សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនសង្ស័យ​កាប់បំផ្លាញ​សិវលិង្គ​ចំនួន​៦​នៅ​ភ្នំ​គូលែន​ត្រូវបាន​ចាប់ខ្លួន​មក​ផ្តន្ទាទោស​

ជនសង្ស័យ​កាប់បំផ្លាញ​សិវលិង្គ​ចំនួន​៦​នៅ​ភ្នំ​គូលែន​ត្រូវបាន​ចាប់ខ្លួន​មក​ផ្តន្ទាទោស​

​ខេត្តសៀមរាប ៖ ជនសង្ស័យ​ចំនួន​ពីរ​រូប​ក្នុង​ចំណោម​គ្នា​បី​នាក់ ត្រូវបាន​មន្ត្រី​ប៉ូលិស​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប ស៊ើបអង្កេត​ដឹង​តាម​ចម្លើយ​សារភាព​ថា​ជា​អ្នក​បាន​វាយបំផ្លាញ​ចម្លាក់​សិវលិង្គ​នៅ​បាត​ស្ទឹង​លិង្គ​មួយ​ពាន់​នៃ​រមណីយដ្ឋាន​ភ្នំ​ គូលែន​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ទាំង​ពីរ​រូប​នេះ​ត្រូវបាន​បញ្ជួន​ទៅកាន់​សាលា​ដំបូងខេត្ត​សៀមរាប ដើម្បី​ចាត់ការ​តាម​នីតីវិធី​ច្បាប់​កាលពី​រសៀល​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​។ ជនសង្ស័យ​ទី​១​មានឈ្មោះ សារឿ​ន យ៉ុត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ជនសង្ស័យ​ទី​២​ឈ្មោះ ព្រីង ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ព្រីន​រូបថ​ត រស់នៅ​ភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ រីឯ​ជនសង្ស័យ​ទី​៣​ឈ្មោះ រុន រស់នៅ​ស្រុក​ជាមួយគ្នា បាន​រត់គេចខ្លួន ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​នឹង​ចាប់​យក​មក​ផ្តន្ទាទោស​ដូចគ្នា​ចំពោះ​ទង្វើ​បំផ្លាញ​បេតិកភណ្ឌ​ឥត​ស្គាល់​ពី​តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​ដូនតា​។ បើ​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ឥត​ស្រឡាញ់​សម្បត្តិ​ជាតិ​ទាំងនេះ ពួកគេ​បាន​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​ដាប់​បំផ្លាញ​សិវ​ល​ង្គ​ទាំង​៦​ពិតប្រាកដ​មែន​។ ក្នុងនោះដែរ សមត្ថកិច្ច​ដកហូត​ដាវ​បាន​ចំនួន​៣​ដើម​ដើម្បី​រក្សា​ទុក​ធ្វើជា​ភស្តុតាង​។​

​តាម​ការបញ្ជាក់​ពី​លោក​បណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ នា​រសៀល​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០១៨​បានឱ្យដឹងថា ក្រុម​ការងារ​បាន​ឃើញ​ភាពខុសប្រក្រតី​នៃ​សិវលិង្គ​ពេល​ដើរល្បាត​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១៨ ហើយក៏​បាន​រៀបចំ​ដាក់​ពាក្យបណ្តឹង​ទៅតាម​នីតិវិធី ដើម្បី​ស្វែងរក​អ្នកប្រព្រឹត្ត​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។ ពេល​នេះ​ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួនបាន​២​នាក់​ហើយ រង់ចាំ​ការសាកសួរ​ទៅតាម​នីតិវិធី​ច្បាប់​បន្តទៀត ហើយ​ម្នាក់ទៀត​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​។​

លោក​បញ្ជាក់ទៀតថា សិវលិង្គ​ដែល​ជនសង្ស័យ​បាន​លួច​ដាប់​បំផ្លាញ​នៅ​បាត​ស្ទឹង​លិង្គ​មួយ​ពាន់​លើ​ភ្នំ​គូលែន មាន​ចំនួន​៦​។ ក្នុងនោះ​សិវលិង្គ​ចំនួន​៣​ត្រូវបាន​ជនល្មើស​ដាប់​យកចេញ និង​បាន​កាប់​សិវលិង្គ​ចំនួន​៣​ទៀត តែ​មិន​ទាន់​ដាច់ចេញ​ពី​ជើង​ទម្រ​នៅឡើយ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពង្រឹង​សមត្ថកិច្ច​ការពារ​របស់​ខ្លួន​ដោយ​សហការ​ជាមួយ​ស្ថា​ប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ឱ្យបាន​ល្អ​ជាង​មុន ព្រមទាំង​បញ្ជ្រាប​ចំណេះដឹង​ស្តីពី​តម្លៃ​នៃ​បេតិកភណ្ឌ​ដល់​ប្រជាជន​ក្នុង​តំបន់ ពិសេស​គឺ​យុវជន​ជំនាន់​ក្រោយ​ដែល​ជា​សរសរ​ទ្រូង​ដ៏​សំខាន់​សម្រាប់​ការពារ​ថែរក្សា អភិរក្ស​មរតក​វប្បធម៌​បន្ត​ពី​អ្នក​ជំនាន់​មុន​។ ប្រជាជន​ទាំងអស់​ក៏​ជ្រួតជ្រាប ហើយ​សន្យា​ចូលរួម និង​អប់រំ​កូនចៅ​ខ្លួន​ឱ្យ​យកចិត្តទុកដាក់ ថែរក្សា​សម្បត្តិ​ដូនតា​ឱ្យបាន​គង់វង្ស​។​

​អាជ្ញាធរ​ជាតិ​អប្សរា​សូម​ម្តែង​នូវ​ការសោកស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់ប​ង់​នូវ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​មានតម្លៃ​នៅលើ​ភ្នំ​គូលែន​។ មិនតែប៉ុណ្ណោះ ទីតាំង​សិវលិង្គ​នេះ ក៏​ជាទី​សក្ការៈ​ដ៏​សក្តិ​សិទ្ធិ​ក្នុង​ជំនឿ​សុំ​ទឹកមន្ត​របស់​ប្រជាជន​ខ្មែរ​ផង​ដែរ​។ យើង​សូម​ថ្កោលទោស​យ៉ាង​ដាច់ខាត ចំពោះ​ជន​ឥត​ស្គាល់​អត្តសញ្ញាណ​ជាតិ​ដែល​ដាច់ចិត្ត​លើកដៃ​បំផ្លាញ​សម្បត្តិ​ពាន់​ឆ្នាំ​ទាំងនេះ​ឱ្យ​ខូចខាត​និង​បាត់បង​រូបភាព​ដើម​៕

 

Filed in: ព័ត៌មានជាតិ