សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះសង្ឃ​មួយ​អង្គ​អត់​ឡាន​លក់​ឌឺ ព្រះសង្ឃ​២​អង្គ ដែល​មាន​ឡាន​ឡិច​ស៊ិស​៥៧០​លក់​!

ភ្នំពេញ ៖ ថ្មីៗ​នេះ មាន​ព្រះសង្ឃ​២​អង្គ​បាន​ប្រកាស​លក់​ឡាន​ឡិច​ស៊ិស យក​លុយ​ធ្វើ​ទាន ។ តែ​ទង្វើ​នេះ​ត្រូវ​សង្ឃ​មួយ​អង្គ​ផ្សេង​ដែល​អត់​មាន​ឡាន​លក់​និង​គេ​មាន​សង្ឃដិកា​ឌឺ​ថា​ចាំបាច់​អួតរ​ចឹ​ង​ធ្វើ​អី​ម៉េច​មិន​យកទៅលក់​នៅ​ហ្គរ៉ា​ស់​ទៅ​?! ។ សូមបញ្ជាក់​ថា​៖​កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ គេ​ឃើញ​ក្នុង​ហ្វេ​សប៊ុក របស់ ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េត ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​នាគ​វ័ន កុដិ​២៤ បាន​ធ្វើការ​ប្រកាស​លក់​រថយន្ត Lexus 570 ដែល​លោក​លោក​ថា​៖​ញាតិ​ញោម​ប្រគេន​ដើម្បី​កសាង​កុដិ​ប្រគេន ព្រះសង្ឃ​គង់នៅ វត្ត​នាគ​វ័ន​និង​ធ្វើបុណ្យ ដោយ​ឃើញ​ថា ព្រះអង្គ​ពុំ​មាន​បច្ច័យ​ដើម្បី​កសាង​ឡើយ​។​

​បន្ទាប់មក​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៨ ក៏​បាន​ឃើញ​ក្នុង​ហ្វេ​សប៊ុក​របស់​ព្រះសង្ឃ​មួយ​អង្គ​មួយ​ទៀត​ហើយ ព្រះនាម ឃុត ដា​រ៉ូ (​គុណ​ម្ចាស់​បុ​ទុម​) គង់នៅ​វត្ត​ឧណ្ណា​លោម ក្រុងភ្នំពេញ បាន​ធ្វើការ​ប្រកាស​លក់​រថយន្ដ Lexus 570 ផងដែរ ដែល​លោក​ថា​ញាតិ​ញោម​បាន​ប្រគេន​ព្រះអង្គ​ដែរ ដើម្បី​យក​បច្ច័យ​មក​កសាង​ស្ពាន សម្រាប់​សិស្សានុសិស្ស ឆ្លងកាត់​នា​រដូវវស្សា ព្រោះ​កន្លែង​មួយ​នេះ​គឺជា​កន្លែង​ដែល​ព្រះអង្គ​ធ្លាប់​រស់នៅ ក៏ដូចជា​ការសិក្សា​ផងដែរ ។​ស្ពាន​នេះ​ស្ថិតនៅក្នុង ភូមិ​អន្លុង​ក្រូច ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។​

​ក្រោយ​ពី​មានពតិ​មាននេះវា​ក៏​លេចចេញ​ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម Som Sokha បាន​បង្ហោះ​សារ​មួយ ជាមួយ​សង្ឃដីកា​ចំៗ​ចំពោះ​ព្រ​សង្ឃ​ទាំងពីរ​ខាងលើ​តែម្តង ថា​៖”​ល្មមៗ​បាន​ហើយ លោក​ម្ចាស់​អើយ​………៚​បើ​មិន​អាណិត ព្រះ​ឧបជ្ឈាយ៍​ដែល​បំបួស​ទេ ក៏​គួរ​អាណិត សាសនា និង​អារម្មណ៍ របស់​ពុទ្ធបរិស័ទ​ជាពិសេស​អ្នកបួស​ដូច​គ្នា​ផង ។ សទ្ធា​ជ្រះថ្លា​របស់​លោក​ម្ចាស់​គឺ​ប្រពៃ​ហើយ ។ តែ​បើ​លោក​ម្ចាស់​មាន​សទ្ធា​ជ្រះថ្លា ចង់​ជួយ​កិច្ចការ​មនុស្សធម៌​ដោយស្មោះ​មែន ចាំបាច់​អី​ទៅ​ផ្សាយ​លក់​សំភា​រះ​តាម​បណ្តាញ​សង្គម​ធ្វើ​អី​? ម្តេច​ក៏​មិន​យកទៅ យានដ្ឋាន លក់ដូ រថយន្ត​តែ​ម្តង​ទៅ​? ឫ​ក៏​ខ្លាច​គេ​មិនដឹង​ពី​ការលះបង់​ដ៏​មហិមារ របស់​លោក​ម្ចាស់​?

​តើ​មាន​បាន​គិត​ពី​ផលប៉ះពាល់​ដល់​សាសនា​ព្រះ​ជិនស្រី​ខ្លះ​ទេ ចំពោះ​ឥរិយាបទ ដោយ​ខ្វះ​ការពិចារណា របស់​លោក​ម្ចាស់​ដូច្នេះ​? សូម​អធ្យាស្រ័យ​ផង បើ​មាន​ការ​បះ​ពាល់​ដល់​អារម្មណ៍​របស់​ព្រះអង្គម្ចាស់​៥៧០ នេះ​ជា​ទស្សនៈ​ឯកជន របស់​ខ្ញុំកូណា​ដែលជា សមាជិក​ព្រះសង្ឃ​ក្រីក្រ​តាម​ជនបទ​មួយអង្គ​តែប៉ុណ្ណោះ ។ ស្រុក​ខ្មែរ​សេរី​ចឹង សូម្បី​ក្នុង​មជ្ឍដ្ឋាន​សង្ឃ ដែល​តេជោ​សែន​ទើប​ប្រកាសថ្មីៗ​ឲ្យ​ពុទ្ធបរិស័​ទរៀប​អស​នៈ​គង់​ឲ្យ​បាន​ខ្ពស់​ជាង​ឧបាសក ពេល​មាន​ពី​ធី​អ្វីៗ​ក៏​មាន​អ្នកប្រឆាំង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