សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ចោទ​ថា​ឧត្តមសេនីយ៍ភ្ល​ន់​ដា​រ៉ា​ថា​ប្រើ​កម្លាំងយោធា​រំលោភ​យក​ដី​គាត់​!

បន្ទាយ​មានជ័យៈ ៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​លើ​ដី​ក្នុង​ស្រុក​ថ្មពួក ស្វាយចេក ភ្នំស្រុក បាន​សំណូមពរ សូម​ឲ្យ​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជួយ​ដល់​ពួកគាត់​ផង​ព្រោះ​ពួក​កំពុង​រងគ្រោះ​ពី​ទង្វើ​បំផ្លាញ​ផ្ទះសម្បែង​ដែល​បង្កឡើង​ដោយ​កូនចៅ របស់​លោក​ឧត្តម សេនីយ៍​ភ្លន់​ដា​រ៉ា​មេបញ្ជាការរង​យោធភូមិ​ភាគ​ទី​៥ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​។​

​សូម​បញ្ចាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី ២៣ ខែ មីនា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី ភ្ល​ន់ តារា បាន​បញ្ជារ​កម្លាំង​យោធា​ជាច្រើន​នាក់​ប្រដាប់​អាវុធ​ឲ្យ​ចុះ បាន​ចុះ​រុះរើ ផ្ទះ របស់​ប្រជាពលរដ្ឋ ចំនួន​៨៣​ខ្នង នៅ​ចំណុច​ដី​ក្នុង​ភូមិ​៣​ស្រុក​មាន​ថ្មពួក ស្វាយចេក ភ្នំស្រុក ដែល​មាន​ផ្ទៃដី​ទំហំ​២២២២​ហិតា​។​
​ប្រជាពលរដ្ឋ​បាន​អះអាង​ថា​ដី​នេះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បាន​ចូល​កាន់​កាប់ឆ្ការ​ព្រៃ ដើម្បី​យក​ដី​ដាំ​ចំការ ដាំ​ដំ ឡូ​ង ចិញ្ចឹមជីវិត ក្រៅពីនេះ​មាន​អ្នកភូមិ​ខ្លះ បាន​ទិញ​ពី​យោធា ហើយ​ខ្លះ​បាន​ចូល​កាន់កាប់​អាស្រ័យ​ផល តៗ​គ្នា តាំងពី​ឆ្នាំ​២០០១ មក ។​

​ប្រជាពលរដ្ឋ​ខ្លះ​បាន​សង់​លំនៅដ្ឋាន នៅលើ​ដី​ចំការ ហើយ​រស់នៅ​តាម​ទម្លាប់ លើ​ដី​នោះ មិន​មាន​អ្នកណា ចូល​មក​ហាមឃាត់​ឡើយ ។ ទើបតែ​ថ្មីៗ​នេះ បាន​បញ្ចាក់​ថា​ដី ចំនុច ការ៉េ​២ (២២២២ ហិកតា​)​នេះ ស្រាប់​ឮ ខាង​អាជ្ញាធរ​និយាយថាៈ ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់កាប់​អាស្រ័យ​ផល ជា​ដី របស់​យោធា​?! ។ តែ​កាល​គាត់​រស់​នៅ​មិន​ដែល​ឃើញ មាន​យោធា​ណាមួយ ចូល​មក​ហាមឃាត់​ទេ ។​

​ទើបតែ​នៅ​ដើមខែ មីនា ឆ្នាំ ២០១៨ លោក​ឧត្តមសេនីយ៍ ភ្ល​ន់ តារា បាន​បញ្ជា​ឲ្យ​ទា​ហ៊ាន​យក គ្រឿង ចក្រ​ចូលទៅ​ឈូសឆាយ​លើ​ផលដំណាំ​ប្រជាពលរដ្ឋ មាន​ដំឡូង​មី ត្រូវ​ខូចខាត​រាប់​ហិកតា មើ​ម បាន មក​នៅ​លើ​គោក​ទាំងអស់ ។​បើ​តាម​ប្រជាពលរដ្ឋ​និយាយថា​ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល បទបញ្ជា​លេខ​០០១​បប​នោះ ដី​នៅ​ចំណុច​ការ៉េ​២ នេះ មិនទាន់​បាន​វាស់វែង​ជ្វៀ​ល​ចេញ​ជូន ប្រជាពលរដ្ឋ​នៅឡើយ​ទេ ។​

​តែ​ចំពោះ​ខាង​យោធា ត្រូវជ្វៀ​ល​ដី ប្រជា ពលរដ្ឋ ជា​លក្ខណៈ​គោលនយោបាយ​ស្បែក​ខ្លា ជូន​ប្រជាពលរដ្ឋ ។ យោធា​មិនអាច​បំពាន​លើ​ប្រជា ពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​វាសនា នៃ​ប្រទេស​ជាតិ ហើយ​ជា​ត្រូវការ​ដីធ្លី​ចិញ្ចឹម ជីវិត ។​

 

Filed in: ព័ត៌មានជាតិ