សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មគោល​សម្រុក​ចាប់​សត្វ​ថ្លែន​លក់​ឲ្យ​សៀម​!

​បាត់ដំបង ៖ នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​សត្វ​ថ្លែន​ក្លាយជា​ទំនិញ​ត្រូវប៉ាន់​ដែល​ធ្វើឲ្យ ពលរដ្ឋ​មួយចំនួន បាន​ប្រាក់​ចំណូល ពី​ការដើរ​ចាប់​សត្វ​ថ្លែន​លក់​។​លោក ជា​.​មិត្ត ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​ថ្មគោល បានឲ្យដឹងថា​៖ បច្ចុប្បន្ននេះ​ក្រុមគ្រួសារ​លោក​រក​កម្រៃ​បាន​ដោយសា ដើរ​ទិញ​សត្វ​ត្លែ​ន​យកទៅលក់​អោយ ថៃ​ដូចជា​កន្ទៀទូក​,​ចង្រិត​ធម្មជាតិ​,​កណ្តូប​ជាដើម​ដែល​ថៃ​កម្មង់​តាម​រដូវ​កាល​។​

​ពួកគាត់​មិន​នឹកស្មាន​ថា​ជនជាតិ​ថៃ តម្រូវអោយ​ពួកគាត់​រក​សត្វ​ថ្លែន​បន្ថែម​ទៀត​ខណៈ​រដូវ​សត្វ​ចង្រិត​និង​កណ្តូប​មិនទាន់​មក​ដល់​ដែល ជា​ឱកាស​ល្អ​សម្រាប់​ពួកគាត់​រក​ប្រាក់ចំណូល​របស់​ពួក​គាត់​បន្ត​ទៀត​។​

​ពួក​គាត់​បញ្ជាក់​ថា សត្វ​ថ្លែន​១​គីឡូក្រាម​តម្លៃ​៨០​បាត​ប្រាក់​ថៃ​ស្មើ​និង​ជិត​៣​ដុល្លារ តែ​បើ​សិន​ពួក​គាត់​យក​ទៅ​ដល់​ដី​ថៃ​បាន​១​គី​ឡូ​១២០​បាត​ប្រាក់​ថៃ​។​ពួក​គាត់​បន្ត​ថា​ការចាប់ផ្តើម​មុខរបរ​សត្វ​ថ្លែន​នេះ​ពួកគាត់​ទើបតែ​លក់បាន​៣​លើក​តែ​ប៉ុណ្ណោះ​ព្រោះ​ជនជាតិ​ថៃ គេ​ទើបតែ​ត្រូវការ​នា​ពេល​ថ្មីៗ​នេះ​ដែរ​ហើយ​ក៏ មិនទាន់​ដឹង​ដល់​អ្នកស្រុក​ច្រើន​នៅឡើយ​ទេ​។​

​ពលករ​ឈ្មោះ ចាន់​.​ប៉ែត បំរើការ​នៅ​ប្រទេស​ថៃ​ជាង​២០​ឆ្នាំ​បាន​អោយដឹងថា បច្ចុប្បន្ន​សត្វ​ថ្លែន​កំពុង​ពេញនិយម​នៅលើ​ទីផ្សារ​ធំៗ​នៅ​ប្រទេស​ថៃ ហើយ​គាត់​ក៏​ធ្លាប់​ចូល​ហាង​កុម្មង់​សត្វ​ថ្លែន​យកមក​ក្លែម​ផងដែរ ដោយ​សត្វ​ថ្លែន​១​ក្បាល​តម្លៃ​២០​បាត​។​គាត់​បន្ត​ថា​ពេលទំនេរ​គាត់​បាន​នាំគ្នា​ទៅ​មើល​កន្លែង​ថៃ​ចិញ្ចឹមសត្វ​ថ្លែន​រាប់មឺុន​ក្បាល​ដើម្បី​មើល​របៀប​គេ​ចិញ្ចឹម​ងាយស្រួល​គាត់​បាន​លុយ​មក​ភូមិកំណើត​វិញ​គាត់​និង​ចាប់​មុខរបរ​១​នេះ​ដើម្បី​ជា​ដៃគូ​ជាមួយ​ថៃ​។​

