈ​កម្ម​ធិ​ការចម្រុះ​មួយ ឆែកឆេរ​ទាំងយប់ ទោះជា​ផុត​ម៉ោង​រដ្ឋបាល​ក៏​ដោយ​តែ​គេ មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែត​ចូល​យក​ព័ត៌មាន​ឡើយ ។ រហូតដល់​ម៉ោង​៨​យប់​រថយន្ត​ធុន​យក្ស​នោះ ត្រូវ​គេ​ឃើញ​បើក​ចេញពី​ស្នងការដ្ឋាន​នគរបាល​វិញ យ៉ាង​ប្រងើយ​ដូចអ​ត់​មាន​រឿង​អីចឹង​។​

​ករណីយ៍​នេះ​មន្ត្រី​ដែល​ដឹកនាំ​ការចាប់​បង្ក្រាប​នោះ បាន​និយាយថា​ដោះស្រាយ​ថា មិន​មាន​បន្ទុក​សម្រាប់​ដាក់​លើ​គេ​ទេ ព្រោះ​រថយន្ត​នោះ​មិន​មាន​ដឹក​អ្វី​ឡើយ ក្រៅពី ក្តារបន្ទះ​កែច្នៃ​? ។​

​ឯ​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី មិន​បាន​ឆ្លើយតប​ជាមួយ​អ្នកកាសែត​ទេ ដោយ​បាន​បង្វែរ​ឲ្យ​សួរ​ទៅ​លោក​ម៉ី អាន ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច ពាក់ព័ន្ធ​និង​ការដោះលែង​ឡាន​ទាំងយប់​។​
​លោក​ម៉ី អាន ប្រាប់ថា​ក្រោយ​ឆែកឆេរ​មិន​បាន​រកឃើញ​មាន​បទល្មើស​ព្រៃឈើ​នៅក្នុង​រថយន្ត​នោះ​ទេ ហើយ​ឃើញ​តែ​បន្ទះក្តា​កុង​ផ្លាកេ មូល​ជា​ដុំ​មួយចំនួន ទើប​សម្រេច​ដោះលែង​វិញ​ក្រោយ​ពិភាក្សា​គ្នា​ជាមួយ​លោក​ព្រះរាជអាជ្ញារង​ខេត្ត​។​ឯ​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​ឯណោះ​វិញ បានឲ្យដឹងថា កាលដែល​ដោះលែង​រថយន្ត​នោះ​ទាំងយប់ ព្រោះថា រថយន្ត​នោះ​ដឹក​ក្តា​កុង​ផ្លាកេ ដែល​មាន​ច្បាប់​ចេញពី​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ និង​ដោយសារ​តែ​ខ្លាច​ត្រូវ​ទឹកភ្លៀង​ក៏​សម្រេច​ដោះលែង​ទៅ​វិញ​តែ​ម្តង​ទៅ​។​

​មាន​ការកត់សម្គាល់ថា​នៅពេលដែល​សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ត​V១​នោះ​ភ្លាមៗ អ្នកបើកបរ​បាន​និយាយថា មូលហេតុ​ដែល​ខ្លួន​មិន​ព្រម​ឈប់​រថយន្ត​ព្រោះ​មេ​បញ្ជា​ថា មិន​ឲ្យ​ឈប់​ទេ ។​អ្នក​ន​បើកបរ​និយាយ​ថា​មេ​របស់​គាត់​មានឈ្មោះ ឧកញ៉ា អុល !!(​ដែល​គេ​ស្ឡាល់​ថា​ជាមេ​ឈ្មួញ​មាន​ខ្សែបង្អែក​ធំ​ប្រចាំ​ភូមិភាគ​ឥសាន្ត​)​។​
លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​បានឲ្យ អ្នកយក​ព័ត៌មាន សួរ​ទៅ​រដ្ឋបាល​ព្រៃឈើ​បាន​សេចក្តី​ថា​រឿង​ឈើ​មួយ​ឡាន​នេះ​មន្ត្រី​ជំនាញ​ឆ្លើយ​ដាក់​គ្នា​វឹល​ក្បុង​។​

​មាន​សេចក្តី​រាយ​ការណ៏ មួយ​បានឲ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​ម៉ា​ស្ទើ​ខេ​សាន់​ដែល​ពី​មុន​គេ​ដឹងថា​មាន​ឧកញ៉ា​សឹង​សំអុល​ជា​ថៅកែ ត្រូវបាន​ប្តូរ​ឈ្មោះ ទៅ​ជា​ក្រុមហ៊ុន ប៉ា វី ភី អ វិញ​ហើយ​ដោយ​មាន អ្នកស្រី ខេន ស្រីមុំ ជា​នាយក​ប្រតិបត្តិ ។​

​សូមបញ្ជាក់​ថា​៖​សព្វថ្ងៃនេះ​មាន​សកម្មភាព​កាប់​ប្រមូល​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ចូលទៅ​ក្នុង​ដី​ក្រុមហ៊ុន ដើម្បី​បន្លំ​ជា​ឈើ​ស្របច្បាប់​នៅ​តែ​មាន​។​ប្រជាពលរដ្ឋ​និយាយថា សព្វ​ថ្ងៃ​គេ​ឃើញ​មាន​គំនរ​ឈើ កំពុង​គរ​ទុក​រាប់រយ​ដុំ នៅក្រោយ​ឃ្លាំង​ក្រុមហ៊ុន​ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ ក្នុង​ព្រៃរបោះ​សម្រាប់ ត្រៀម​ដឹក​ចេញ​នៅ​ពេល​ឆាប់ៗ ព្រោះ​មាន​អ្នក​កំពុង​រត់​ការ​ទៅ​ថ្នាក់លើ​សុំ​ច្បាប់​ដឹកជញ្ជូន​។ ប៉ុន្តែ​ត្រូវ​អាក់ខាន​ដោយ​សារ​ឮថា ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចេញ​ច​សេចក្តីសម្រេច បញ្ឈប់​គ្រប់​ក្រុមហ៊ុន​ទាំងអស់ មិនឲ្យ​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​បន្ត​ទៀត​នោះ​ទេ កាលពីដើមឆ្នាំ​២០១៨​រហូត​ដល់​ក្រោយ​បោះឆ្នោត​?៕

 

Filed in: ព័ត៌មានជាតិ