សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រធាន​សមាគមន៍​ខ្មែរ​កាណាដា​ត្រូវ​តារាចម្រៀង​ស្រី​ម្នាក់​ប្តឹង​រឿង​ធើ​ឲ្យ​ធំ​ពោះ​!

​ប្រធាន​សមាគមន៍​ខ្មែរ​កាណាដា​ត្រូវ​តារាចម្រៀង​ស្រី​ម្នាក់​ប្តឹង​រឿង​ធើ​ឲ្យ​ធំ​ពោះ​!

​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ខ្មែរ​ម្នាក់​ឈ្មោះ​ម៉ុក​អា​នី​ត​ប្តឹង​ប្រធាន​សមាគម​ខ្មែរ​នៅ​ប្រទេស​កាណាដា​ថា​ជា​អ្នក​ធ្វើឲ្យ​នាង​ផើង​កូន​ពេញ​ពោះ​៥​ខែ​។ ប្រធាន​សមាគម​ខ្មែរ​កាណាដា លោក ឃុន ដេវីត បាន​ចេញ​មុខ​ប្រកាស​រឿងនេះ​ជា ជា​សាធារណៈ តាម​ហ្វេ​សប៊ុក​ថាថា លោក​បាន​រង​បណ្តឹង របស់​តារាចម្រៀង​ស្រី ម៉ុក អា​នី​ត ឡើង​តុលាការ ពាក់ព័ន្ធ​ការចោទប្រកាន់ រឿង​ធានា​ចេញ​ទៅ​ច្រៀង និង​សម្តែង​លើ​ទឹកដី​ប្រទេស​កាណាដា នា​ពេលកន្លងមក ថា​រូបលោក​បាន​បង្ខាំង នាង​ទុក​ធ្វើ​ជា​ទាសី​តណ្ហា រហូត​មាន​ផ្ទៃពោះ​ប្រមាណ​៥​ខែ​។ លោក ឃុន ដេវីត​បានឲ្យដឹងថា​៖​លោក បាន​ចាត់ចែង​តាមរយៈ​មេធាវី​របស់​ខ្លួន ដើម្បី​តតាំង​ក្ដី​ជាមួយ​នឹង​តារាចម្រៀង ម៉ុក អា​នី​ត រួចហើយ ដោយ​រង់ចាំ​តែ​ការ​កោះ​ឲ្យចូល​សួរនាំ តែប៉ុណ្ណោះ​។ «​នាម​សហគម ខ្មែរ Canada រីករាយ​ដែល​បាន​ធានា​កូន​ខ្មែរ ៣៤​នាក់ មក​រស់នៅ​លើ​ដី Canada មាន​អនាគត​ល្អ ។ តែ​គួរឲ្យ​សោកស្ដាយ ចុងក្រោយ​នេះ ប៉ះ​ក្រពើ​២ ដែល​បាន​មក​ដល់​ហើយ រត់គេច​បាត់​ថែមទាំង​ប្រឌិត រឿង​ភរ​ចោទថា ខ្ញុំ​បង្ខំ​នាង ម៉ុក អា​នី​ត ឲ្យមក​ដើម្បី​តម្រូវកាម​តណ្ហា​…!»​។​

​លោក ឃុន ដេវីត បានបញ្ជាក់​ថា «​ការពិត​អា​ខេ​វិន បោក​ឲ្យ​ខ្ញុំ​យក​មក​…​ខ្លួនឯង​ពោះធំ ៥​ខែ​ហើយ មេធាវី​សួរថា​? បើ​ប្រាកដ​បង្ខំ​ឲ្យមក​…​ម៉េច​ក៏​ភើ្ល​មក​ចឹ​ង​? មេច​មិន Block Facebooks, ម៉េច​មិន​ប្ដឹង​ទូត​ថា នាង​មក​នេះ គឺ​ដើម្បីឲ្យ​គេ​…? ឥឡូវ វា​ប្ដឹង​ខ្ញុំ​ឡើង​តុលាការ​!»​។​

​លោក ឃុន ដេវីត និយាយថា «​មក​ពី​វា​បាន​សិទ្ធិ​នៅ​បណ្ដាះ​អាសន្ន កុំ​អា​លអរ​ពេល​បើ​តុលាការ​ឃើញ​ថា​ភរ បំពាន​លើ Sponsor គឺ​ដឹង​ថា​យ៉ាងម៉េច​ហើយ ឲ្យ​វា​សប្បាយ​សិន​ចុះ ស៊ីលុយ​រាល់​ខែ​១០០០​ដុល្លារ បាន lawyer free, ទៅ​ពេទ្យ free ហើយ​លួច​ធ្វើការ យក​លុយ​សុទ្ធ​ទៀត​!»​។​ដោ​សារ​រឿង​វា​កើត​នៅ​ប្រទេស​កាណាដា​គេ​មិនទាន់​អាច​ដឹង​រឿង​ឲ្យបាន​ពឹស្តា​នៅឡើយ​ទេ​៕

 

Filed in: ព័ត៌មានជាតិ