សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧកញ៉ា តាំង អៀង នៅតែ​បន្ត​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​ពោធិ៍សាត់ ជ្រក​ក្រោម​ស្លាក​ខ្មោច​ក្រុមហ៊ុន MDS​របស់​លោក​ឧញ្ញ៉ា​ទ្រី​ភាព​

ឧកញ៉ា តាំង អៀង នៅតែ​បន្ត​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​ពោធិ៍សាត់ ជ្រក​ក្រោម​ស្លាក​ខ្មោច​ក្រុមហ៊ុន MDS​របស់​លោក​ឧញ្ញ៉ា​ទ្រី​ភាព​

ខេត្ត​ពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍​ពី​ខេត្ត​ក្នុ​ពោធិ៍សាត់​បាន​អោយដឹងថា​៖​ក្នុង​រយៈពេល​ត្រឹមតែ​ជាង​៣​ទៅ​៤​ខែ​ឆ្នាំ​២០១៨​នេះ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​ភូម​សាស្ត្រ​ទឹកដី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​បាន​និង​កំពុង​តែ​កើតមាន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បង្កឡើង​ដោយ​បណ្តាញ​បំផ្លាញ​របស់​ឧកញ៉ា​តាំង​អៀង​ឈ្មួ្ញញ​ឈើ​ដោយ​ប្រើ​ស្លាក​ក្រុមហ៊ុន​ក្រុមហ៊ុន MDS ​របស់​លោក​ឧញ្ញ៉ា​ទ្រី​ភាព​ដែល​ជា​ក្រុមហ៊ុន​ខ្មោច​ព្រោះ​អស់​សុពលភាព​យូ​ហើយ​។​

​ឈើប្រណិត​ប្រ​ភ​ទេ​ឈើ ធ្នង់ និង​ដឹក​ឈើ​រាជ្យ​កុល​ត្រូវបាន​គេ ដឹក​ចេញពី​ចំណុច​ចំការ​ជ្រៃ របស់​អតីត​ក្រុមហ៊ុន​ជី​ង​សាម​ហ៊ុន​ដែល ក្រោយ​មក​ផ្ទេ​អោយ​ក្រុមហ៊ុន MDS​របស់​លោក​ឧ​កញ្ញ៉ា​ទ្រី​ភាព ស្ថិតក្នុង​ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​។​

​សេចក្ដី​រាយ​កាណ៍​របស់​អ្នក​សារ​ពិត​មាន​និង​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ចំពោះ​សកម្មភាព​កាប់បំផ្លាញ​ឈើ​នៅ​ស្រុក​វាលវែង ក៏ដូចជា​ប្រមូល​យក​មក​ដាក់​ក្នុង​ក្រុមហ៊ុន MDS ហើយ​លួច​បន្លំ​កាត់​ប៉េសេ ដើម្បី​ដឹក​ឈើប្រណិត​ចេញ សុទ្ធតែ​ជា​ប៉េសេ​ក្លែងក្លាយ​ខុស​ប្រភេទ​ឈើ​ព្រោះ ក្នុង​(PC)​ដែល​នៅក្នុង​ច្បាប់​(PC)​ជា​ប្រភេទ​ឈើ​ក្រហម ប៉ុន្តែ​បែ​ជា​ដឹក​ឈើប្រណិត​ទៅវិញ មិនតែប៉ុណ្ណោះ​ថែមទាំង​ផ្ទុក​លើស​ទម្ងន់​ថែមទៀត​។​

​ពួក​ឈ្មួញ​ដែល​ជា​ជន​ឧក្រឹដ្ឋ​ព្រោះ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​វា​អាច​ធ្វើទៅបាន​គឺ​ដោយសារ​ពុករលួយ​ចាយ​លុយ​ដែល​ប្រើ​តាមច្បាប់​វា​ត្រូវ​ជាប់គុក​តែ​ផ្ទុយ​ទោ​វី​វា​ធ្វើ​បាន​ដោយ​រលូន​តាំងពី​ក្រុង​ព្រៃ​ចូល​ស្រុក​ឆ្លងកាត់​ខេត្ត​ក្រុង​។​មូលហេតុ​គឺ​ដោយសារ មាន​មន្ត្រី​សមត្ថកិច្ច​ជំនាញ ផ្ទាល់ ដែល​មាន​តួនាទី និង​ភារកិច្ច​ជា​អ្នក​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​តែម្តង ជា​អ្នក​រត់ការ​ផ្លូវ តាំង​ពី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​។​

​បើ​តាម​ព​តិមាន​គោលដៅ​របស់​ពួកគេ ភាគច្រើន​ឈើប្រណិត​ត្រូវបាន​ដឹក​យក​ទៅ​ស្តុក​ទុក​នៅ​ឃ្លាំង​ចំណុច​ផែស្ងួត​នៅ​ត្មាត​ពង​ខេត្តកំពង់ស្ពឺ ខ្លះ​ទៀត​ត្រូវ​បញ្ជូន​ទៅកាន់​ខេត្តតាកែវ​ឬ ខេត្ត​កំពត ដើម្បី​ឆ្លង​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​។​
​ដោយ​គ្មាន​សង្ឃឹម​ចំពោះ​ចៅហ្វាយខេត្ត​ពោធិសាត់​ប្រជា​ពលរដ្ឌ​ដែល​សោកស្តាយ​ចំពោះ​ព្រៃឈើ​បាន​សុំណូម​ដល់​ឯកឧត្ដម វេង សាខុន រដ្ឌមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ពិសេស​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សៅ សុខា​មេបញ្ជាការរង​កង​យោធពល​ខេមរៈភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ប្រធាន​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គួរតែ​ចុះ​ត្រួតពិនិត្យ​មើល​សកម្មភាព​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ខាងលើ​និង​មាន​វិធានការ​អោយបាន​ទាន់​ពេលវេលា​ផង​បើ​មិន​បាន​ខុបឃឹត​ជាមួយ​ឈ្មួញ​ពុករលួយ ខាងលើ​នោះ​ទេ​! ៕

 

 

Filed in: ព័ត៌មានជាតិ