​ជាមួយគ្នា​នោះ ជនជាតិ​ថៃ​បច្ចុប្បន្ន​ចូល​ចិត្ត​សត្វ​ថ្លែន​ណាស់ ជា​ពិសេស​គេ​យក​ជា​អាហារ​សម្រាប់​ក្លែម​ដោយ​ស្រា តែ​វា​ជួយ​ដល់​សុខភាព​របស់​មនុស្ស​បាន​ច្រើន​ទើប​ជនជាតិ​ថៃ​ចូល​ចិត្ត​ជា​ពិសេស​អ្នក​រាជការ​ថៃ និង​អ្នកមាន​លុយ​ឬ​ថៅកែ​ថៃ​ចូលចិត្ត​បំផុត​។​ពលរដ្ឋ​នៅ​ប្រទេស​ថៃ​គេ​ជឿជាក់ថា ការហូប​សត្វ​ថ្លែន​ជួយ​ពង្រីក​ទងសួត​កុំអោយ​ហត់​ជួយ​អោយ​ត្រជាក់​សាច់​ជួយ​ពង្រឹង​កោសិកា​ក្រលៀន​កុំអោយ​ខ្សោយ​ជាដើម​។​

​លោកតា តណ​អាយុ​៧៤​ឆ្នាំ​រស់នៅ​ក្រុង​បាត់ដំបង​បាន​បញ្ជាក់ អំពី​ផលប្រយោជន៍​សត្វ​ថ្លែន​ថា កាលពីដើម​បើសិនជា​មាន​ក្មេង​ឬ​មនុស្ស​ចាស់​ណា​កើតរោគ​ហត់​(​កើត​ហឺត​)​ក្បួន​ពេទ្យ​ហៅ​ជម្ងឺ​ត្បៀត​ទងសួត​ឬ​រលាក​សួត​(Asma)​គាត់​អោយ​យក​សត្វ​ថ្លែន​១​ក្បាល​ដោយ​បកស្បែក​អោយ​ស្អាត​ហើយ​បុក​គ្រឿង​មាន​ខ្ជាយ​,​រ​មៀត​,​ម្តេង​,​គល់​ស្លឹកគ្រៃ​,​ស្លឹក​ក្រូចសើច​ប្រឡាក់​សត្វ​ថ្លែន​ដោយ​ដាក់​អំបិល ប៊ីចេង​ធម្មតា ហើយ​យក​សត្វ​ថ្លែន​នោះ​ទៅ​ដាក់​ហាល​ទឹកសន្សើម​១​យប់​ទើប​យក​មក​អាំង​បរិភោគ​អោយ​អស់​តែ​ម្នាក់ឯង​អោយ​ធ្វើ​អោយ​បាន​ពី​៣​ទៅ​៧​ថ្លែន ដោយ​ប្រើ​តែ​ថ្លែន​១​ក្នុង​១​ថ្ងៃ​នោះ​និង​ជាសះស្បើយ​មិន​ខាន​។​

​សូម​បញ្ជាក​ដែរ​ថា ៖ មាន​ការនិយាយ​តៗ​គ្នា​ថា សត្វ​ថ្លែន​ជា​សត្វ​មានពឹសខ្លាំ​ងណាស់ ប្រសិនបើ​ត្រូវ​សត្វ​ថ្លែន​ខាំ គឺ​ត្រូវ​រក​ទឹក​ផឹក​ឲ្យបាន​មុន​វា​ទើប​អាច​រស់​បាន​បើ​មិន​ដូច្នោះ​នឹង​ត្រូវ​ស្លាប់​ជាមិនខាន​! ៕

 

Filed in: ព័ត៌មានជាតិ